ព័ត៌មានអន្ដរជាតិ
ពីរថ្ងៃមុនចាក់វ៉ាក់សាំង ហាមប្រើថ្នាំបំបាត់ការឈឺចាប់ បើមិនចាំបាច់
មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) និយាយថា ខ្លួនមិនបានណែនាំឲ្យប្រើថ្នាំ Ibuprofen (ថ្នាំរលាក) និងថ្នាំបំបាត់ការឈឺចាប់ដទៃទៀតដូចជាអាស្ពីរីននិងអាសេតាមីណូហ្វេន ដើម្បីការពារផលប៉ះពាល់ពីការចាក់វ៉ាក់សាំងកូវីដនោះទេ។
ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់មុនពេលចាក់វ៉ាក់សាំង អាចធ្វើឲ្យប្រតិកម្មភាពស៊ាំរំខានដល់សមត្ថភាពរាងកាយ ក្នុងការបង្កើតប្រព័ន្ធការពារប្រឆាំងនឹងវីរុស។

វេជ្ជបណ្ឌិត Gregory Poland ប្រធានក្រុមស្រាវជ្រាវវ៉ាក់សាំងនៅគ្លីនិក Mayo ក្នុងទីក្រុង Rochester រដ្ឋមីនីសូតាបានប្រាប់ HealthDay News ថា ការប្រើថ្នាំបំបាត់ការឈឺចាប់មុនពេលចាក់វ៉ាក់សាំង អាចបណ្ដាលឲ្យមានការថយចុះនៃការឆ្លើយតបនៃអង្គបដិប្រាណ។ នេះដោយសារតែគេមិនទាន់ដឹងថា តើថ្នាំទាំងនេះអាចប៉ះពាល់ដល់មុខងាររបស់វ៉ាក់សាំងយ៉ាងដូចម្ដេច។

លោកស្រីវេជ្ជបណ្ឌិត Abinash Virk អ្នកឯកទេសខាងជំងឺឆ្លងនិងអ្នកសម្របសម្រួលកម្មវិធីគ្រប់គ្រងវ៉ាក់សាំងបានប្រាប់ Newsweek ថា ភាពស៊ាំអាចនឹងចុះខ្សោយបន្តិច។ ការឆ្លើយតបចំពោះវ៉ាក់សាំងនេះ គឺសំដៅដល់កុមារដែលបានទទួលថ្នាំអាសេតាមីណូហ្វេន ដែលជាថ្នាំប្រឆាំងនឹងការរលាកមិនមែនជា steroidal ស្រដៀងទៅនឹង ibuprofen។
ទោះយ៉ាងណាមានករណីលើកលែង។ CDC និយាយថាអ្នកដែលលេបថ្នាំទាំងនេះជាទៀងទាត់សម្រាប់លក្ខខណ្ឌផ្សេងៗទាក់ទងនឹងផ្នែកវេជ្ជសាស្ត្រគួរតែបន្ត ហើយជៀសវាងការបញ្ឈប់ឬពន្យារពេលប្រើថ្នាំសម្រាប់ស្ថានភាពសុខភាពនៅជុំវិញការចាក់វ៉ាក់សាំងកូវីដ។

ទោះបីជាមានការណែនាំរបស់ CDC ក៏លោកស្រី Virk មានប្រសាសន៍ថា មនុស្សគួរតែជៀសវាងប្រើថ្នាំបំបាត់ការឈឺចាប់រយៈពេល ៤៨ ម៉ោង មុនពេលចាក់វ៉ាក់សាំងប្រសិនបើអាច៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖newsweek
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


