ព័ត៌មានអន្ដរជាតិ
ត្រាំមិនមាត់មិនក ជុំវិញជំហរការពារកោះតៃវ៉ាន់
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធមិនធ្វើការអធិប្បាយថាតើអាមេរិកនឹងធ្វើអន្តរាគមន៍ក្នុងការរារាំងប្រទេសចិនពីការកាន់កាប់តៃវ៉ាន់ដោយការប្រើប្រាស់កម្លាំងដែរឬទេ។ យោងការចេញផ្សាយរបស់បណ្តាសារព័ត៌មានអន្តរជាតិ។

លោក ត្រាំ បាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានកាលពីថ្ងៃពុធក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅឯសេតវិមានថា៖«ខ្ញុំមិនដែលធ្វើអត្ថាធិប្បាយលើរឿងនេះទេ។ ខ្ញុំមិនធ្វើអត្ថាធិប្បាយលើអ្វីនោះទេ ព្រោះខ្ញុំមិនចង់ដាក់ខ្លួននៅក្នុងរឿងនោះ»។
ការបដិសេធមិនធ្វើអត្ថាធិប្បាយនេះគឺជាការចាកចេញគួរឲ្យតាមដានពីសេចក្តីថ្លែងការណ៍របស់អតីតប្រធានាធិបតី ចូ បៃដិន ដែលបាននិយាយម្តងហើយម្តងទៀតថា គាត់នឹងធ្វើអន្តរាគមន៍ផ្នែកយោធា ប្រសិនបើចិនឈ្លានពានតៃវ៉ាន់។
ជាធម្មតាសហរដ្ឋអាមេរិកបានចៀសវាងការធានាសុវត្ថិភាពច្បាស់លាស់ចំពោះកោះតៃវ៉ាន់រាប់ទសវត្សរ៍មកហើយ ដោយបន្តការរក្សាគោលនយោបាយនៃភាពមិនច្បាស់លាស់ជាយុទ្ធសាស្ត្ររហូតមក។ ច្បាប់ទំនាក់ទំនងតៃវ៉ាន់ឆ្នាំ១៩៧៩ អំពាវនាវឱ្យសហរដ្ឋអាមេរិកផ្តល់ធនធានឲ្យតៃវ៉ាន់ដើម្បីការពារខ្លួន និងប្រឆាំងនឹងការផ្លាស់ប្តូរស្ថានភាពឯកតោភាគីណាមួយ ប៉ុន្តែមិនបាននិយាយច្បាស់លាស់ថា សហរដ្ឋអាមេរិកនឹងធ្វើអន្តរាគមន៍នោះទេ។
គួរបញ្ជាក់ថា ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត លោក ត្រាំ បានស្នើនៅក្នុងបទសម្ភាសន៍ជាមួយ Bloomberg News ថា តៃវ៉ាន់«គួរតែបង់ប្រាក់ឱ្យអមេរិកសម្រាប់ការពារជាតិ»។ មួយវិញទៀតនោះកាលពីថ្ងៃពុធ លោក ត្រាំ បាននិយាយថា លោកមាន «ទំនាក់ទំនងដ៏អស្ចារ្យ» ជាមួយមេដឹកនាំចិន Xi Jinping ហើយរំពឹងថានឹងជំរុញពាណិជ្ជកម្មឱ្យកាន់តែប្រសើរជាមួយទីក្រុងប៉េកាំង៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


