ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ពេញចិត្តខ្លាំងដែលអាមេរិក ផ្អាកជំនួយទៅអ៊ុយក្រែន
ក្រោយប្រធានាធិបតីអាមេរិក Donald Trump បញ្ជាឲ្យផ្អាកជំនួយទាំងអស់ទៅអ៊ុយក្រែននោះ រុស្ស៊ីហាក់ពេញចិត្តខ្លាំងណាស់ ដោយអ្នកពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយថា ការធ្វើបែបនេះ នឹងអាចដោះស្រាយឈានទៅរកការបញ្ចប់ជម្លោះបាន។

ថ្លែងប្រាប់ទូរទស្សន៍ Rossiya 1 កាលពីថ្ងៃអង្គារទី៤ខែមីនាឆ្នាំ២០២៥, លោក Peskov និយាយថា ដ្បិតរឿងរ៉ាវនៃការផ្អាកជំនួយនេះ មិនទាន់មានការលាតត្រដាងឲ្យលម្អិតខ្លាំងក៏ពិតមែនប៉ុន្តែជាក់ស្តែង វិធានការនេះនឹងឈានទៅរកការបន្ថូរបន្ថយភាពតានតឹង និងបញ្ចប់សង្គ្រាម។
យោងតាមលោក Peskov, អាមេរិក ជាម្ចាស់ជំនួយយោធាធំបំផុតរបស់អ៊ុយក្រែន ហើយបើសិនអាមេរិកលែងខ្វាយខ្វល់និងដកដៃផ្អាកការផ្អត់ផ្គង់មែននោះ វានឹងក្លាយជាការរួមចំណែកដ៏ល្អបំផុតដល់បុព្វហេតុសន្តិភាព។ អ៊ុយក្រែន នឹងលែងសូវសម្បូរគ្រាប់ដូចមុន ព្រមទាំងខ្វះគ្រឿងសឹកនិងផ្នែកចារកម្ម ដូច្នេះពួកគេនឹងងាកមករកដំណោះស្រាយស្ថានការណ៍ដោយសន្តិវិធី។

សូមជម្រាបជាថ្មី លោក ត្រាំ បានបញ្ជាឲ្យក្រសួងការពារជាតិផ្អាកជំនួយទាំងអស់ទៅអ៊ុយក្រែន ក្រោយការឈ្លោះប្រកែកគ្នាបែកផ្សែងនៅសេតវិមាន កាលពីចុងសប្តាហ៍មុន ហើយការផ្អាកជំនួយនេះទៀតសោត ក៏រួមបញ្ចូលទាំងសព្វាវុធដែលត្រៀមដឹកជញ្ជូនឆ្លងកាត់និងនៅក្នុងប្រទេសប៉ូឡូញ ផងដែរ។
ទន្ទឹមនោះ កាសែត Washington Post រាយការណ៍ថា ក្រៅពីបញ្ឈប់ការដឹកជញ្ជូនសព្វាវុធទៅឲ្យទីក្រុងកៀវហើយនោះ អាមេរិកក៏កំពុងពិចារណាលែងចែករំលែកព័ត៌មានសម្ងាត់ និងការបណ្តុះបណ្តាលសម្រាប់កងទ័ពនិងអាកាសយានិកអ៊ុយក្រែនផងដែរ។

ច្បាស់ណាស់ វិធានការនេះគឺជាបញ្ហាប្រឈមដ៏ធំនិងជាកង្វល់យ៉ាងខ្លាំងចំពោះអ៊ុយក្រែន ព្រោះថាទីក្រុងកៀវ បានពឹងផ្អែកស្ទើរតែទាំងស្រុងលើជំនួយលោកខាងលិច ក្នុងសង្គ្រាមរបស់ខ្លួនជាមួយរុស្ស៊ី។
យ៉ាងណា មួយរយៈចុងក្រោយនេះ គេឃើញថា សម្ព័ន្ធមិត្តអឺរ៉ុបមិនឱបដៃឈរមើលឡើយ និងថែមទាំងព្យាយាមជួយអ៊ុយក្រែនតាមលទ្ធភាពផងដែរ ខណៈប្រទេសដែលចេញមុខចេញមាត់ជាងគេគឺអង់គ្លេសនិងបារាំង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប្រតិកម្មអន្តរជាតិ ក្រោយអាមេរិកផ្អាកជំនួយដល់អ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


