ព័ត៌មានអន្ដរជាតិ
ប្រតិកម្មអន្តរជាតិ ក្រោយអាមេរិកផ្អាកជំនួយដល់អ៊ុយក្រែន
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានផ្អាកការផ្តល់ជំនួយយោធាដល់ក្រុងកៀវ បន្ទាប់ពីការប៉ះទង្គិចគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ុលឡូឌីមៀរ ហ្សេលេនស្គី នៅឯសេតវិមានកាលពីថ្ងៃសុក្រសប្តាហ៍មុន។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅថ្ងៃទី៤ខែមីនាឆ្នាំ២០២៥ ការសម្រេចចិត្តនេះ បានទាក់ទាញប្រតិកម្មជាច្រើនពីមេដឹកនាំ និងមន្ត្រីពិភពលោក ដោយឆ្លុះបញ្ចាំងពីភាពស្មុគស្មាញនៃភូមិសាស្ត្រនយោបាយជុំវិញសង្គ្រាមដែលកំពុងបន្តរវាងរុស្ស៊ី និងអ៊ុយក្រែន។
សមាជិកព្រឹទ្ធសភាអាមេរិកដែលមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី Jeanne Shaheen ទទួលបន្ទុកផ្នែកគណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភា៖
«តាមរយៈការបង្កកជំនួយយោធាដល់អ៊ុយក្រែន លោកប្រធានាធិបតី ត្រាំ បានបើកទ្វារបើកចំហសម្រាប់លោក ពូទីន ដើម្បីបង្កើនការឈ្លានពានដ៏ឃោរឃៅរបស់គាត់ប្រឆាំងនឹងប្រជាជនអ៊ុយក្រែនស្លូតត្រង់។ ផលប៉ះពាល់នឹងច្បាស់ជាបំផ្លិចបំផ្លាញ»។
អ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេស៖
«យើងនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធានាសន្តិភាពយូរអង្វែងនៅអ៊ុយក្រែន ហើយកំពុងចូលរួមជាមួយសម្ព័ន្ធមិត្តសំខាន់ៗក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងនេះ។ វាគឺជារឿងត្រឹមត្រូវដែលត្រូវធ្វើ និងជាផលប្រយោជន៍របស់យើងក្នុងការធ្វើដូច្នេះ»។
លោក Benjamin HaDDAD រដ្ឋមន្ត្រីក្រសួងការបរទេសបារាំងប្រចាំអឺរ៉ុប៖
លោក Haddad បានប្រាប់ទូរទស្សន៍ France 2 ថា៖ «ជាបឋម បើអ្នកចង់បានសន្តិភាព តើការសម្រេចចិត្តផ្អាកអាវុធទៅអ៊ុយក្រែនពង្រឹងសន្តិភាព ឬធ្វើវាឲ្យកាន់តែវែងឆ្ងាយ? វានាំរឿងឲ្យកាន់តែវែងឆ្ងាយថែមទៀត ព្រោះវាត្រឹមតែពង្រឹងសមត្ថភាពអ្នកឈ្លានពានប៉ុណ្ណោះ ដែលជារុស្ស៊ី»។
ប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់សភាអ៊ុយក្រែន លោក OLEKSANDR MEREZHKO៖
«នេះមើលទៅវាពិតជាអាក្រក់ណាស់។ វាហាក់ដូចជាគាត់កំពុងជំរុញយើងឲ្យឆ្ពោះទៅរកការចុះចាញ់សត្រូវ ដែលមានន័យថាទទួលយកការទាមទាររបស់រុស្ស៊ី។ ការបញ្ឈប់ជំនួយឥឡូវនេះមានន័យថាជួយ ពូទីន»។
អនុរដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក CEZARY TOMCZYK៖
លោក Tomczyk បានប្រាប់វិទ្យុ Zet ថា ការផ្អាកជំនួយយោធាសម្រាប់អ៊ុយក្រែន គឺជា «ព័ត៌មានអាក្រក់»។
អ្នកនាំពាក្យរដ្ឋាភិបាលហុងគ្រី៖
«ប្រធានាធិបតីសហរដ្ឋអាមេរិក និងរដ្ឋាភិបាលហុងគ្រីមានជំហរដូចគ្នា៖ ជំនួសឲ្យការបន្តការនាំចេញអាវុធ និងសង្រ្គាម បទឈប់បាញ់ និងការចរចាសន្តិភាពគឺចាំបាច់យ៉ាងឆាប់រហ័សតាមដែលអាចធ្វើទៅបាន»។
សូមបញ្ជាក់ថា រុស្ស៊ីមិនទាន់ចេញសេចក្ដីថ្លែងការណ៍ជាផ្លូវការអ្វីឡើយពាក់ព័ន្ធនឹងរឿងផ្អាកជំនួយអាមេរិកចំពោះអ៊ុយក្រែន។ យ៉ាងណា នាពេលកន្លងមក រុស្ស៊ីតែងតែច្រានចោលនូវការអំពាវនាវរបស់មេដឹកនាំអឺរ៉ុបអំពីជំនួយយោធាទៅឲ្យអ៊ុយក្រែន ដោយអះអាងថា ការគាំទ្របែបនេះមានតែពន្យារពេលឲ្យសង្គ្រាមកាន់តែអូសបន្លាយថែមទៀត។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ធ្លាប់បានសង្កត់ធ្ងន់ថា សន្តិភាពពិតប្រាកដ គឺទាមទារឲ្យមានការគាបសង្កត់ប្រធានាធិបតី ហ្សេលេនស្គី ឲ្យផ្លាស់ប្តូរគោលជំហររបស់គាត់៕
ដោយ៖ ឈាង
ចុចអាន៖ Trump ផ្អាកជំនួយទាំងអស់ទៅអ៊ុយក្រែន ក្រោយទាស់គ្នាបែកផ្សែងជាមួយ Zelensky
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


