ព័ត៌មានអន្ដរជាតិ
អ្នកជំនាញថា ការពាក់ម៉ាសអាចកាត់បន្ថយហានិភ័យប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរ
អ្នកជំនាញបានលើកឡើងថា ម៉ាសឬរបាំងមុខដែលយើងពាក់នៅពេលចេញទៅតាមទីសាធារណ អាចជួយការពារពីប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរនៅរដូវក្ដៅនេះបានដែរ។

លោកវេជ្ជបណ្ឌិត Do-Yeon Cho សាស្ត្រាចារ្យរងផ្នែករោគវិទ្យានៅសាកលវិទ្យាល័យ Alabama នៅ Birmingham មានប្រសាសន៍ថា ការស្រាវជ្រាវនៅឆ្នាំ ២០២០ បានបង្ហាញថារោគសញ្ញានៃជំងឺរលាកទងសួតឬអាឡ័កស៊ី ក្នុងចំណោមគិលានុបដ្ឋាយិកាត្រូវបានកាត់បន្ថយយ៉ាងខ្លាំង ដោយសារពួកគេបានប្រើប្រាស់របាំងមុខនិងម៉ាសក្នុងកំឡុងពេលជំងឺកូវីដ។
លោកបានសម្គាល់ឃើញថា ប្រភេទនៃការគ្របលើមុខមិនថាមួយណា សុទ្ធតែអាចជួយកាត់បន្ថយភាពផុយស្រួយនៃប្រតិកម្មអាឡ័កស៊ីដែលអាចចូលទៅក្នុងច្រមុះនិងមាត់។
ទន្ទឹមនឹងការពាក់របាំងមុខ មានអ្វីផ្សេងទៀតដែលយើងអាចធ្វើបានដើម្បីកាត់បន្ថយរោគសញ្ញាប្រតិកម្មអាឡ័កស៊ី ដោយការកំណត់អត្តសញ្ញាណអាឡ័កស៊ីលើរាងកាយ។ ប្រសិនបើអាឡ័កស៊ីទៅនឹងលំអងផ្កា ចូរកាត់បន្ថយសកម្មភាពចេញក្រៅផ្ទះ។ ការប្រើថ្នាំអាឡ័កស៊ីអាចរារាំងរាងកាយមិនឲ្យបញ្ចេញជាតិអ៊ីស្តាមីននិងសារធាតុគីមីដទៃទៀត ដែលបង្កឲ្យមានរោគសញ្ញាអាឡ័កស៊ី កាន់តែធ្ងន់ធ្ងរថែមទៀត។

លោកវេជ្ជបណ្ឌិតបានណែនាំថា “គួរប្រញាប់ដូរសំលៀកបំពាក់ពេលមកដល់ផ្ទះនិងលាងច្រមុះជាមួយទឹកអំបិល។ បោសសំអាតកន្លែងគេងនិងបោកខោអាវក្នុងទឹកក្ដៅជាមួយសាប៊ូ ងូតទឹកនិងកក់សក់រាល់ថ្ងៃមុនពេលចូលគេង ដើម្បីលាងសម្អាតជាតិ pollens ” ។
ស្ថិតក្នុងពេលនេះសីតុណ្ហភាពអាចនឹងក្ដៅជាងមុន ដើមឈើប្រាកដជាអសកម្មហើយបញ្ចេញលំអងទៅក្នុងអាកាស ធ្វើឲ្យអ្នកដែលងាយអាឡ័កស៊ីអាចប្រតិកម្មខ្លាំងជាងមុន។ វិធីល្អគឺត្រូវពាក់ម៉ាសឬរបាំងមុខពេលចេញក្រៅការពារទាំងលំអងផ្កានិងជំងឺកូវីដ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖upi.com
ចុចអាន៖អ្នកជំនាញព្រមានគ្រោះថ្នាក់ដោយការពាក់ម៉ាស អំឡុងសីតុណ្ហភាពក្ដៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026


