ព័ត៌មានអន្ដរជាតិ
កប៉ាល់ ដឹករថយន្ត ៣ ០០០គ្រឿង ត្រូវអគ្គិភ័យឆាបឆេះនៅសមុទ្រ រដ្ឋអាឡាស្កា
កប៉ាល់មួយគ្រឿង ដឹករថយន្តប្រហែល ៣ ០០០គ្រឿង ក្នុងនោះរួមទាំងរថយន្តអគ្គិសនីប្រហែល ៨០០គ្រឿងផងដែរនោះ ត្រូវអគ្គិភ័យឆាបឆេះ នៅសមុទ្ររដ្ឋ អាឡាស្កា។

តាមសេចក្តីរាយការណ៍របស់ Reuters នៅថ្ងៃព្រហស្បតិ៍ទី៥ខែមិថុនាឆ្នាំ២០២៥ កប៉ាល់នេះមានឈ្មោះ Morning Midas កំពុងធ្វើដំណើរពីទីក្រុង Yantai ប្រទេសចិនទៅកាន់ទីក្រុង Lázaro Cárdenas ប្រទេសម៉ិកស៊ិក ស្រាប់តែមានអគ្គិភ័យឆាបឆេះឡើងនៅត្រង់ផ្នែកផ្ទុករថយន្តអគ្គិសនី។
ដោយសារតែនាវិក២២នាក់គ្រប់គ្រងស្ថានការណ៍មិនបាន ពួកគេត្រូវបង្ខំចិត្តបោះបង់ចោលកប៉ាល់នោះ ហើយនាវាពាណិជ្ជករ Cosco Hellas ដែលស្ថិតនៅក្បែរនោះ បានជួយសង្គ្រោះសមាជិកនាវិកទាំងអស់ដោយសុវត្ថិភាព។
យ៉ាងណាក្រោយមកឆ្មាំសមុទ្រអាមេរិក ដោយមានការសហការជាមួយក្រុមហ៊ុនដែនសមុទ្រ Zodiac Maritime ដើម្បីបើកប្រតិបត្តិការពន្លត់ភ្លើងនោះ។
The Morning Midas គឺជាកប៉ាល់ដឹករថយន្ត មានប្រវែង១៨២ម៉ែត្រ សង់ឡើងក្នុងឆ្នាំ២០០៦ ដោយមានចុះបញ្ជីនៅក្រោមឈ្មោះប្រទេសលីបេរីយ៉ា។
ជុំវិញហេតុការណ៍ខាងលើ គេមិននៅមិនរកឃើញមូលហេតុដែលបង្កឲ្យមានអគ្គិភ័យឡើយ ហើយភ្លាមៗក៏មិនទាន់ដឹងអំពីទំហំនៃការខូចខាតដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


