ព័ត៌មានអន្ដរជាតិ
លោក Macron៖ បារាំងត្រៀមខ្លួនពង្រីកការរារាំងនុយក្លេអ៊ែររបស់ខ្លួនដល់ដៃគូអឺរ៉ុប
លោក Emmanuel Macron បាននិយាយកាលពីថ្ងៃទី៥ខែមីនាថា ប្រទេសបារាំងត្រៀមខ្លួនជាស្រេចដើម្បីពង្រីកការរារាំងនុយក្លេអ៊ែររបស់ខ្លួនដល់ដៃគូសហភាពអឺរ៉ុប ដោយហេតុថា «យុគសម័យថ្មី» របស់អឺរ៉ុបកំពុងប្រឈមមុខនឹងការគំរាមកំហែងផ្នែកយោធាពីរុស្ស៊ី។

លោក Macron បានសង្កត់ធ្ងន់ថា សមត្ថភាពនុយក្លេអែររបស់បារាំងអាចធ្វើជាឆ័ត្រការពារសម្រាប់ប្រជាជាតិសហភាពអឺរ៉ុប ដោយផ្តល់ឲ្យពួកគេនូវឥរិយាបថការពារដ៏រឹងមាំប្រឆាំងនឹងការឈ្លានពានដ៏មានសក្តានុពលរបស់រុស្ស៊ី។ លោកក៏បានបញ្ជាក់ផងដែរថា ការសម្រេចចិត្តដាក់ពង្រាយអាវុធទាំងនេះនឹងនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់បារាំងយ៉ាងរឹងមាំ ដោយធានានូវស្វ័យភាពនៅក្នុងយុទ្ធសាស្ត្រការពាររបស់អឺរ៉ុប។
លោក Macron បានបន្តទៀតថា រុស្ស៊ីមានផែនការបន្តបង្កើនកម្លាំងយោធារបស់ខ្លួនរហូតដល់យ៉ាងហោចណាស់ឆ្នាំ២០៣០ខាងមុខ ខណៈប្រជាជាតិមួយនេះកំពុងមានបំណងបំផ្លាញស្ថាបត្យកម្មសន្តិសុខអឺរ៉ុប។ លោកបានបន្ថែមថា មហិច្ឆិតារបស់រុស្ស៊ីអាចពង្រីកហួសពីការឈ្លានពានអ៊ុយក្រែន ដែលអាចគំរាមកំហែងដល់ប្រទេសអឺរ៉ុបខាងកើតផ្សេងទៀត រួមទាំងប្រទេសម៉ុលដាវី និងរូម៉ានី។ អាស្រ័យហេតុនេះហើយទើបលោក Macron កំពុងអំពាវនាវឲ្យមានសាមគ្គីភាពកាន់តែច្រើននៅក្នុងទ្វីបអឺរ៉ុប ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ។
ទន្ទឹមនោះដែរ មេដឹកនាំបារាំងក៏បានប្រកាសពីផែនការរៀបចំកិច្ចប្រជុំនៃមេបញ្ជាការយោធាកំពូលមកពីបណ្តាប្រទេសអឺរ៉ុប ដើម្បីផ្តល់ការធានាសន្តិសុខដ៏ជាក់ស្តែងមួយសម្រាប់អ៊ុយក្រែន។ លោក Macron បានរំលឹកឡើងវិញថា ការដាក់ពង្រាយកងទ័ពអន្តរជាតិដ៏មានសក្ដានុពល នឹងធ្វើឡើងបន្ទាប់ពីបទឈប់បាញ់ដំបូង ដែលឈរជើងយ៉ាងជ្រៅនៅពីក្រោយជួរមុខអ៊ុយក្រែន៕
ដោយ៖ ឈាង
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


