ព័ត៌មានអន្ដរជាតិ
ប៉ាគីស្ថាន បាញ់ផ្លោងសម្លាប់មន្ត្រីជាន់ខ្ពស់ឥណ្ឌានៅ តំបន់កាស្មៀរ
ប្រទេសឥណ្ឌា បានបញ្ជាក់ពីការស្លាប់មន្ត្រីជាន់ខ្ពស់មួយរូបនៅតំបន់កាស្មៀរដោយសារតែការបាញ់ផ្លោងរបស់ប៉ាគីស្ថាន កាលពីថ្ងៃសុក្រទី៩ខែឧសភាឆ្នាំ២០២៥។

ព័ត៌មាននេះត្រូវបានបញ្ជាក់ដោយអភិបាលតំបន់ចាមមូកាស្មៀរលោក Omar Abdullah ដែលបង្ហោះលើបណ្តាញសង្គម X ថា ស្នងការរងក្រុង Rajouri លោក Raj Kumar Thapa បានបាត់បង់ជីវិតព្រោះតែការបាញ់ផ្លោងពីសំណាក់ប៉ាគីស្ថាន។ លំនៅដ្ឋានរបស់មន្ត្រី ត្រូវប៉ាគីស្ថានបាញ់ផ្លោងមកចំ ខ្ញុំពិតជាតក់ស្លុតនិងសោកសៅយ៉ាងពន់ពេក ចំពោះការបាត់បង់ជីវិតមនុស្សដ៏គួរឲ្យភ័យខ្លាចបែបនេះ»។
ការអះអាងរបស់លោក Abdullah កើតឡើងចំពេល ប៉ាគីស្ថានបើកប្រតិបត្តិការ «Bunyanun Marsoos» សងសឹកទៅឥណ្ឌាវិញ បន្ទាប់ពីទីក្រុងញូវដែលី វាយប្រហារតំបន់កាស្មៀរ សម្លាប់ជនស៊ីវិល ៣១នាក់ក្នុងប្រតិបត្តិការ «Sindoor»។

នៅថ្ងៃសៅរ៍ ប៉ាគីស្ថានបានចោទប្រកាន់ឥណ្ឌាថា បើកការវាយប្រហារដោយមីស៊ីលទៅលើមូលដ្ឋានទ័ពអាកាសចំនួនបីរបស់ខ្លួន ដែលនេះគឺជាការប្រឈមមុខដាក់គ្នាយ៉ាងធ្ងន់ធ្ងរបំផុតមួយរវាងប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។
យោងតាមយោធាប៉ាគីស្ថាន មូលដ្ឋានទ័ពអាកាសដែលជាគោលដៅរបស់ឥណ្ឌា មានមូលដ្ឋានអាកាស Nur Khan នៅជិតទីក្រុងអ៊ីស្លាម៉ាបាដ, មូលដ្ឋានអាកាស Murid នៅទីក្រុង Chakwal និងមូលដ្ឋានអាកាស Rafiqui នៅស្រុក Jhang នៃខេត្ត Punjab ភាគខាងកើត។

យោធាប៉ាគីស្ថាននិយាយថា មីស៊ីលភាគច្រើនត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាស ប៉ុន្តែខ្លះបានបង្កការខូចខាត ដែលនាំឲ្យមានភាពតានតឹងកាន់តែខ្លាំងនៅក្នុងតំបន់។
ជាការឆ្លើយតបទៅនឹងការវាយប្រហារដោយមីស៊ីលនេះ ប៉ាគីស្ថានបានបើកការវាយប្រតិបត្តិការសងសឹកវិញភ្លាមៗនៅទីតាំងជាច្រើនកន្លែងរបស់ឥណ្ឌា រួមទាំងអាកាសយានដ្ឋាន Pathankot ស្ថានីយ៍ទ័ពអាកាស Udhampur និងទីតាំងមីស៊ីល BrahMos ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កាន់តែមិនស្រួលខ្លាំង! ប៉ាគីស្ថាន កោះហៅមន្ត្រីនុយក្លេអ៊ែរ មកប្រជុំគ្នា ក្រោយបាញ់មីស៊ីលសងសឹកឥណ្ឌា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


