Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុម​ប្រទេស G7 ជំរុញ​ឲ្យ​ឥណ្ឌា-ប៉ាគីស្ថាន​ចូលរួមក្នុងកិច្ចសន្ទនាដោយផ្ទាល់

បានផុស

នៅ

ក្រុមប្រទេស G7 បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយអំពាវនាវ​ឲ្យ​មានការបន្ធូរបន្ថយជាបន្ទាន់ និងកិច្ច​សន្ទនាដោយផ្ទាល់រវាងឥណ្ឌា និងប៉ាគីស្ថាន បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាផ្នែកយោធាជាបន្តបន្ទាប់ដែលបានបង្កើនភាពតានតឹងនៅក្នុងតំបន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ Reuters)

G7 ដែលរួមមានកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប កាល​ពី​ថ្ងៃ​សុក្រ​ទី​៩​ឧសភា​បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអរិភាពនាពេលថ្មីៗនេះ ដោយ​បាន​«ថ្កោលទោសយ៉ាងខ្លាំង» នូវការវាយប្រហារដ៏សាហាវទៅលើអ្នកទេសចរនៅតំបន់កាស្មៀរ​របស់​ឥណ្ឌាកាលពីថ្ងៃទី​២២​ខែមេសា និង«ជំរុញ​ឲ្យ​មានការអត់ធ្មត់ជាអតិបរមាពីទាំងឥណ្ឌា និងប៉ាគីស្ថាន»។

សេចក្តីថ្លែងការណ៍នេះ ធ្វើ​ឡើង​បន្ទាប់ពីការវាយប្រហារដោយយោធារបស់ឥណ្ឌានៅក្នុងប្រទេសប៉ាគីស្ថាន ដែលឥណ្ឌាអះអាងថាជាគោលដៅវាយប្រហារលើមូលដ្ឋាន​ភេរវករ​ក្នុងការសងសឹកចំពោះការវាយលុក​នៅតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា។ ប៉ាគីស្ថាន​បាន​បដិសេធ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​នេះ ហើយ​បាន​ប្តេជ្ញា​ឆ្លើយ​តប​នឹង​ការ​ឈ្លានពាន​ណា​មួយ​។

ការអំពាវនាវរបស់ G7 គូសបញ្ជាក់​ពី​ការ​បារម្ភរបស់​សហគមន៍​អន្តរជាតិ​ទាក់ទង​នឹង​សក្តានុពល​នៃជម្លោះ​កាន់តែ​ធំ​​រវាង​ប្រទេស​ជិត​ខាង​ប្រដាប់​អាវុធ​នុយក្លេអ៊ែរ​ទាំង​ពីរ។ G7 បាន​សង្កត់ធ្ងន់​ថា ការកើនឡើង​យោធាបន្ថែម​ទៀត បង្ក​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរដល់​ស្ថិរភាព​ក្នុងតំបន់ និង​សុវត្ថិភាព​របស់ជនស៊ីវិល​ទាំង​សងខាង៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម