ព័ត៌មានអន្ដរជាតិ
Trump ផ្អាកជំនួយទាំងអស់ទៅអ៊ុយក្រែន ក្រោយទាស់គ្នាបែកផ្សែងជាមួយ Zelensky
នៅទីបំផុត ប្រធានាធិបតីអាមេរិក Donald Trump បានបញ្ជាឲ្យក្រសួងការពារជាតិផ្អាកជំនួយទាំងអស់ទៅអ៊ុយក្រែន ក្រោយការឈ្លោះប្រកែកគ្នាបែកផ្សែងនៅសេតវិមាន កាលពីចុងសប្តាហ៍មុន។

ជុំវិញបញ្ហានេះ មន្ត្រីអាមេរិកមួយរូបនិយាយថា ទីក្រុងវ៉ាស៊ីនតោន សម្រេចចិត្តផ្អាកនិងពិនិត្យមើលឡើងវិញនូវជំនួយរបស់ខ្លួន ដើម្បីធានាថាខ្លួនកំពុងរួមចំណែកដល់ដំណោះស្រាយណាមួយ។
យោងតាមប្រភពដែលចុះផ្សាយដោយ Fox News នៅថ្ងៃអង្គារទី៤ខែមីនាឆ្នាំ២០២៥ ការផ្អាកជំនួយនេះ ក៏រួមបញ្ចូលទាំងសព្វាវុធដែលត្រៀមដឹកជញ្ជូនឆ្លងកាត់និងនៅក្នុងប្រទេសប៉ូឡូញ ផងដែរ។

មុនសេចក្តីប្រកាសនេះមួយថ្ងៃ លោក Trump ក៏បានបង្ហោះសារលើបណ្តាញសង្គម Truth Social ដោយវាយប្រហារដឹកនាំអ៊ុយក្រែនជាថ្មីផងដែរ ដោយសរសេរថា លោក Zelensky បានធ្វើសេចក្តីថ្លែងការណ៍ដ៏អាក្រក់បំផុត បន្ទាប់ពីគាត់ធ្វើអត្ថាធិប្បាយថា សង្គ្រាមនៅវែងឆ្ងាយទៀត មិនងាយដល់ទីបញ្ចប់ទេ។ អាមេរិកនឹងមិនទុកសង្គ្រាមនៅយូរទៀតទេ! វាជាអ្វីដែលខ្ញុំកំពុងនិយាយ បុរសម្នាក់នេះមិនចង់ឲ្យទីនោះមានសន្តិភាពឡើយ ដរាបណាគាត់នៅតែមានការគាំទ្រពីអាមេរិក»។
មុនសេចក្តីប្រកាសនេះដែរ សហរដ្ឋអាមេរិក ទាមទារឲ្យលោក Zelensky ត្រូវចេញវីដេអូសុំទោសលោក Trump ជាសាធារណៈទើបប្រធានាធិបតីអាមេរិកសុខចិត្ត មុននឹងជួបប្រជុំគ្នាម្តងទៀត និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ ប៉ុន្តែមេដឹកនាំអ៊ុយក្រែន ធ្លាប់ព្រលយពាក្យហើយថា លោកមិនជំពាក់ការសុំទោសលោក Trump ឬអនុប្រធានាធិបតីអាមេរិក JD Vance ឡើយ។

មួយលើកជាពីរលើក លោក Trump តែងចោទ Zelensky ថាបានធ្វើឲ្យខូចដល់កិច្ចខិតខំប្រឹងប្រែងរបស់គាត់ក្នុងការសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាពរវាងទីក្រុងកៀវនិងមូស្គូ។
យ៉ាងណាក្តី លោក Zelensky ទទូចហើយទទូចទៀតថា បទឈប់បាញ់ណាមួយ ត្រូវតែចងភ្ជាប់ទៅនឹងការធានាសន្តិសុខដែលផ្តល់ដោយសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀតប៉ុន្តែលោក Trump នៅតែបដិសេធចំពោះការធានាជាក់លាក់ ហើយថែមទាំងទាត់ចោលលទ្ធភាពរបស់អ៊ុយក្រែនចូលជាសមាជិកអង្គការណាតូ និងការដាក់ពង្រាយកម្លាំងទ័ពធ្វើជាកងរក្សាសន្តិភាពនៅអ៊ុយក្រែន ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក ចង់ឲ្យ Zelensky ចេញវីដេអូសុំទោស Trump ជាសាធារណៈ ទើបសុខចិត្ត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


