ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន ប្រាប់ថាត្រៀមចុះកិច្ចព្រមព្រៀងកងទ័ពជាមួយកាណាដា
ហ្វីលីពីន និងកាណាដា គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងកងទ័ព Status of Visiting Forces Agreement (SOVFA) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខរវាងប្រទេសទាំងពីរ។

ក្រសួងការពារជាតិហ្វីលីពីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី៧ខែមីនាថា កិច្ចព្រមព្រៀងនេះនឹងបង្កើតក្របខ័ណ្ឌមួយសម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការយោធា និងការការពារជាតិ ព្រមទាំងការសហការរវាងប្រទេសទាំងពីរ ធ្វើឲ្យប្រសើរឡើងនូវអន្តរប្រតិបត្តិការរវាងកងកម្លាំងរបស់ពួកគេ។
ក្រសួងបានបន្តថា៖ «ហ្វីលីពីនទន្ទឹងរង់ចាំផលប៉ះពាល់ជាវិជ្ជមាននៃកិច្ចព្រមព្រៀង SOVFA ដែលត្រូវបានរំពឹងថានឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក» ដោយហៅវាថាជាព្រឹត្តិការណ៍សំខាន់ក្នុងទំនាក់ទំនងការពារជាតិទ្វេភាគី។
ប្រទេសកាណាដា បានគាំទ្រជំហររបស់ហ្វីលីពីននៅក្នុងសមុទ្រចិនខាងត្បូង ដោយគាំទ្រសេចក្តីសម្រេចឆ្នាំ២០១៦របស់តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ ដែលបាននិយាយថា ការទាមទារសមុទ្រចិនខាងត្បូងដ៏ធំរបស់ចិនមិនមានមូលដ្ឋានផ្លូវច្បាប់ទេ។
ចំពេលមានភាពតានតឹងកើនឡើងនៅឥណ្ឌូប៉ាស៊ីហ្វិក ហ្វីលីពីនបានពង្រីកភាពជាដៃគូសន្តិសុខរបស់ខ្លួន ខណៈពេលដែលរក្សាសម្ព័ន្ធភាពយូរអង្វែងជាមួយសម្ព័ន្ធមិត្តសន្ធិសញ្ញាសហរដ្ឋអាមេរិក។
កាលពីខែមុន ហ្វីលីពីនបានបញ្ចប់ការចរចាស្រដៀងគ្នាជាមួយនូវែលសេឡង់ ហើយប្រទេសទាំងពីររំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លូវការមួយនៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២៥។
កាលពីឆ្នាំមុន ហ្វីលីពីនបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមកជាមួយប្រទេសជប៉ុន ដែលជាកិច្ចព្រមព្រៀងដំបូងគេដែលទីក្រុងតូក្យូបានចុះហត្ថលេខានៅតំបន់អាស៊ី ដែលនឹងអនុញ្ញាតឲ្យយោធារបស់ពួកគេដាក់ពង្រាយនៅលើទឹកដីគ្នាទៅវិញទៅមក៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


