ព័ត៌មានអន្ដរជាតិ
ប្រជាជនកូរ៉េ ភ្នាល់គ្នា ចាក់លុយ យ៉ាងទូលាយជុំវិញសាលក្រមលោក Yoon ដែលជិតចេញ
សាលក្រមតុលាការធម្មនុញ្ញរបស់ប្រទេសកូរ៉េខាងត្បូងលើសំណុំរឿងបណ្តេញចេញពីអំណាចរបស់ប្រធានាធិបតី Yoon Suk Yeol បានក្លាយជាគោលដៅនៃការភ្នាល់គ្នា ចាក់លុយ យ៉ាងទូលំទូលាយនៅប្រទេសកូរ៉េខាងត្បូងតាំងពីប្រជាជនរហូតដល់មន្ត្រីក្នុងរដ្ឋបាល។

សេចក្តីរាយការណ៍របស់សារព័ត៌មានកូរ៉េ JoonAng បានផ្សាយថា ការបង្ហោះជាច្រើនបានលេចឡើងនៅលើសហគមន៍អនឡាញកាលពីថ្ងៃអាទិត្យអំពីការដាក់ភ្នាល់លើលទ្ធផលនៃសាលក្រមរបស់តុលាការធម្មនុញ្ញ។
ការភ្នាល់គ្នានោះគឺកើតឡើងក្នុងចំណោមមិត្តភ័ក្តិ ឬអ្នកស្គាល់គ្នា ទៅតាមការយល់ឃើញរបស់ពួកគេ ជាពិសេស គឺថា ផ្តោតលើលទ្ធផល ថាតើ លោក Yoon នឹងត្រឡប់ទៅកាន់អំណាចវិញ ឬក៏ត្រូវបណ្តេញចេញជាផ្លូវការ។
ការចុះផ្សាយរបស់សារព័ត៌មានកូរ៉េ បានដកស្រង់សំណេររបស់អ្នកប្រើប្រាស់ម្នាក់ដែលបានសរសេរថា ពួកគេបានដាក់ «ការភ្នាល់ស្នេហាជាតិ» សម្រាប់ការបណ្តេញចេញពីតំណែងនៅក្នុងការភ្នាល់១០ម៉ឺនវ៉ុន (៦៩ដុល្លារ) ជាមួយមិត្តភ័ក្តិរបស់ពួកគេ។ អ្នកប្រើប្រាស់ម្នាក់ទៀតបានបង្ហោះថា ពួកគេកំពុងភ្នាល់១០ម៉ឺនវ៉ុនសម្រាប់ការអនុម័តការចោទប្រកាន់ និងកំពុងស្វែងរកនរណាម្នាក់ដើម្បីភ្នាល់។
ការចាប់អារម្មណ៍ក្នុងការទស្សន៍ទាយនិងភ្នាល់គ្នាលើលទ្ធផលនៃសាលក្រមនេះបានផ្ទុះឡើងកាន់តែខ្លាំង នៅពេលដែលការប្រកាសសាលក្រមលើសំណុំរឿងប្រឆាំងប្រធានាធិបតី Yoon Suk Yeol បានចាយពេលយូរជាងករណីចោទប្រកាន់ប្រធានាធិបតីមុនៗ។ កាលពីចុងសប្តាហ៍ ក្រុមអ្នកតវ៉ាប្រឆាំងនឹងការចោទប្រកាន់ក៏បានសន្និដ្ឋានលើសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញដោយប្រើទម្រង់ពិន្ទុកីឡា។
អ្នកអត្ថាធិប្បាយនៅឯការជួបជុំប្រឆាំងនឹងការចោទប្រកាន់បាននិយាយថា៖ «យើងត្រូវធ្វើការប្រារព្ធពិធី។ «តុលាការនឹងច្រានចោលការចោទប្រកាន់របស់ Yoon នៅក្នុងសេចក្តីសម្រេច ៤ទល់៤» ដែលជាការលើកទឹកចិត្តដល់ហ្វូងមនុស្ស។
ទន្ទឹមនឹងនោះ នៅឯបាតុកម្មគាំទ្រការចោទប្រកាន់ អ្នកចូលរួមបានស្រែកថា «ការដកដំណែង ៨-0»។ ៨-០ បានសេចក្តីថា ចៅក្រមនៃតុលាការធម្មនុញ្ញទាំង៨រូបដែលស្ថិតនៅក្នុងតំណែងទាំងអស់នឹងបោះឆ្នោតគាំទ្រទម្លាក់លោក Yoon។
ការភ្នាល់លើការចោទប្រកាន់ទម្លាក់អំណាចនេះមិនមែនមានតែក្នុងចំណោប្រជាជនសាមញ្ញ អាជីវករ ពាណិជ្ជករ នោះទេ សូម្បីអ្នកច្បាប់និងអ្នកមានតួនាទីកំពូលៗក៏ចូលរួមដែរ។
តាមការផ្សាយរបស់កាសែត JoonAng លោក Seok Dong-hyun តំណាងផ្នែកច្បាប់របស់ Yoon បានសរសេរនៅលើ Facebook ដែលថ្លែងទៅកាន់អតីតរដ្ឋមន្ត្រីច្បាប់ Lee Seok-yeon កាលពីខែមុនថា «លោករដ្ឋមន្ត្រី Lee តស់ភ្នាល់៖ ភាគីរបស់លោកលើការយល់ព្រមលើការចោទប្រកាន់ ការបណ្តេញចេញ»។
ដោយបន្ថែមថា៖«មិនថាអ្នកណាឈ្នះ ខ្ញុំនឹងបរិច្ចាគ ១លានវ៉ុន ខណៈពេលដែលអ្នក ប្រសិនបើអ្នកចាញ់ គួរតែបរិច្ចាគចំនួនទឹកប្រាក់ដែលស្មើនឹងតម្លៃនៃការចាក់ផ្សាយរបស់អ្នកទៅកាន់សហគមន៍អុកកូរ៉េ (Community Chest of Korea)»។
សាលក្រមលើសំណុំរឿងចោទប្រកាន់ទម្លាក់អំណាចប្រធានាធិបតី Yoon Suk Yeol ត្រូវគេរំពឹងយ៉ាងទូលំទូលាយថា នឹងកើតមាននៅសប្តាហ៍នេះ។ ទោះបីជាបែបណា វាក៏បានក្លាយជាសាលក្រមដ៏យូរធៀបសាលកម្រចោទប្រកាន់ប្រធានាធិបី២រូបក្នុងពេលកន្លងមក៕
ដោយ រ៉ាន់ រើយ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


