ព័ត៌មានអន្ដរជាតិ
ជឿទេថា! គូស្នេហ៍តា-យាយនៅចិន អាយុជិត៧០ទៅហើយ អាចផ្តល់កំណើតកូនស្រីម្នាក់ដ៏គួរឲ្យស្រលាញ់
លោកតា Huang Weiping អាយុ៧៤ឆ្នាំរស់នៅក្នុងខេត្ត Shandong ភាគខាងកើតប្រទេសចិន ជាមួយយាយជាប្រពន្ធអាយុ៧២ឆ្នាំ ឈ្មោះថា Tian Xinju។ វាហាក់ដូចអព្ភូតហេតុនៅលើលោកនេះ ដែលពួកគេអាចមានកូនខ្ចីកាលពីនៅអាយុជិត៧០ឆ្នាំ។
លោកតាបានរៀបរាប់ថា នៅអាយុ៦៦ឆ្នាំ ភរិយារបស់គាត់បានទទួលរងនូវជំងឺដាច់សរសៃឈាមខួរក្បាល ហើយបានចាប់ផ្តើមប្រើថ្នាំរយៈពេលវែង ដើម្បីធ្វើឲ្យចរន្តឈាមប្រសើរឡើង។

បើយោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយចិនដីគោក បានចុះផ្សាយថា ក្នុងអំឡុងពេលនៃការព្យាបាល វដ្តរដូវរបស់ភរិយាបានដំណើរការឡើងវិញដោយមិនបានរំពឹងទុក ហើយមួយឆ្នាំក្រោយមក លោកយាយបានរកឃើញថា ខ្លួនស្រាប់តែមានផ្ទៃពោះដោយចៃដន្យ។
ប្ដីប្រពន្ធមួយគូនេះ បានសម្រេចចិត្តបន្តការសម្រាលកូនតាមធម្មជាតិ បន្ទាប់ពីទទួលបានការពិនិត្យសុខភាពយ៉ាងទៀងទាត់។ យ៉ាងណាមិញ នៅពេលនោះ កូនស្រីច្បងរបស់ពួកគេបានសម្ដែងការព្រួយបារម្ភអំពីសុខភាពរបស់ឪពុកម្ដាយ និងជំទាស់យ៉ាងដាច់អហង្ការ ចំពោះការសម្រេចចិត្តនេះ ហើយបានផ្តាច់ទំនាក់ទំនងជាមួយអ្នកមានគុណភ្លាមៗ។
ថ្វីដ្បិតតែប្រឈមការនិន្ទាជុំទិសពីអ្នកជិតខាងជាពិសេសសាច់ញាតិ ភរិយាលោកតាបានសម្រាលកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់ និងបានដាក់ឈ្មោះទារកថា «Tianci» ដែលមានន័យថា «អំណោយពីព្រះ»។ នាពេលនោះ លោកតាពណ៌នាអំពីខ្លួនគាត់ថា ជាឪពុកដែលប្រកួតប្រជែងនឹងពេលវេលា ដោយប្តេជ្ញាផ្តល់ក្តីស្រឡាញ់ដល់កូនស្រីឲ្យបានច្រើនតាមដែលអាចធ្វើបាននៅឆ្នាំខាងមុខ។
គូស្នេហ៍វ័យចំណាស់នេះ បាននិយាយថា ពួកគេទទួលបានប្រាក់សោធននិវត្តន៍ជាង ១០,០០០ យន់ (១,៤០០ ដុល្លារ) ក្នុងមួយខែ ដែលវាគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ដល់ការចិញ្ចឹមបីបាច់ Tianci។
ទន្ទឹមនោះដែរ លោកតាវ័យ៧៤ឆ្នាំបានប្រកាន់ខ្ជាប់នូវទម្លាប់ដែលមានសុខភាពល្អ ជាមួយនឹងការហាត់ប្រាណប្រចាំថ្ងៃ និងការចូលគេងឲ្យបានទៀងទាត់ ខណៈដែលប្រពន្ធរបស់គាត់អះអាងថា ការសម្រាលកូនបានធ្វើឲ្យគាត់មានអារម្មណ៍ក្មេងជាងវ័យទាំងរាងកាយ និងផ្លូវចិត្ត។
ឥឡូវនេះពួកគេបានកត់ត្រាដំណើរនៃការចិញ្ចឹមកូនរបស់ពួកគេតាមអ៊ីនធឺណិត ដោយទាក់ទាញអ្នកតាមដានចំនួន ១.២ លាននាក់ និងទទួលបានប្រាក់ចំណូលបន្ថែមតាមរយៈការផ្សាយបន្តផ្ទាល់។
កាលពីមួយឆ្នាំមុន លោកយាយបានធ្លាក់ពីលើគ្រែបណ្តាលឲ្យរងរបួសជើង ដោយទុកឲ្យលោកតាគ្រប់គ្រងអ្វីៗគ្រប់យ៉ាងនៅផ្ទះ រួមទាំងការចម្អិនអាហារ និងមើលថែទាំប្រពន្ធ និងកូនស្រីតូចរបស់គាត់។ ប៉ុន្តែ គាត់ពន្យល់ថា ស្នាមញញឹមរបស់កូនស្រី ផ្តល់ឲ្យគាត់នូវកម្លាំងដើម្បីតស៊ូ។ កូនស្រីបានរៀនធ្វើម្ហូប និងសម្អាតក្រោមការណែនាំរបស់ភរិយា។ គាត់ក៏បង្រៀននាងពីរបៀបរុករកជីវិត និងទំនាក់ទំនងផងដែរ។
យាងណាមិញ រឿងរាវរបស់គូស្នេហ៍វ័យចំណាស់ដែលបង្កើតកូនស្រីដ៏គួរឲ្យស្រលាញ់ បានជំរុញឲ្យមានការពិភាក្សាយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គមនៅចិនដីគោក ឬហៅថា ចិនប៉េកាំង។ ក្រុមអ្នកលេងអ៊ីនធឺណិតជាច្រើនបញ្ចេញមតិថា ពួកគេរីករាយដែលឃើញ នាងតូច Tianci ធំឡើងនៅផ្ទះដ៏មានក្ដីស្រឡាញ់ ម្ដាយរបស់នាង ដ្បិតតែមានវ័យចាស់ស្មើលោកយាយ តែគាត់មានទំនួលខុសត្រូវជាងឪពុកម្ដាយវ័យក្មេងៗផ្សេងៗទៅទៀត៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរស ជប៉ុន លាក់គ្រោងឆ្អឹងឪពុកក្នុងទូខោអាវ រយៈពេល២ឆ្នាំ ដើម្បីគេចពីថ្លៃចំណាយលើបុណ្យសព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


