ព័ត៌មានអន្ដរជាតិ
ត្រាំ៖ រុស្ស៊ី-អ៊ុយក្រែន កំពុងចរចាចែកដីគ្នា
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញសញ្ញាល្អនៅក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន ដោយលោកប្រាប់ទៅក្រុមអ្នកសារព័ត៌មានថា ភាគីទាំងសងខាងកំពុងចរចាលើលក្ខខណ្ឌនៃការចែកដីគ្នា ហើយការចរចានោះកំពុងដំណើរការទៅយ៉ាងរលូន ឈានឆ្ពោះទៅរកដំណោះស្រាយ នាំមកនូវសន្តិភាព។ នេះបើតាមការចុះផ្សាយរបស់ RT នៅថ្ងៃសៅរ៍ទី២២ខែមីនាឆ្នាំ២០២៥។

ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបញ្ជាក់លម្អិតអំពីព័ត៌មានទាក់ទងនឹងការចរចាគ្នានោះឡើយ ដោយសូមលាក់សិន ប៉ុន្តែលោកបាននិយាយយ៉ាងខ្លីថា គ្រប់យ៉ាងគឺដំណើរការដូចការរំពឹងទុក។
សម្តីរបស់លោកត្រាំ ធ្វើឲ្យគេនឹកឃើញដល់ការលើកឡើងរបស់លោក Mike Waltz ដែលជាទីប្រឹក្សាប្រធានាធិបតីអាមេរិក ដោយលោកប្រាប់ឲ្យអ៊ុយក្រែន ព្រមបាត់ទឹកដី ដើម្បីកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី។

លោកថ្លែងបែបនេះ ក្នុងបទសម្ភាសជាមួយ ABC News កាលពីថ្ងៃអាទិត្យទី១៦ខែមីនាឆ្នាំ២០២៥ ដោយបញ្ជាក់ថា ដំណោះស្រាយដ៏មានសក្តានុពលក្នុងជម្លោះអ៊ុយក្រែននេះ គឺនឹងពាក់ព័ន្ធជាមួយទឹកដី ដើម្បីធានាសន្តិសុខអ៊ុយក្រែននាពេលអនាគត។ ការបណ្តេញរុស្ស៊ីចេញពីទឹកដីដែលពួកគេដណ្តើមបានគឺមិនអាចទៅរួចនោះឡើយ នាពេលនេះ។ ការខិតខំផ្នែកការទូតរបស់អាមេរិក ក៏គួរតែផ្អែកលើស្ថានការណ៍បច្ចុប្បន្នផងដែរ។
សូមជម្រាបថា អតីតទឹកដីអ៊ុយក្រែនចំនួនបួន ដូចជា Donetsk, Lugansk, Kherson និង Zaporozhye បានចូលរួមជាមួយរុស្ស៊ីជាផ្លូវការ នៅរដូវស្លឹកឈើជ្រុះឆ្នាំ២០២២ បន្ទាប់ពីការធ្វើប្រជាមតិ។
យ៉ាងណា ទីក្រុងកៀវមិនដែលទទួលស្គាល់ការបោះឆ្នោតនោះទេ ហើយនៅតែចិញ្ចឹមចិត្តទាមទារអធិបតេយ្យភាពលើតំបន់ទាំងនោះ ក៏ដូចជាតំបន់ Crimea ដែលបានចូលរួមជាមួយរុស្ស៊ីកាលពីឆ្នាំ ២០១៤ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ុយក្រែន វាយប្រហាររុស្ស៊ីរឹតខ្លាំង សម្លាប់ទាំងមនុស្ស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


