ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូងនិងអាមេរិកបញ្ចប់សមយុទ្ធយោធារួមគ្នាមានគោលដៅប្រឆាំងការគំរាមពីកូរ៉េខាងជើង
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap នៅថ្ងៃទី២០ខែមីនានេះ កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះបានបញ្ចប់ការធ្វើលំហាត់សមយុទ្ធយោធារួមប្រចាំឆ្នាំដ៏សំខាន់មួយក្នុងគោលបំណងពង្រឹងសមត្ថភាពការពាររបស់ពួកគេប្រឆាំងនឹងការគំរាមកំហែងផ្នែកយោធារបស់កូរ៉េខាងជើង។

សមយុទ្ធហ្វឹកហ្វឺន ដែលឲ្យឈ្មោះថា «Freedom Shield» បានឈានដល់ទីបញ្ចប់ បន្ទាប់ពីដំណើរការរយៈពេល១១ ថ្ងៃ ក្នុងគោលបំណងប្រឆាំងនឹងការវិវត្តន៍នៃការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង និងការពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយរុស្ស៊ី។
សមយុទ្ធឆ្នាំនេះ គឺជាសមយុទ្ធយោធាដ៏ធំលើកដំបូងរបស់សម្ព័ន្ធមិត្តទាំងពីរ ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រឡប់ចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងខែមករា ដោយយោធាអាមេរិកបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តផ្នែកសន្តិសុខរបស់ខ្លួនចំពោះកូរ៉េខាងត្បូង។
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បាននិយាយថា សម្រាប់សមយុទ្ធឆ្នាំនេះ កូរ៉េខាងត្បូងបានដាក់ពង្រាយទាហានប្រហែល ១៩០០០ នាក់ ហើយ។ JCS បាននិយាយថា៖«តាមរយៈការឆ្លុះបញ្ចាំងពីការគំរាមកំហែងជាក់ស្តែង ដូចជាការផ្លាស់ប្តូរនៅក្នុងយុទ្ធសាស្ត្រ និងកងកម្លាំងរបស់យោធាកូរ៉េខាងជើង ដែលបានរៀនពីកិច្ចសហប្រតិបត្តិការយោធារបស់រុស្ស៊ី និងកូរ៉េខាងជើង និងជម្លោះប្រដាប់អាវុធផ្សេងៗ កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកអាចបង្កើនសមត្ថភាពការពារ និងការឆ្លើយតបរបស់សម្ព័ន្ធមិត្តតាមរយៈការបណ្តុះបណ្តាលជាក់ស្តែង»។
សមយុទ្ធនេះមានការចូលរួមពីសមយុទ្ធនៅទូទាំងដែនគោក សមុទ្រ ដែនអាកាស អ៊ីនធឺណិត និងដែនអវកាស ដោយមានបញ្ជាការយុទ្ធសាស្ត្ររបស់កូរ៉េខាងត្បូង និងបញ្ជាការកងនាវាចរកងទ័ពជើងទឹក ចូលរួមសមយុទ្ធរួមគ្នាជាលើកដំបូងផងដែរ។

ឆ្លើយតបពាក់ព័ន្ធសមយុទ្ធនេះ កូរ៉េខាងជើងតែងតែបង្ហាញនូវការថ្កោលទោសចំពោះសមយុទ្ធរួមរបស់សម្ព័ន្ធមិត្តថា ជាការហាត់សមសម្រាប់ការឈ្លានពានប្រឆាំងនឹងការសាកល្បងអាវុធរបស់ខ្លួន។ កូរ៉េខាងជើងបានចេញសេចក្តីថ្លែងការណ៍មួយដោយថ្កោលទោសសមយុទ្ធរួមគ្នាថាជា «ទង្វើបង្កហេតុដ៏គ្រោះថ្នាក់» ហើយបានបាញ់មីស៊ីលផ្លោងចម្ងាយជិតជាច្រើនគ្រាប់ នៅថ្ងៃដំបូងនៃសមយុទ្ធ។ ប៉ុន្តែប្រទេសនេះមិនបានអនុវត្តការបង្កហេតុធំៗ ដូចជាការបាញ់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយក្នុងឆ្នាំនេះទេ។
គួរបញ្ជាក់ថា Freedom Shield គឺជាសមយុទ្ធប្រចាំឆ្នាំដ៏សំខាន់ចំនួនពីររបស់សម្ព័ន្ធមិត្ត ដែលបង្ហាត់កងទ័ពដោយផ្អែកលើសេណារីយ៉ូសង្រ្គាមទាំងអស់និងមួយទៀតទៀតជាសមយុទ្ធ Ulchi Freedom Shield ជាធម្មតាធ្វើឡើងក្នុងខែសីហា៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


