ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្រ្តីថៃបញ្ជាឲ្យពង្រាយកងកម្លាំងបន្ថែមនៅភាគខាងត្បូង ក្រោយផ្ទុះអំពើហិង្សាខ្លាំង
នាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) កាលពីថ្ងៃអង្គារបានបញ្ជាឲ្យពង្រាយកងកម្លាំងបន្ថែមទៀតទៅកាន់ខេត្តជាប់ព្រំដែនភាគខាងត្បូង ដើម្បីរក្សាសន្តិសុខ និងតាមដានជនដៃដល់ពាក់ព័ន្ធនឹងការវាយប្រហារដោយហិង្សានាពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី០៧ខែឧសភានេះ។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ អ្នកស្រី ផែថងថាន បានបញ្ជាក់ពីការដាក់ពង្រាយកងកម្លាំងបន្ថែម ដើម្បីបង្កើតប៉ុស្តិ៍ត្រួតពិនិត្យតាមផ្លូវ និងការពារជនស៊ីវិល បន្ទាប់ពីមានការផ្ទុះឡើងនៃការវាយប្រហារនាពេលថ្មីៗនេះ ដែលគេជឿថា ធ្វើឡើងដោយពួកបះបោរម៉ាឡេម៉ូស្លីម។
បើតាមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅចន្លោះខែមករា ដល់ដើមខែឧសភា មានអំពើហិង្សាចំនួន៣៨ ដែលស្ទើរតែស្មើនឹងឧប្បត្តិហេតុចំនួន ៣៩ ដែលបានកត់ត្រាទុកក្នុងឆ្នាំមុនទាំងមូល។
ការវាយប្រហារកាលពីសប្តាហ៍មុន បានបណ្តាលឲ្យជនស៊ីវិលកាន់សាសនាព្រះពុទ្ធជាច្រើននាក់រងរបួស។ ទោះជាយ៉ាងណាក៏ដោយ ក្រុមរណសិរ្សបដិវត្តន៍ជាតិ Barisan Revolusi Nasional (BRN) បានចេញសេចក្តីថ្លែងការណ៍បដិសេធថា ខ្លួនមិនបានវាយលុកលើគោលដៅជនស៊ីវិលនោះទេ។

ការដាក់ពង្រាយកងទ័ពនេះ នាយករដ្ឋមន្ត្រី ផែថងថាន បានបញ្ជាឱ្យកងទ័ពនិងប៉ូលិសថៃ សម្របសម្រួលជាមួយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិ លោក Phumtham Wechayachai ដើម្បីរឹតបន្តឹងសន្តិសុខនៅក្នុងតំបន់ តែមិនបានបង្ហាញពីតួលេខជាក់លាក់នោះទេ។ អ្នកស្រីក៏បានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយឱ្យមានការប្រុងប្រយ័ត្ននៅពេលរាយការណ៍អំពីតំបន់ភាគខាងត្បូង ដោយជំរុញឱ្យពួកគេកុំធ្វើឱ្យមានភាពតានតឹងខាងសាសនា ឬជាតិសាសន៍។
លើសពីនេះអ្នកស្រីបានសង្កត់ធ្ងន់ថា ប្រជាជនទាំងអស់នៃខេត្ត Yala, Pattani, Narathiwat និងស្រុកទាំងបួននៃខេត្ត Songkhla ជាពលរដ្ឋថៃនិងត្រូវមិនប្រកាន់ពូជសាសន៍ ឬជំនឿអ្វីឡើយ។
គួរបញ្ជាក់ថាBarisan Revolusi Nasional (BRN )សំដៅទៅតំបន់ជម្លោះដែលរួមមានខេត្តភាគខាងត្បូងចំនួនបី និងស្រុកចំនួនបួនក្នុងខេត្ត Songkhla មានដែលជាមូស្លីមថា Patani Darussalam ជារដ្ឋមូស្លីមម៉ាឡេបុរាណដែលបានបញ្ចូលដោយប្រទេសថៃ។ BRN និងក្រុមបះបោរផ្សេងទៀតបន្តទាមទារឯករាជ្យពីប្រទេសថៃ។
គួររម្លឹកថាកន្លងមកឪពុករបស់លោកស្រីថងថាន លោកថាក់ស៊ីន ស៊ីណាវ៉ាត្រ បានព្យាយាមជួយដោះស្រាយជម្លោះ ខណៈលោកមានទំនាក់ទំនងជិតស្និទ្ធជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម និងបានស្នើឱ្យជួយសម្រួលដល់ការចរចាសន្តិភាព។ ទោះយ៉ាងណា អ្នកស្រីថងថានទទួលស្គាល់ថាការចរចារនៅមានកម្រិតនៅឡើយ៕


អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


