ព័ត៌មានអន្ដរជាតិ
រុស្ស៊ីប្រើដ្រូនវាយប្រហារទ្រង់ទ្រាយធំមិនធ្លាប់មានលើអ៊ុយក្រែន មុនការហៅទូរសព្ទត្រាំ-ពូទីន
ប្រទេសរុស្ស៊ី បានប្រើដ្រូនចំនួន២៧៣គ្រឿង ដែលជាការវាយប្រហារទ្រង់ទ្រាយដ៏ធំបំផុតរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន ទៅលើតំបន់ជាច្រើន ដូចជា ទីក្រុងកៀវ, Dnipropetrovsk និង Donetsk។ ការវាយប្រហារកាលពីយប់ថ្ងៃទី១៨ឧសភានេះបានបណ្តាលឲ្យស្ត្រីអាយុ២៨ឆ្នាំម្នាក់ស្លាប់នៅក្នុងទីក្រុងកៀវ និងរបួសយ៉ាងហោចណាស់៣នាក់ផ្សេងទៀត ក្នុងនោះមានកុមារអាយុ៤ឆ្នាំម្នាក់។

កងទ័ពអាកាសអ៊ុយក្រែន បានរាយការណ៍ថា ខ្លួនស្ទាក់ចាប់ដ្រូនចំនួន៨៨គ្រឿង ខណៈដែល១២៨គ្រឿងផ្សេងទៀតបានងាកចេញបាត់ពីប្រព័ន្ធរ៉ាដា ដែលទំនងជាប្រភេទដ្រូនបញ្ឆោតប្រព័ន្ធការពារដែនអាកាស។ ការវាយប្រហារធំដែលមិនធ្លាប់មានពីមុនមកនេះ ធ្វើឡើងមុនពេលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គ្រោងនឹងធ្វើការសន្ទនាដាច់ដោយឡែកតាមទូរសព្ទជាមួយប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀរ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី ដើម្បីពិភាក្សាអំពីការរៀបចំបទឈប់បាញ់ដែលមានសក្តានុពលមួយ។
ការវាយប្រហារដោយដ្រូនទ្រង់ទ្រាយធំលើកមុនរបស់រុស្ស៊ី ធ្វើឡើងចំខួប៣ឆ្នាំថ្ងៃទី២៣កុម្ភៈនៃការលុកលុយពេញលេញលើទីក្រុងកៀវ ដោយកាលណោះប្រើដ្រូនចំនួន២៦៧គ្រឿង។
ទន្ទឹមគ្នានេះដែរ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អ៊ុយក្រែន ក៏បានបង្ហាញថា រុស្ស៊ីគ្រោងនឹងធ្វើលំហាត់សមមីស៊ីលបាលិស្ទិកអន្តរទ្វីប RS-24 Yars ដែលមានរយៈចម្ងាយលើសពី ១០ ០០០គីឡូម៉ែត្រឯណោះ។ ចំណាត់ការនេះត្រូវគេយល់ឃើញថាជាសារយុទ្ធសាស្ត្រដែលមានគោលបំណងកម្លាទាំងអ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិច។
សូមបញ្ជាក់ថា អ៊ុយក្រែន និងរុស្ស៊ីបានបើកកិច្ចចរចាទល់មុខគ្នាជាលើកដំបូងក្នុងរយៈពេលជាង៣ឆ្នាំកាលពីថ្ងៃសុក្រសប្ដាហ៍មុននៅប្រទេសតួកគី ក្រោមសម្ពាធពីលោក ត្រាំ ដើម្បីបង្កើតឲ្យបានបទឈប់បាញ់មួយ។ ភាគីជម្លោះបានយល់ព្រមផ្លាស់ប្តូរអ្នកទោសចំនួន ១ ០០០នាក់ ប៉ុន្តែបរាជ័យក្នុងការយល់ព្រមបទឈប់បាញ់ ដោយសារលក្ខខណ្ឌរុស្ស៊ីត្រូវបានចាត់ទុកថាមិនអាចទទួលយកបានដោយភាគីអ៊ុយក្រែន។ មេដឹកនាំអឺរ៉ុបមកពីចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងប៉ូឡូញ កំពុងសម្របសម្រួលជាមួយសហរដ្ឋអាមេរិក ដើម្បីផ្តល់យោបល់ដល់លោក ត្រាំ លើការដាក់ទណ្ឌកម្មតឹងរ៉ឹងប្រឆាំងនឹងរុស្ស៊ី៕




ដោយ៖ ឈាង
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


