ព័ត៌មានអន្ដរជាតិ
ឆ្នាំមុនក្តៅខ្លាំងស្លាប់មនុស្សច្រើន ឆ្នាំនេះ ថៃ ព្រមានឲ្យប្រយ័ត្នមែនទែន ពិសេសអ្នកផឹកគ្រឿងស្រវឹង
ដោយសារតែឆ្នាំមុន ប្រទេសថៃមានមនុស្សស្លាប់លោតដល់ជាង៦០នាក់ដោយសារដាច់សរសៃឈាម ព្រោះតែអាកាសធាតុក្តៅខ្លាំងនោះ ឆ្នាំនេះ រដ្ឋាភិបាលទីក្រុងបាងកក បានព្រមានដល់ពលរដ្ឋត្រូវប្រុងប្រយ័ត្នឲ្យមែនទែន ជាពិសេសអ្នកផឹកគ្រឿងស្រវឹង ព្រោះ សីតុណ្ហភាពចាប់ផ្តើមហក់ឡើងក្នុងកម្រិតគួរឲ្យព្រួយបារម្ភហើយ។

សារព័ត៌មាន The Nation កាលពីថ្ងៃចន្ទទី២៤ខែមីនាឆ្នាំ២០២៥ បានដកស្រង់សម្តីអ្នកនាំពាក្យរងរដ្ឋាភិបាលថៃ Karom Polpornklang ដែលនិយាយថា សូមពលរដ្ឋប្រយ័ត្នខ្លួន ខណៈរលកកម្តៅនេះ បានឆក់យកជីវិតមនុស្សដល់ទៅ៦៣នាក់ឯណោះ កាលពីឆ្នាំ២០២៤។
អ្នកដែលមានហានិភ័យជាងគេគឺកម្មករដែលធ្វើការនៅហាលក្តៅឬនៅខាងក្រៅ និងអ្នកដែលមានជំងឺរ៉ាំរ៉ៃ ជាពិសេសអ្នកដែលទទួលទានគ្រឿងស្រវឹងតែម្តង ខណៈពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មី ក៏ជិតចូលមកដល់។
យោងតាមទិន្នន័យកាលពីឆ្នាំមុន ក្នុងចំណោមមនុស្សបាត់បង់ជីវិតទាំង៦៣នាក់ ភាគច្រើនគឺជាអ្នកទទួលទានគ្រឿងស្រវឹងពេលមេឃកំពុងក្តៅខ្លាំង ហើយ ៧០%នៃការស្លាប់ គឺកើតឡើងក្នុងខែមេសា។

ការព្រមាននេះកើតឡើង មួយសប្តាហ៍បន្ទាប់ពីនាយកដ្ឋានឧតុនិយមថៃ ប្រកាសថា អាកាសធាតុក្នុងប្រទេសនេះ បានឡើងក្តៅខ្លាំងឈានដល់កម្រិតគ្រោះថ្នាក់ (ពណ៌ទឹកក្រូច) ពោលគឺនៅតំបន់ខ្លះសីតុណ្ហភាពបានហក់ដល់ ៤២ ទៅ៥១.៩ អង្សាសេរួចទៅហើយ។
ក្នុងរយៈពេលមួយសប្តាហ៍ រាប់ចាប់ពីថ្ងៃទី៥ដល់១៤ខែមីនា តំបន់ប៉ែកខាងត្បូង ខាងកើត កណ្តាលនិងឦសាន ជាកន្លែងមានហានិភ័យខ្លាំងជាងគេ ដោយសីតុណ្ហភាពហក់ឡើងដល់ក្បែរ៥២អង្សាឯណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មិនទាន់ចូលខែមេសាផង តែនៅ ថៃ ក្តៅខ្លាំង ឈានដល់កម្រិតគ្រោះថ្នាក់ ទៅហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


