Connect with us

ព័ត៌មានអន្ដរជាតិ

យោធាមីយ៉ាន់ម៉ាប្រើអាវុធធុនធ្ងន់បង្ក្រាបអ្នក​តវ៉ា បង្កើន​អ្នក​ស្លាប់ជាង៥០០នាក់

បានផុស

នៅ

អ្នក​តវ៉ា​មីយ៉ាន់ម៉ា​​​បាននាំគ្នា​​ដុត​ទៀន​បំភ្លឺ​ពេលយប់​ដើម្បី​ជា​ការ​ប្រុង​ប្រយ័ត្ន បន្ទាប់ពី​មនុស្ស​ជាង​​៥០០​នាក់​ត្រូវ​បាន​សម្លាប់​ចាប់​តាំង​ពី​​រដ្ឋ​​ប្រហារ​១​កុម្ភៈ​មក ខណៈ​ថ្ងៃ​អង្គារ​នេះអ្នក​តវ៉ា​បាន​ចាប់​ផ្តើម​យុទ្ធនាការណ៍​ប្រឆាំង​ថ្មី​មួយ​ទៀត​ដោយ​ចោល​សំរាម​ និង​វត្ថុ​ផ្សេងៗនៅ​​​លើ​ដង​ផ្លូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជន​ស៊ីវិល​១៤​នាក់​ត្រូវ​បាន​សម្លាប់​កាល​ពី​ថ្ងៃ​ចន្ទ ម្សិល​មិញ។ នេះ​បើ​តាម​សមាគម​ជំនួយ​សម្រាប់​អ្នក​ទោសនយោបាយ (AAPP) បាន​និយាយ ហើយ​យ៉ាង​ហោច​ណាស់​មាន​៨​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ខណ្ឌ South Dagon ក្នុង​ទី​ក្រុង​យ៉ាំងហ្គោន។

សាក្សី​បាន​និយាយ​ថា កម្លាំង​សន្តិសុខ​នៅ​ក្នុង​តំបន់​បាន​បាញ់​​អាវុធ​ធុន​ធ្ងន់​ជាង​ធម្មតាកាល​ពី​ថ្ងៃ​ចន្ទ​ដើម្បី​​ទម្លាយ​របាំង​​នៅ​លើ​ដង​ផ្លូវ​។ តែ​​មិន​ទាន់​ច្បាស់​ភ្លាម​ទេ​ថា តើ​ជា​ប្រភេទ​អាវុធ​អ្វី។

ទូរទស្សន៍​រដ្ឋ​មីយ៉ាន់ម៉ា​បាន​និយាយ​ថា កម្លាំង​សន្តិសុខ​​បាន​ប្រើ​អាវុធបង្ក្រាប​កូដ​កម្ម​ដើម្បី​បំបែក​ហ្វូង​មនុស្ស​​ដែលមាន​ហិង្សា ក្នុង​គោល​បំណងបើក​ទម្លាយ​ផ្លូវ និង​មនុស្ស​ម្នាក់​បាន​របួស។​

អ្នក​ស្រុក​នៅ South Dagon ម្នាក់​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ការ​ផ្ទុះអាវុធ​​​ជា​ច្រើន​នៅ​ពេល​យប់​​ជ្រៅ​ដែលធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​​មនុស្ស​ស្លាប់​ច្រើន។

អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​ជាតិ​លោក Antonio Guterres បាន​ជំរុញ​ឲ្យ​ឧត្តម​សេនីយ៍​មីយ៉ាន់ម៉ា​បញ្ឈប់​ការ​សម្លាប់ និង​​កៀប​សង្កត់​លើ​បាតុករ។

តាម​ប្រភព​ពី AAPP ជា​ក្រុម​តស៊ូ​មតិ​បានឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មនុស្ស​៥១០​នាក់​ហើយ​ត្រូវ​បាន​សម្លាប់​​ក្នុង​រយៈ​ពេល​ជិត​ខែ​កន្លង​ទៅ​នេះ។

​កាល​ពី​ថ្ងៃ​សៅរ៍ជា​ថ្ងៃ​ថ្លុក​ឈាម​បំផុត​ដែល​​​មាន​មនុស្ស​​១៤១នាក់​​ត្រូវ​បាន​សម្លាប់។

ការ​ស្លាប់​ច្រើន​​​បាន​កើត​​នា​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ដល់​ជាង​៥០០​នាក់​ និង​មនុស្ស​រាប់​ពាន់​ត្រូវ​បានចាប់​ខ្លួន៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម