Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​សម្រេច​ដាក់​ក្រុម​ហ៊ុន​ធំ​២​របស់​យោធាមីយ៉ាន់ម៉ា​ក្នុង​បញ្ជីខ្មៅ

បានផុស

នៅ

សហ​រដ្ឋ​អាមេរិក​​នឹង​ដាក់​ទណ្ឌកម្ម​លើ​ក្រុម​ហ៊ុន​ធំ២​ដែល​គ្រប់​គ្រង​ដោយ​យោធា​មីយ៉ាន់ម៉ា ជុំ​វិញ​ការ​ក្តោប​ក្តាប់​អំណាច​ដោយ​រដ្ឋ​ប្រហារ​១​កុម្ភៈ និង​ការ​បង្ក្រាប​ឃោ​ឃៅ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់។ នេះ​បើ​តាម​ប្រភព​ពីរ​ដែល​ដឹង​រឿង​នេះ​​បាន​និយាយ​​នៅ​ថ្ងៃ​​ពុធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​បាន​និយាយ​​ថា ចំណាត់​ការ​​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​​ដោយ​ក្រសួង​រតនា​គារ​អាមេរិក​ដាក់ក្រុមហ៊ុន​ធំ​ពីរ​របស់​មីយ៉ាន់ម៉ា​ក្នុង​​បញ្ជី​ខ្មៅ​គឺ​ក្រុម​ហ៊ុន Myanmar Economic Corporation (MEC) និង​ក្រុម​ Myanmar Economic Holdings Ltd (MEHL) ​ដែល​ត្រូវ​​បង្កក​ទ្រព្យ​សម្បត្តិ​ទាំង​ឡាយ​ដែល​ពួក​គេ​មាន​នៅ​សហរដ្ឋ​អាមេរិក​​ចាប់​ពី​​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​​នេះ​តែម្តង។

ឧត្តម​សេនីយ៍​បាន​ចាប់​ផ្តើម​​អុកឡុក​សភា​នៅ​ថ្ងៃ​ទី​១​​ក្នុង​ខែ​​កុម្ភៈ ដោយ​បាន​ឃុំ​ខ្លួន​មេ​ដឹក​នាំ​ស៊ីវិល​ក្នុង​នោះ​មានជយលាភី​ណូបែល​លោក​ស្រី អ៊ុងសាន ស៊ូជី ដែលគណបក្ស​របស់​លោក​ស្រី​បាន​ឈ្នះ​ឆ្នោត​កាល​ពី​ខែ​វិច្ឆិកា។

យោធា​បាន​អះ​អាង​ថា មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​នោះ​ ប៉ុន្តែ​អ្នក​សង្កេត​ការណ៍​បាន​និយាយ​ថា មិន​មាន​ភាព​មិន​ប្រក្រតី​គួរ​ឲ្យ​កត់​សំគាល់​ច្រើន​ទេ។

ចាប់​តាំង​ពី​​រដ្ឋ​ប្រហារ អ្នក​តវ៉ាគាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​បាន​តវ៉ា​ស្ទើរ​ពេញ​​​ប្រទេស ហើយ​កម្លាំង​សន្តិសុខ​បាន​បង្ក្រាប​ដោយ​ហិង្សា​​ដែល​​បាន​សម្លាប់​ជន​ស៊ីវិលយ៉ាង​ហោច​ណាស់​២៧៥​នាក់​ហើយ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ៤២ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម