Connect with us

ព័ត៌មានអន្ដរជាតិ

ខ្មាន់កាំភ្លើងបើកការបាញ់ប្រហារសម្លាប់ប៉ូលិស ៣នាក់នៅ Dagestan ភាគ​ខាង​ត្បូង​​រុស្ស៊ី

បានផុស

នៅ

ក្រុមអ្នកវាយប្រហារបានបើកការបាញ់ប្រហារទៅលើប៉ូលិសនៅក្នុងទីក្រុង Makhachkala នៃតំបន់ Dagestan ប្រទេស​រុស្ស៊ីបណ្តាលឲ្យស្លាប់ និងរបួសជាច្រើននាក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ Al Jazeera នៅថ្ងៃទី០៦ខែឧសភានេះ។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា មន្ត្រីប៉ូលិស៣​នាក់បានស្លាប់ និងយ៉ាងហោចណាស់មនុស្ស ៤នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីខ្មាន់កាំភ្លើងបាញ់ប្រហារទៅលើប៉ូលិសចរាចរណ៍នៅភាគខាងត្បូងនៃសាធារណរដ្ឋ Dagestan ប្រទេសរុស្ស៊ី។

ជន​ដៃដល់​២​នាក់​ត្រូវ​បាន​បាញ់​សម្លាប់​នៅ​កន្លែង​កើតហេតុ ដោយមន្ត្រីមូលដ្ឋានកំណត់អត្តសញ្ញាណបុរសទាំងពីរនាក់នេះ កើតនៅឆ្នាំ២០០០ ប៉ុន្តែមិនបានបញ្ជាក់ថា មានប៉ុន្មាននាក់ទៀតជាប់ពាក់ព័ន្ធនឹងការបាញ់ប្រហារនេះនោះទេ។ ខ្មាន់កាំភ្លើងផ្សេងទៀតបានភៀសខ្លួនតាមឡាន ដែលជំរុញឱ្យមានការតាមប្រមាញ់កាន់តែទូលំទូលាយ ខណៈក្រុមប៉ូលិសកំពុងបើកការស៊ើបអង្កេតលើឧក្រិដ្ឋកម្មនេះ។

(រូបភាព៖ Reuters)

គួរបញ្ជាក់ថា Dagestan ដែលជាតំបន់មូស្លីម ដែលមានការវាយប្រហារដ៏សាហាវជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។កាលពីខែមីនា កងកម្លាំងសន្តិសុខរុស្ស៊ីបានសម្លាប់អ្នកប្រយុទ្ធ ISIL (IS) បួននាក់ ដែលគ្រោងនឹងវាយប្រហារការិយាល័យក្រសួងមហាផ្ទៃក្នុងតំបន់។

កាលពីខែមិថុនា ឆ្នាំ ២០២៤ ក៏មានមនុស្សយ៉ាងហោចណាស់ ២០នាក់ត្រូវបានសម្លាប់ បន្ទាប់ពីបុរសប្រដាប់អាវុធបានវាយប្រហារសាលាប្រជុំ ព្រះវិហារ និងប៉ូលិសនៅក្នុងតំបន់ Dagestan ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម