ព័ត៌មានអន្ដរជាតិ
អនុប្រធានាធិបតីអាមេរិក រិះគន់ថា រុស្ស៊ីទាមទារច្រើនពេកក្នុងកិច្ចចរចាសន្តិភាពអ៊ុយក្រែន
អនុប្រធានាធិបតីអាមេរិក លោក JD Vance បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះលក្ខខណ្ឌជាច្រើនរបស់រុស្ស៊ី ក្នុងការចរចាសន្តិភាពដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដោយពណ៌នាថា វាហួសហេតុ និងមិនសមហេតុផល។

ថ្លែងនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំទីក្រុង Munich នៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃពុធទី៧ឧសភា លោក Vance បានគូសបញ្ជាក់ថា ការទាមទាររបស់រុស្ស៊ី មានដូចជា ការរារាំងអ៊ុយក្រែនមិនឲ្យចូលជាសមាជិកអង្គការណាតូ ការទទួលស្គាល់ការតំបន់គ្រីមៀរនិងដែនដីភាគខាងកើតរបស់អ៊ុយក្រែនជាឧបសម្ព័ន្ធរបស់រុស្ស៊ី ការមិនអនុញ្ញាតឲ្យកងរក្សាសន្តិភាពអឺរ៉ុបនៅលើទឹកដីអ៊ុយក្រែន និងការទទួលស្គាល់ភាសារុស្ស៊ីនៅអ៊ុយក្រែន។ លោកអនុប្រធានាធិបតី បានបញ្ជាក់ថា ទាំងនេះហើយគឺជាឧបសគ្គដ៏ធំក្នុងការសម្រេចបាននូវដំណោះស្រាយការទូត។
លោក Vance បាននិយាយថា៖ «ខ្ញុំនឹងមិននិយាយថា រុស្ស៊ីមិនចាប់អារម្មណ៍ក្នុងការនាំយករឿងនេះទៅជាដំណោះស្រាយនោះទេ។ អ្វីដែលខ្ញុំនឹងនិយាយគឺថា ឥឡូវនេះ រុស្ស៊ីកំពុងស្នើសុំនូវការទាមទារច្រើន ដូចជាការសម្បទានជាក់លាក់ជាច្រើន ដើម្បីបញ្ចប់ជម្លោះ។ យើងគិតថា ពួកគេកំពុងស្នើសុំច្រើនពេក»។
លោក Vance បានសង្កត់ធ្ងន់លើភាពចាំបាច់នៃកិច្ចចរចាដោយផ្ទាល់រវាងអ៊ុយក្រែន និងរុស្ស៊ី ដោយបញ្ជាក់ថា ខណៈពេលដែលអាមេរិកគាំទ្រដំណោះស្រាយដោយសន្តិវិធី ខ្លួននឹងមិនគាំទ្រលក្ខខណ្ឌដែលធ្វើឲ្យខូចដល់អធិបតេយ្យភាពរបស់អ៊ុយក្រែនឡើយ។ លោកបានកត់សម្គាល់ថា សហរដ្ឋអាមេរិកបានស្នើបទឈប់បាញ់រយៈពេល ៣០ថ្ងៃ ដែលអ៊ុយក្រែនទទួលយក ប៉ុន្តែរុស្ស៊ីបានច្រានចោល ដោយចាត់ទុកវាមិនមែនជាផលប្រយោជន៍យុទ្ធសាស្ត្ររបស់ខ្លួននោះទេ។
ពាក់ព័ន្ធនឹងការលើកឡើងរបស់លោក Vance លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា លោកពិតជាមិនសប្បាយចិត្តចំពោះរឿងនេះឡើយ ហើយសង្កត់ធ្ងន់ថា ប្រសិនបើមិនមានដំណើរការឆ្ពោះទៅមុខទេ អាមេរិកអាចនឹងពិចារណាឡើងវិញអំពីការចូលរួមរបស់ខ្លួនក្នុងការចរចា៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


