ព័ត៌មានអន្ដរជាតិ
លោក Biden សន្យាចាត់វិធានការភ្លាមៗលើកូវីដ១៩និងអំពានាវដល់ជនជាតិអាមេរិក “កុំយកកំហឹងដាក់មុខ”
ក្នុងការថ្លែងសុន្ទរកថា លោក Biden បានងាកទៅរកបញ្ហាជំងឺកូវីដ១៩ស្របពេលសហរដ្ឋអាមេរិកកំពុងប្រឈមនឹងការផ្ទុះឡើងដោយគ្មានការថមថយនៅទូទាំងប្រទេស។
លោកសន្យាថានឹងចាត់វិធានការលើវីរុសនេះនៅថ្ងៃទីមួយនៃការកាន់តំណែងជាប្រធានាធិបតីរបស់លោកខណៈករណីឆ្លងកាន់តែកើនឡើងច្រើនទៅៗ។
ចំនួនករណីប្រចាំថ្ងៃបានកើនលើស១០០,០០០ករណី ៣ថ្ងៃជាប់ៗគ្នាដែលវាបានបង្កើតជាកំណត់ត្រាថ្មី។

ងាកទៅរកបញ្ហាមួយទៀត ដោយទទួលស្គាល់ការបែកបាក់គ្នាយ៉ាងជ្រាលជ្រៅនៅក្នុងប្រទេសចំពេលមានភាពវឹកវរដែលបណ្តាលមកពីជំងឺឆ្លងនេះ ការរំខានផ្នែកសេដ្ឋកិច្ចនិងយុទ្ធនាការដ៏លំបាក លោក Biden បាននិយាយថា “ភាពតានតឹងមានកម្រិតខ្ពស់បន្ទាប់ពីការបោះឆ្នោតដ៏ស្វិតស្វាញ”។
ទោះបីជាយ៉ាងណាក៏ដោយ លោកបានអំពាវនាវឲ្យជនជាតិអាមេរិកកុំយកកំហឹងនិងបិសាចដាក់មុខ។ លោកនិយាយថា “យើងមានបញ្ហាធ្ងន់ធ្ងរ យើងមិនត្រូវខ្ជះខ្ជាយពេលវេលាលើសង្គ្រាមស៊ីវិលទេ។ យើងអាចជាគូប្រជែងប៉ុន្តែយើងមិនមែនជាសត្រូវនឹងគ្នាឡើយ”។
លោកបានអំពាវនាវឲ្យមានសាមគ្គីភាពនិងបាននិយាយថា លោកនឹងដឹកនាំសម្រាប់ជនជាតិអាមេរិកទាំងអស់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


