ព័ត៌មានអន្ដរជាតិ
Breaking News! លោក Trump និងគ្រួសារប្រឈមហានិភ័យ ឆ្លងកូវីដ
មន្រ្តីពីររូបបានបញ្ជាក់ប្រាប់ CNN ថា អគ្គសេនាធិការសេតវិមានលោក Mark Meadows ត្រូវបានធ្វើតេស្តវិជ្ជមានរកឃើញវីរុសកូរ៉ូណា។
លោក Meadows បានធ្វើដំណើរជាមួយលោកប្រធានាធិបតី Donald Trump កាលពីថ្ងៃអាទិត្យនិងថ្ងៃចន្ទមុន។ គាត់ក៏ចូលរួមពិធីជប់លៀងនៅយប់បោះឆ្នោតក្នុងសេតវិមានកាលពីថ្ងៃអង្គារនិងមានទំនាក់ទំនងជិតស្និទ្ធជាមួយសមាជិកគ្រួសាររបស់លោកប្រធានាធិបតីផងដែរ។
ជំនួយការសេតវិមានម្នាក់បាននិយាយថា ពេលនេះក្រុមមន្រ្តីនិងបុគ្គលិកសេតវិមានដទៃទៀតមានការភិតភ័យអំពីហានិភ័យនៃការឆ្លងជំងឺកូវីដ១៩។ សេតវិមានបានអញ្ជើញមនុស្សទាំងនោះឲ្យមកមើលលទ្ធផលនៅរាត្រីបោះឆ្នោត។
លោកស្រី Alyssa Farah នាយកផ្នែកទំនាក់ទំនងរបស់សេតវិមានបាននិយាយថា នឹងមានការត្រួតពិនិត្យសីតុណ្ហភាពនិងដាក់វិធានការប្រុងប្រយ័ត្ន៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNN
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


