ព័ត៌មានអន្ដរជាតិ
រដ្ឋបីនៅសហរដ្ឋអាមេរិកជួបព្យុះកំបុតត្បូងសម្លាប់មនុស្ស២៨នាក់ ប៉ះពាល់ផ្ទះរាប់ពាន់ខ្នង
ព្យុះកំបុតត្បូងបោកបក់កាត់ផ្នែកខ្លះនៃភាគខាងលិច និងភាគខាងត្បូងសហរដ្ឋអាមេរិក បណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ និងសម្លាប់មនុស្សយ៉ាងហោចណាស់ ២៨នាក់នៅរដ្ឋចំនួនបី។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៩ខែឧសភានេះ។

រដ្ឋដែលរងលផលប៉ះពាន់និងមានអ្នកស្លាប់ រួមមាន រដ្ឋKentucky រដ្ឋ Missouri និងរដ្ឋ Virginia ខណៈដែលរដ្ឋ Kentucky ប៉ះពាល់ខ្លាំងជាងគេ និងមានអ្នកស្លាប់រហូតដល់១៩នាក់។ តំបន់ដែលរងគ្រោះខ្លាំងបំផុតនៅក្នុងរដ្ឋនេះគឺតំបន់ Laurel County ដោយផ្ទះរាប់រយខ្នងត្រូវបានបំផ្លាញ ឬខូចខាតយ៉ាងធ្ងន់ធ្ងរ និងផ្លូវជាច្រើនត្រូវបានបិទ។
ចំណែកនៅក្នុងរដ្ឋ Missouri ឯណោះវិញ មានអ្នកស្លាប់៧នាក់ ក្នុងនោះនៅក្នុងទីក្រុង St. Louis មានអ្នកស្លាប់ ៥នាក់៣៨នាក់រងរបួស ហើយផ្ទះជាង៥,០០០ខ្នង រងផលប៉ះពាល់។ លើសពីនេះខ្យល់ព្យុះកំបុតត្បូងដាច់ដោយឡែកមួយនៅ Scott County ប្រហែល ២០៩ គីឡូម៉ែត្រភាគខាងត្បូងទីក្រុង St. Louis បានសម្លាប់មនុស្ស ២ នាក់ និងបំផ្លាញផ្ទះជាច្រើនខ្នងទៀត។ រីឯនៅរដ្ឋ Virginiaមានអ្នកស្លាប់ចំនួន ២ នាក់នៅភាគខាងជើងនៃរដ្ឋនេះ។

សូមបញ្ជាក់ថាខ្យល់ព្យុះកំបុតត្បូងចំនួន ១,២០០ បានបោកបក់លើសហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ ប៉ុន្តែអ្នកស្រាវជ្រាវកត់សម្គាល់ថា ខ្យល់ព្យុះកំបុតត្បូងនៅពេលថ្មីៗនេះបានផ្លាស់ប្ដូរទំនោរបក់ទៅកាន់តំបន់ភាគខាងត្បូងដែលមានប្រជាជនច្រើន និងបង្កើនហានិភ័យដល់ប្រជាជននៅតំបន់នោះ។
គួរបញ្ជាក់ថាព្យុះជាពេលថ្មីៗនេះបានកើតឡើង ចំពេលមានការខ្វះខាតបុគ្គលិកនៅភ្នាក់ងារអាកាសធាតុជាតិ (NWS) ដោយសារតែការកាត់បន្ថយបុគ្គលិករបស់រដ្ឋបាលលោក ដូណាល់ ត្រាំ។ អ្នកជំនាញព្រមានថាការខ្វះខាតទាំងនេះអាចរារាំងសមត្ថភាពរបស់ NWS ក្នុងការចេញការព្រមានទាន់ពេលវេលាក្នុងស្ថានភាពអាកាសធាតុធ្ងន់ធ្ងរ។
ជុំវិញបញ្ហាអាកាសធាតុនេះក្រុមអ្នកឧតុនិយមបានព្រមានពីព្យុះដែលអាចកើតឡើងជាច្រើនថ្ងៃទៀត ដោយរដ្ឋ Missouri និង Kansas ប្រឈមនឹងហានិភ័យព្យុះ ផ្គររន្ទះ ព្រិលធ្លាក់ខ្លាំងទំហំប៉ុនបាល់វាយកូនហ្គោល និងខ្យល់បក់រហូតដល់ ៩៦ គីឡូម៉ែត្រក្នុងមួយម៉ោង។ រដ្ឋ Kentucky ក៏ស្ថិតនៅក្រោមការគំរាមកំហែងផងដែរ ដោយមានព្យុះជាច្រើនទៀតទំនងជាកើតឡើងរហូតដល់ថ្ងៃអង្គារ៕





អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៧ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


