Connect with us

ព័ត៌មានអន្ដរជាតិ

អូស្រ្តាលី ជម្លៀសប្រជាជនរាប់ពាន់នាក់ទៀត ខណៈរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល៦០ឆ្នាំ

បានផុស

នៅ

នៅថ្ងៃចន្ទនេះ អាជ្ញាធរអូស្ត្រាលី​ គ្រោងនឹងជម្លៀសប្រជាជនរាប់ពាន់នាក់បន្ថែមទៀត ចេញពីតំបន់ជាយក្រុងស៊ីដនីភាគខាងលិច ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់អាក្រក់បំផុត ក្នុងរយៈពេល៦០ឆ្នាំ ខណៈភ្លៀងធ្លាក់ឥតឈប់ឈរត្រូវបានគេព្យាករណ៍ថា នឹងបន្តធ្លាក់ក្នុងរយៈពេ់ប៉ុន្មានថ្ងៃខាងមុខ។

This image has an empty alt attribute; its file name is 6cc1633627b2ce5d6fd318a9cb6afa5b.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ បានបណ្តាលឲ្យទឹកទន្លេនៅក្នុងរដ្ឋដែលមានប្រជាជនច្រើនបំផុត New South Wales ឡើងយ៉ាងគំហុក ដែលបង្កឲ្យមានការខូចខាតយ៉ាងធំធេង និងជំរុញឲ្យមានការអំពាវនាវជម្លៀសប្រជាជនទ្រង់ទ្រាយធំ។

សេវាគ្រាអាសន្នរដ្ឋ New South Wales បាននិយាយនៅក្នុង Twitter កាលពីថ្ងៃអាទិត្យថា “ទឹកជំនន់នេះ ទំនងជាខ្ពស់ជាងទឹកជំនន់ណាៗទាំងអស់គិតចាប់តាំងពីខែវិច្ឆិកាឆ្នាំ១៩៦១មក។ អាជ្ញាធររំពឹងថា អាកាសធាតុអាក្រក់នឹងបន្តរហូតដល់ថ្ងៃពុធ”។

This image has an empty alt attribute; its file name is Floodwaters-in-Sydney039s-west-rise-as-once-in-100-year-storm-causes-1B.jpg

ទឹកជំនន់ដែលហូរយ៉ាងលឿន បានបំផ្លាញផ្ទះសម្បែង បុកបំប៉ើងយានយន្តនិងសត្វចិញ្ចឹម ហើយជន់លិចផ្លូវ ស្ពាន ផ្ទះនិងកសិដ្ឋាន។

សេវាគ្រាអាសន្នរដ្ឋ New South Wales បាននិយាយថា មនុស្សជិត២,០០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់វាលទំនាប។

This image has an empty alt attribute; its file name is severe-rain-event-affecting-the-state-of-new-south-wales-in-sydney-1.jpg

ការិយាល័យអាកាសធាតុបាននិយាយថា ផ្នែកធំៗនៃឆ្នេរភាគខាងកើតរបស់ប្រទេស នឹងរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង ចាប់ពីថ្ងៃចន្ទទៅ។

ការព្រមានអំពីទឹកជំនន់ធ្ងន់ធ្ងរ ត្រូវបានចេញសម្រាប់ផ្នែកធំៗនៃរដ្ឋ New South Wales ក៏ដូចជារដ្ឋ Queensland ផងដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ថ្ងៃ​​អាទិត្យ​​នេះ​ ទឹក​​ជំនន់​​វាយ​​ប្រហារ​​ក្រុង​​ស៊ីដនី ​ជម្លៀស​​ប្រជា​​ជន​​រាប់​​ពាន់​នាក់

ចុចអាន៖ ទឹកជំនន់កំពុងវាយប្រហារខ្លាំងនៅទូទាំងទីក្រុងហ្សាការតា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៦ វិនាទី មុន

មហាសេដ្ឋី ឥណ្ឌា ផ្ដល់អំណោយតម្លៃមហាសាល ៤ មុខ ដល់អនាគតកូនប្រសាស្រី​​​

ព័ត៌មានអន្ដរជាតិ៣៨ នាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ៥០ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម