ព័ត៌មានអន្ដរជាតិ
គីម ជុងអ៊ុន៖ មានអាវុធតែអត់មនោគមវិជ្ជា ប្រៀបដូច ដែកគ្មានបានការ
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការប្តេជ្ញាចិត្តមនោគមវិជ្ជានៅក្នុងកងកម្លាំងយោធារបស់ប្រទេស ដោយអះអាងថា អាវុធដែលគ្មានមូលដ្ឋានមនោគមវិជ្ជាគឺគ្រាន់តែជា «ដែក» ធម្មតាប៉ុណ្ណោះ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA ក្នុងសុន្ទរកថានៅឯសកលវិទ្យាល័យយោធា Kim Il Sung លោក គីម បានលើកឡើងពីភាពចាំបាច់នៃកម្លាំងនយោបាយ មនោគមវិជ្ជា ស្មារតី និងសីលធម៌ក្នុងចំណោមកងទ័ព ជាពិសេសចំពោះការបាត់បង់ដ៏ច្រើនរបស់ទាហានកូរ៉េខាងជើងជាង ១ម៉ឺននាក់ ដែលកំពុងគាំទ្រសង្គ្រាមរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន។
បន្ថែមពីនេះ លោកសង្កត់ធ្ងន់ថា ទាហានកូរ៉េខាងជើងគួរតែក្លាយជាកងកម្លាំងដ៏ខ្លាំងបំផុតជាងគេនៅលើពិភពលោក ដោយបន្ថែមថា៖ «ការពង្រឹងកងទ័ពជាមួយនឹងមនោគមវិជ្ជាមុនពេលបំពាក់អាវុធជាមួយបច្ចេកវិទ្យាយោធា គឺជាស្នូលនៃការកសាងកងទ័ព»។
ការលើកឡើងរបស់លោក គីម ធ្វើឡើងចំពេលមានសេចក្តីរាយការណ៍ថា កូរ៉េខាងជើងបានលួចលាក់នាំចូលសមាសធាតុមីស៊ីល ក្រោមរូបភាពក្លែងបន្លំថាជាវត្ថុប្រើប្រាស់ស៊ីវិល ក្នុងគោលបំណងពង្រឹងសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន។ ប្រតិបត្តិការសម្ងាត់នេះពាក់ព័ន្ធនឹងក្រុមហ៊ុនដូចជា ក្រុមហ៊ុន Myongan Trading Company នៅរុស្ស៊ី និងក្រុមហ៊ុន Tongmyong Technology Trade ក្នុងប្រទេសឡាវ ដែលសម្របសម្រួលការទិញគ្រឿងបន្លាស់ មានបំណងកែលម្អប្រព័ន្ធមីស៊ីល និងក្បាលគ្រាប់នុយក្លេអ៊ែរ។
ក្នុងពេលជាមួយគ្នានេះ ក្រុងព្យុងយ៉ាងបានរិះគន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាស៊ីរបស់អាមេរិក ចំពោះការបន្តនូវអ្វីដែលខ្លួនចាត់ទុកថា «មិនសមហេតុផល» សម្រាប់ផែនការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ កូរ៉េខាងជើង បានប្ដេជ្ញាពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនក្រោមការដឹកនាំរបស់លោក គីម ដោយព្រមានចាត់វិធានការដ៏ខ្លាំងក្លាប្រឆាំងសត្រូវ បើសន្តិសុខរបស់ខ្លួនត្រូវបានគំរាមកំហែង៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


