ព័ត៌មានអន្ដរជាតិ
មកស្គាល់យន្តហោះប៉ូលិសថៃ ដែលធ្លាក់ចូលសមុទ្រស្លាប់មនុស្ស ៦នាក់
ហេតុការណ៍ដ៏រន្ធត់មួយធ្វើឲ្យប្រទេសថៃទាំងមូលតក់ស្លុត ដោយនោះគឺជាការធ្លាក់យន្តហោះប៉ូលិសក្បែរអាកាសយានដ្ឋាន Hua Hin បណ្តាលឲ្យទាហានទាំង៦នាក់ជិះក្នុងនោះស្លាប់ទាំងអស់។

តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃសុក្រទី២៥ខែមេសាឆ្នាំ២០២៥ យន្តហោះបានធ្លាក់ចូុលឈូងសមុទ្រថៃ នៅម៉ោង ៨:១៥នាទីព្រឹក ក្បែរជិតសណ្ឋាគារ Baby Grande Hua Hin Hotel ក្នុងស្រុក Cha-am នៃខេត្ត Phetchaburi។
មកទល់ពេលនេះ ប៉ូលិសនៅតែមិនទាន់បញ្ជាក់ពីមូលហេតុដែលបណ្តាលឲ្យយន្តហោះធ្លាក់ គ្រាន់តែប្រាប់ថា ឧបទ្ទវហេតុនេះកើតឡើង អំឡុងការហោះហើរសាកល្បង ត្រៀមសម្រាប់សមយុទ្ធលោតឆ័ត្រយោង។
ដោយដកស្រង់ព័ត៌មានពីគេហទំព័រនាយកដ្ឋានអាកាសចរណ៍ប៉ូលិស, យន្តហោះនេះជាប្រភេទ DHC6-400 Twin Otter ដែលកំពុងបម្រើការជាមួយប៉ូលិសថៃ ហើយមានមូដែលនេះបីគ្រឿងហើយ ដែលត្រូវបានដាក់ឲ្យដំណើរការនៅឆ្នាំ២០២០។

DHC6-400 គឺជាយន្តហោះពហុមុខងារខ្នាតតូច ដែលផលិតដោយក្រុមហ៊ុន Viking Air នៃប្រទេសកាណាដា។ វាត្រូវបានបំពាក់ដោយម៉ាស៊ីន Pratt & Whitney Canada PT6A-34 ចំនួនពីរ និងមានប្រព័ន្ធ Honeywell Primus Apex avionics។ មិនត្រឹមប៉ុណ្ណឹង វាមានសមត្ថភាពក្នុងប្រតិបត្តិការហោះនិងចុះចតរយៈពេលខ្លី (STOL)។
ជាមួយនឹងល្បឿនអតិបរមា៣៣៩គីឡូម៉ែត្រក្នុងមួយម៉ោង យន្តហោះនេះអាចផ្ទុកអ្នកដំណើរបានដល់ទៅ១៩នាក់ ហើយអាចច្នៃដើម្បីដាក់គ្រែពេទ្យរហូតដល់ទៅ៤រួមជាមួយនឹងកៅអីសម្រាប់វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកា។
DHC6-400 Twin Otter អាចសម្របខ្លួនតាមបេសកកម្មផ្សេងៗ រួមទាំងការដាក់ពង្រាយទ័ពតាមអាកាស ការដឹកជញ្ជូនបុគ្គលិក ការជម្លៀសផ្នែកវេជ្ជសាស្រ្ត ការដឹកជញ្ជូនឧបករណ៍ និងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លក្ខណៈពិសេសនៃយន្តហោះដែលលោក ស៊ី ជិះមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅ កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


