ព័ត៌មានអន្ដរជាតិ
ប៉ូឡូញ ប្រាប់ពលរដ្ឋ ឲ្យទិញសម្ភារៈស្តុកទុក ត្រៀមខ្លួនសម្រាប់សង្គ្រាមឬវិបត្តិផ្សេងៗ
បន្ទាប់ពីប្រធានគណៈកម្មាធិការអឺរ៉ុបអ្នកស្រី Ursula von der Leyen ដាក់សំណើប្រមូលទឹកប្រាក់ឲ្យបាន ៨៧៥ពាន់លានដុល្លារ ដើម្បីជំរុញការពង្រឹងកម្លាំងយោធា ក្នុងគោលបំណងឆ្លើយតបទៅការគំរាមកំហែងពីសំណាក់រុស្ស៊ីនោះ ស្រាប់តែប្រទេសប៉ូឡូញ ជំរុញពលរដ្ឋរបស់ខ្លួនឲ្យទិញសម្ភារៈស្តុកទុកសម្រាប់ការប្រើប្រាស់ឲ្យបានយ៉ាងតិចបីថ្ងៃ ដើម្បីត្រៀមខ្លួនសម្រាប់សង្គ្រាមឬវិបត្តិផ្សេងៗ។

តាមការចុះផ្សាយរបស់ RT នៅថ្ងៃសុក្រទី២១ខែមីនាឆ្នាំ២០២៥, សេចក្តីប្រកាសនេះគឺចេញពីមាត់អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Wieslaw Lesniakiewicz ដោយលោកនិយាយថា «ពលរដ្ឋម្នាក់ៗត្រូវតែអាចរស់រានមានជីវិតយ៉ាងតិចបីថ្ងៃដោយគ្មានជំនួយពីរដ្ឋ ក្នុងករណីមានសង្គ្រាមឬស្ថានភាពធ្ងន់ធ្ងរផ្សេងទៀត។ ពលរដ្ឋត្រូវស្តុកទុករបស់សំខាន់ៗដូចជា ទឹក ថ្នាំសង្កូវ ស្បៀងអាហារ និង Power Bank។ ប្រជាជនក៏គួរតែមានវិទ្យុទាក់ទង សម្រាប់ទំនាក់ទំនងក្នុងគ្រាអាសន្នផងដែរ ហើយក្រសួងទាំងឡាយ នឹងសហការគ្នាដើម្បីបោះពុម្ពសៀវភៅណែនាំស្តីពីការត្រៀមខ្លួនសម្រាប់វិបត្តិ ដោយផ្អែកលើសៀវភៅស្រដៀងគ្នានៅប្រទេសស៊ុយអែត»។
រឿងនេះធ្វើឲ្យគេនឹកឃើញដល់ឆ្នាំមុន ពេលដែលមេទ័ពប៉ូឡូញ Wieslaw Kukula បានប្រកូកប្រកាសឲ្យកងទ័ពនិងជនស៊ីវិលទាំងអស់ ត្រូវត្រៀមលក្ខណៈទប់ទល់ជាមួយនឹងការគំរាមកាន់តែខ្លាំងពីសំណាក់ប្រទេសរុស្ស៊ី ឬអាចឈានដល់ការផ្ទុះសង្គ្រាមទៀតផង។

លោកនិយាយថា ទីក្រុងវ៉ាសូវី ត្រូវតែត្រៀមខ្លួនការពារជាតិ ជាមួយនឹងសមត្ថភាពយោធាដ៏អស្ចារ្យ និងសង្គមមួយដែលរឹងមាំ ព្រោះកាលណាប្រទេសមួយខ្លាំង សត្រូវមិនអាចបង្កហានិភ័យបានឡើយ។ យើងមិនអាចមើលស្រាលលទ្ធភាពនៃការកើតសង្គ្រាមបានទេ។ យើងត្រូវតែត្រៀមខ្លួនធ្វើសង្គ្រាមជានិច្ច។
ស្របពេលជាមួយគ្នានោះ មេទ័ពរូបនេះព្រមានថា ចាប់តាំងពីចុងឆ្នាំ២០២១មក ចេតនារបស់ទីក្រុងមូស្គូមិនដែលផ្លាស់ប្តូរឡើយ ហើយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និងរដ្ឋមន្ត្រីការបរទេស Sergey Lavrov តែងបង្ហាញចេតនានេះច្បាស់ៗ។ លោកអះអាងថា រុស្ស៊ីអាចកេងចំណេញសេណារីយ៉ូដែលអង្គការណាតូកំពុងបែកបាក់គ្នាឬការជាប់ដៃរបស់អាមេរិកក្នុងជម្លោះប៉ាស៊ីហ្វិក ដើម្បីបង្កើនសកម្មភាពយោធារបស់ខ្លួន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប៉ូឡូញចង់ឲ្យអាមេរិក ដាក់នុយក្លេអ៊ែរលើដីខ្លួន ទុកបន្លាច ពូទីន

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ