ព័ត៌មានអន្ដរជាតិ
កាន់តែមិនស្រួលខ្លាំង! ប៉ាគីស្ថាន កោះហៅមន្ត្រីនុយក្លេអ៊ែរ មកប្រជុំគ្នា ក្រោយបាញ់មីស៊ីលសងសឹកឥណ្ឌា
ស្ថានការណ៍រវាងទីក្រុងញូវដែលីនិងអ៊ីស្លាម៉ាបាដ បានឡើងកម្តៅថែមមួយកម្រិតទៀត បន្ទាប់ពីប៉ាគីស្ថាន បាញ់មីស៊ីលសងសឹកទៅឥណ្ឌាវិញ ហើយនៅថ្ងៃសៅរ៍ទី១០ខែឧសភា នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif បានកោះប្រជុំមន្ត្រីផ្នែកនុយក្លេអ៊ែរ ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខជាតិ។

តាមការចុះផ្សាយរបស់ BBC, លោក Sharif បានកោះប្រជុំអាជ្ញាធរបញ្ជាការជាតិ ស្របពេលយោធារបស់ខ្លួនបើកប្រតិបត្តិការ «Bunyanun Marsoos» សងសឹកទៅឥណ្ឌាវិញ ដែលកាលពីថ្ងៃពុធបានវាយប្រហារតំបន់កាស្មៀរ សម្លាប់ជនស៊ីវិល ៣១នាក់ក្នុងប្រតិបត្តិការ «Sindoor» ដ្បិតអះអាងថា នោះគឺកំណត់គោលដៅលើជំរំក្រុមភេរវករក៏ដោយ។
អាជ្ញាធរបញ្ជាការជាតិនេះ គឺមានតួនាទីទទួលខុសត្រូវលើកម្លាំងក៏ដូចជាអាវុធនុយក្លេអ៊ែររបស់ប៉ាគីស្ថាន ប៉ុន្តែមិនមានការចែលរំលែកព័ត៌មានឡើយថាតើ កិច្ចប្រជុំនោះមានពិភាក្សាលើបញ្ហាអ្វីខ្លះ?

ទន្ទឹមនឹងជំនួបនោះ យោធាប៉ាគីស្ថានអះអាងថា ខ្លួនបានបាញ់មីស៊ីលកំណត់គោលដៅលើមូលដ្ឋានទ័ពអាកាសឥណ្ឌាទាំងអស់ ដែលសុទ្ធសឹងជាកន្លែងទីក្រុងញូវដែលីប្រើដើម្បីបាញ់មីស៊ីលដាក់ខ្លួនថ្ងៃមុន។
សូមជម្រាបជា កាលពីថ្ងៃទី៧ខែឧសភា ឥណ្ឌាបានបើកប្រតិបត្តិការ «Sindoor» ដោយផ្តោតលើអ្វីដែលខ្លួនបានពិពណ៌នាថាជាហេដ្ឋារចនាសម្ព័ន្ធភេរវករនៅក្នុងប្រទេសប៉ាគីស្ថាន បន្ទាប់ពីភាពតានតឹងត្រូវបានបង្កឡើងដោយការវាយប្រហារភេរវកម្មនៅតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌាកាលពីថ្ងៃទី២២ខែមេសា ដែលសម្លាប់មនុស្ស ២៦នាក់។
ឥណ្ឌាអះអាងថា ការវាយប្រហារនោះបានសម្លាប់ពួកសកម្មប្រយុទ្ធយ៉ាងតិច១០០នាក់ ខណៈប៉ាគីស្ថានបានបញ្ជាក់តែពីរបាយការណ៍ស្លាប់របស់ជនស៊ីវិលប៉ុណ្ណោះ និងបានប្រកាសសងសឹកវិញ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រុមប្រទេស G7 ជំរុញឲ្យឥណ្ឌា-ប៉ាគីស្ថានចូលរួមក្នុងកិច្ចសន្ទនាដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


