Connect with us

ព័ត៌មានអន្ដរជាតិ

ហេតុ​អ្វី​មនុស្ស​ក្មេង​កាន់​តែ​ច្រើន​ឆ្លង​កូវីដ​-​១៩​ខុស​ពីលើកមុន​​នៅ​ប្រេស៊ីល?

បានផុស

នៅ

វា​​​ត្រឹម​តែ​១០​ថ្ងៃ​ប៉ុណ្ណោះ​ពី​ចាប់​​ផ្តើម​​ និង​​​ដល់​ទី​​បញ្ចប់។ នេះ​​​ពី​​​ស្ត្រី​​ឈ្មោះ Graciane​ da Silva អាយុ​២៨​ឆ្នាំ​​ដែល​​បាន​ឆ្លង និង​បាន​ស្លាប់។

គាត់​នៅ​តែ​ម្នាក់ឯង​នៅ​ពេល​​​ស្លាប់​​ក្នុង​​មន្ទីរ​ពេទ្យមួយ​ក្នុង​ទី​ក្រុង Rio de Janeiro ដែល​ធ្វើ​ឲ្យ​ម្តាយ​របស់​​គាត់​​ឈ្មោះ Maria da Penha da Silva Siqueira ទុក្ខសោក​យ៉ាង​ខ្លាំង។ ម្តាយ​​​បាន​និយាយ​ថា ៖«មិន​ដែល​គិត​សោះ​ថា កើត​ឡើង​លឿន​យ៉ាង​នេះ។ វា​លឿន​ពេក។ ជំងឺ​​នេះ​មិន​ឲ្យ​បាន​និយាយ​លា​គ្នា សូម្បី​ឃើញ​មុខ​ចុង​ក្រោយ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រី Da Silva ដែល​បន្សល់​ទុក​កូន​អាយុ​៤​ឆ្នាំ​ បាន​ស្លាប់​ដោយ​កូវីដ-១៩​ កាល​ពី​ខែ​មិថុនា ឆ្នាំ មុន។ ការ​ស្លាប់​របស់​គាត់​​អាច​ចាត់​ទុក​ថា ចម្លែង​ជាងគេ​បន្តិច ដោយ​សារ​​ពេល​នោះ​ នៅ​​​ប្រេស៊ីល​ភាគ​ច្រើន​មនុស្ស​​វ័យ​ចំណាស់។

កំឡុង​ពេលការ​ផ្ទុះ​លើក​ដំបូង​នៅ​ប្រទេស​ប្រេស៊ីល ភាគ​ច្រើនមនុស្ស​​ចាស់​ដែល​ឆ្លង​ និង​ស្លាប់​ដោយ​កូវីដ-១៩។

ប៉ុន្តែ​ចូល​ឆ្នាំ​ថ្មី​២០២១​នេះ ប្រេស៊ីល​បាន​ចូល​ពេល​វេលា​អាក្រក់​បំផុត​នៃ​កូវីដ-១៩។ ចំនួន​អ្នក​ស្លាប់​ និង​អ្នក​ឆ្លង​ថ្មី​បាន​​បំបែក​កំណត់​ត្រា​ចាស់​ស្ទើរ​រាល់​ថ្ងៃ។

លោក​វេជ្ជបណ្ឌិត​បាន​ប្រាប់ CNN ថា អ្វី​ដែល​គួរ​ឲ្យ​កត់សំគាល់​ទៀត​នោះ អ្នក​ឆ្លង​ភាគ​ច្រើន​នៅ​​ក្មេង​​ទំនង​ជា​​​​ធ្ងន់​ធ្ងរ​ខ្លាំង និង​ស្លាប់​​​ច្រើន​ដោយ​សារ​កូវីដ-១៩។

សំនួរលើក​ឡើង​ថា ហេតុ​អ្វី​បាន​ជាមនុស្ស​​ក្មេង​ឆ្លង​កាន់​តែ​ច្រើន ហើយ​​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់? តើ​មក​ពី​ឥរិយាបថ​របស់​ពួក​គេ​ដែល​បណ្តាល​ឲ្យ​ឆ្លង?

ផ្នែក​សង្គ្រោះ​បន្ទាន់ «ទទួល​អ្នក​ជំងឺ​​កូវីដ-១៩​ក្មេងកាន់​តែ​ច្រើន»​

ទូទាំង​ប្រទេសប្រេស៊ីល​ ក្រុម​គ្រូ​ពេទ្យ​ផ្នែក​សង្គ្រោះ​បន្ទាន់​បាន​និយាយ​ដូច​គ្នា​ថា អ្នក​ឆ្លង​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​​ក្មេង​ច្រើន​ជាង​មុន​​​ដែល​មិន​ធ្លាប់​មាន។

វេជ្ជបណ្ឌិត Pedro Archer អាយុ​៣៣​ឆ្នាំ​នៅ​ផ្នែក​សង្គ្រោះ​បន្ទាន់​ក្នុង​មន្ទីរ​រដ្ឋ​នៅ​ទី​ក្រុង Rio de Janeiro បាន​និយាយ​ថា ៖«យើង​មានអ្នក​​ឆ្លង​ដែល​មាន​សុខភាព​ល្អ​​​​អាយុ​ចន្លោះ​ពី​៣០​ឆ្នាំ​ ទៅ​​៥០ ហើយ​នេះ​ជាប្រភេទ​អ្នក​ជំងឺ​ភាគ​ច្រើន។ នោះ​គឺ​ភាគ​ខុស​គ្នា​​​ខ្លាំង​​​ក្នុង​​រលក​​​​​ចុង​ក្រោយ​បំផុត​»។

ក្រុម​គ្រូ​ពេទ្យ​​ផ្នែក​សង្គ្រោះ​បន្ទាន់ និង​គិលានុប្បដ្ឋាក​ជា​ច្រើន​​នៅ​តាម​​មន្ទីរ​ពេទ្យ​​នានា​​ក្នុង​ប្រទេស​ប្រេស៊ីល​បាន​និយាយ​ដូច​ៗ​គ្នា​ថា គ្រែ​សង្គ្រោះ​បន្ទាន់​ពេញ​ដោយ​អ្នក​ជំងឺ​ក្មេង​ដែល​នេះ​មិន​ធ្លាប់​មាន​ពី​មុន។

វេជ្ជបណ្ឌិត​ផ្នែក​សង្គ្រោះ​បន្ទាន់ Luan Matos de Menezes កាល​ពី​ខែ​មករា បាន​និយាយនៅ​​មន្ទីរពេទ្យ​រដ្ឋ​មួយ​នៅ​ទី​ក្រុង Manaus ថា ៖«ចំនួន​នៃ​ការ​ឆ្លង​ធ្ងន់​ធ្ងរ​ខ្ពស់​ខ្លាំង​ជាងកាល​លើក​ទី​១។ យើង​អាច​ប្រាប់​បាន​ថា ស្ថានភាព​របស់​ពួក​គេ​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​ខ្លាំង»។

ក្រសួង​សុខាភិបាល​ប្រេស៊ី​បាន​ផ្សាយ​ពី​ស្ថិតិ​ជាតិ​អំពី​អាយុ​នៃ​ជន​រង​គ្រោះ​ដោយ​កូវីដ-១៩។ ផ្អែក​តាមការ​វិភាគ​​ទិន្នន័យ​របស់ AFP ពី​ក្រសួង​រក​ឃើញ​ថា ចំនួន​មនុស្ស​អាយុ​៣០​ឆ្នាំ​ទៅ​៥៩​ឆ្នាំ​​មាន​ប្រហែល​​២៧​%​​ដែល​បាន​​ស្លាប់​ដោយ​កូវីដ-១៩ ក្នុង​រយៈ​ពេល​​៣​ខែ​ចុង​ក្រោយ​នេះ​ ដែល​កើន​ឡើង​៧%​ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​មុន​ខែ​ធ្នូ។​

AFP ក៏​រក​ឃើញពី​ចំណែក​នៃ​តួលេខ​ស្លាប់សម្រាប់​មនុស្ស​ដែល​មាន​អាយុ​ចាប់​ពី​៦០​ឆ្នាំ​ឡើង​គឺ​បាន​ធ្លាក់​ចុះ​៧%​ក្នុង​រយៈ​ពេល​ដូច​គ្នា។

មន្ត្រី​សុខាភិបាល​​នៅ​ក្នុង​រដ្ឋ São Paulo ដែល​ជា​រដ្ឋ​មាន​ប្រជា​ជន​ច្រើន​​បំផុត​នៅ​ក្នុង​ប្រទេស​បាន​និយាយ​ដើម​ខែ​នេះ​ថា សក្ខីកម្ម​ខ្លី​ពី​វេជ្ជបណ្ឌិត​ទូទាំង​ប្រទេស​អំពី​កម្រិត​ធ្ងន់​ធ្ងរ​នៃ​ករណី​ឆ្លង​​​ចំពោះ​មនុស្ស​ក្មេង​ត្រូវ​បាន​គាំទ្រ​ដោយទិន្នន័យ​របស់​ពួក​គេ។

មន្ត្រី​បាន​និយាយ​ថា​ ៦០​%នៃ​អ្នក​ជំងឺ​​ក្មេង​ដោយ​កូវីដ-១៩​​ត្រូវ​នៅ​លើ​គ្រែ​សង្គ្រោះ​បន្ទាន់ ដែល​តួលេខ​នេះខ្ពស់​ជាង​ការ​ផ្ទុះ​​លើក​មុន។

សម្រាប់​វេជ្ជបណ្ឌិត ការ​មើល​អ្នក​ជំងឺ​វ័យ​ក្មេង​ស្លាប់​ពិត​ជាវេទនា​ចិត្ត​ខ្លាំង​ណាស់។

វេជ្ជបណ្ឌិត Maria Dolores da Silva អាយុ​៤២​ឆ្នាំ​​នៅ​​ផ្នែក​ឱសង​សង្គ្រោះ​​បន្ទាន់​នៅ​ទី​ក្រុង São Paulo​​ បាន​និយាយ​ថា ៖«​ការ​ស្លាប់​​នៅ​អាយុ​ខ្ទង់​៣០​ឆ្នាំ ពិត​ជា​ឈឺ​ចាប់​ណាស់។ ពួក​គេ​​មាន​ពេល​វេលា​​​​រស់នៅ​យូរ​អង្វែង​ទៀត​ ប៉ុន្តែ​កូវីដ​មក​ផ្តាច់​ជីវិត​របស់​ពួក​គេ»។

តើ​អ្វី​​ត្រូវ​បន្ទោស​ដែល​បណ្តាល​ឲ្យ​ឆ្លង​កាន់​តែ​ច្រើន?

ការ​កើន​ឡើង​​នៃ​​ការ​​ឈឺ និង​ការ​ស្លាប់​ចំពោះ​មនុស្ស​ក្មេង​ស្រប​ពេល​ដែល​កូវីដ-១៩​បំប្លែង​ខ្លួន​កើន​ឡើង​​​ហោច​ណាស់​១​​នៅ​​​ប្រេស៊ីល។

វីរុស​បំប្លែង P.1 ដែល​អ្នក​វិទ្យាសាស្ត្រ​និយាយ​​​ថា​​​ប្រភព​មក​ពី​ប្រទេស​ប្រេស៊ីលត្រូវ​បាន​គេ​យល់​ស្រប​ជា​ទូទៅ​ថា ងាយ​ស្រួល​ឆ្លង​ជាង​មុន​រហូត​ដល់ ២.២​ដង។ នេះ​បើផ្អែក​តាម​ការ​សិក្សា​ថ្មី។

យោង​តាម​ការ​សិក្សា​មួយ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មីនា ទៅ​លើ​រដ្ឋ​៨​នៅ​ប្រេស៊ីល​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​​​ជាតិ​សាធារណៈ Fiocruz បង្ហាញ​ថា ជាង​ពាក់​កណ្តាល​នៃ​ករណី​ឆ្លង​កូវីដ-១៩​នៅ​ក្នុង​រដ្ឋ​​ចំនួន​៦​ពាក់​ព័ន្ធ​នឹង​វីរុស​បំប្លែង​​ថ្មី​ ក្នុង​នោះមាន P.1 និង​វីរុស​បំប្លែង​ខ្លួន​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ដំបូង​នៅ​ចក្រភព​អង់គ្លេស និង​អាហ្វ្រិក​ខាង​ត្បូង។

ការ​បង្ហាញ​ខ្លួន​ដំបូង​កាល​ពី​ចុង​ឆ្នាំ​មុន វេជ្ជបណ្ឌិត​ជា​ច្រើន​​ប៉ាន់​ស្មាន​ វីរុស P1 ជា​អ្វី​​​ដែល​ធ្វើ​ឲ្យ​មាន​ការ​ប្រែ​ប្រួល​ប្រជា​សាស្ត្រ​ក្នុង​ចំណោមអ្នក​ឈឺ​។ ប៉ុន្តែ​វា​ឆាប់​ពេក​​ដែល​ដឹង​ពី​អ្វី​ដែល​វីរុស​បំប្លែង​នេះ​កំពុង​រាត​ត្បាត។

វេជ្ជបណ្ឌិត Jesem Orellana អ្នក​ជំនាញ​ជំងឺ​ឆ្លង​ប្រេស៊ីល បាន​និយាយ​ថា ៖«​វា​អាច​ទៅ​រួច​ដែរ​ វីរុស​បំប្លែង​ខ្លួន​ថ្មី​ទាំង​នោះ​ដែល​បណ្តាល​ឲ្យ​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ខ្លាំង ប៉ុន្តែ​យើង​មិនមាន​ទិន្នន័យ​ជាក់លាក់​ដើម្បី​បញ្ជាក់ទេ។ យ៉ាង​ណា ​អ្វី​ដែល​យើង​ដឹង​ពី P.1 គឺ​ឆ្លង​លឿន​ខ្លាំង និង​ថា ​ជា​ផ្នែក​ដ៏​ធំ​នៃ​រលក​​លើក​ទី​២នេះ»។

អ្នក​ជំនាញ​ក៏​បង្ហាញ​​ពី​ការ​កើន​ឡើង​​ដែរ​គឺ​បណ្តាល​មក​​ពី​មាន​ពិធី​ជប់​លៀង​ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​ថ្មី និង​ពិធី​បុណ្យ Carnival ​កាល​ពី​ដើម​ឆ្នាំ​។ មនុស្ស​ក្មេង​បាន​ចូល​រួម​ពិធី​ជប់​លៀង​ប្រហែល​ជា​លាត​ត្រដាង​កាន់​តែ​ច្បាស់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៥ នាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ៤៦ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម