ព័ត៌មានអន្ដរជាតិ
ណេតាន់យ៉ាហ៊ូ៖ ប្រតិបត្តិការវាយអ៊ីរ៉ង់ នឹងធ្វើជាច្រើនថ្ងៃ ទាល់តែទទួលជោគជ័យ
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសថា យុទ្ធនាការវាយប្រហារតាមអាកាសប្រឆាំងនឹងអ៊ីរ៉ង់ ដែលហៅថាប្រតិបត្តិការ «Rising Lion» នឹងបន្តក្នុងរយៈពេលជាច្រើនថ្ងៃទៀត ដរាបណាអាចបន្សាបការគំរាមកំហែងនុយក្លេអ៊ែរ និងយោធារបស់ទីក្រុងតេហេរ៉ង់បាន។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍នៅព្រឹកថ្ងៃសុក្រ លោក ណេតាន់យ៉ាហ៊ូ បានគូសបញ្ជាក់អំពីគោលបំណងរបស់បេសកកម្មនេះថា គឺដើម្បីរុះរើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ទីតាំងមីស៊ីលបាលិស្ទិក និងបុគ្គលិកយោធាជាន់ខ្ពស់។ លោកបានថ្លែងថា «មុននេះ អ៊ីស្រាអែលបានបើកប្រតិបត្តិការ Rising Lion ជាប្រតិបត្តិការយោធាដែលមានគោលដៅដើម្បីបញ្ចៀសការគំរាមកំហែងរបស់អ៊ីរ៉ង់ចំពោះការរស់រានមានជីវិតរបស់អ៊ីស្រាអែល»។
លោកបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់មានកម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ ហើយនឹងអាចផលិតអាវុធនុយក្លេអ៊ែរបាន ប្រសិនបើដំណើរការនេះមិនត្រូវបានបញ្ឈប់។
លោកបានបញ្ជាក់បន្ថែមទៀតថា «ប្រតិបត្តិការនេះនឹងបន្តដរាបណាចាំបាច់ រហូតដល់យើងបញ្ចប់បេសកកម្ម»។ មេដឹកនាំអ៊ីស្រាអែល បានរៀបរាប់ថា «យើងវាយប្រហារកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ យើងបានកំណត់គោលដៅលើរោងចក្រចម្រាញ់(អ៊ុយរ៉ាញូម)ដ៏សំខាន់របស់ប្រទេសអ៊ីរ៉ង់នៅទីក្រុង Natanz។ យើងបានកំណត់គោលដៅអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលកំពុងធ្វើការលើគ្រាប់បែកអ៊ីរ៉ង់។ យើងក៏បានវាយប្រហារចំផ្នែកដ៏សំខាន់នៃកម្មវិធីមីស៊ីលបាលិស្ទិករបស់អ៊ីរ៉ង់ផងដែរ»។
លោកនាយករដ្ឋមន្ត្រី បានចាត់ទុកយុទ្ធនាការនេះថាជាកិច្ចខិតខំប្រឹងប្រែងដ៏ចាំបាច់មួយ ដើម្បីបញ្ឈប់នូវអ្វីដែលលោកបានពិពណ៌នាថាជាការគំរាមកំហែងដែលមានស្រាប់។ លោក ណេតាន់យ៉ាហ៊ូ បានព្រមានថា អ៊ីរ៉ង់មានផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់គ្រប់គ្រាន់សម្រាប់អាវុធនុយក្លេអ៊ែរជាច្រើន ហើយកំពុងជំរុញសមត្ថភាពមីស៊ីលរបស់ខ្លួនក្នុងអត្រាគួរឲ្យព្រួយបារម្ភ។
រហូតមកដល់ពេលនេះ យន្តហោះចម្បាំងអ៊ីស្រាអែលបានវាយប្រហារគោលដៅជាច្រើន រួមទាំងកន្លែងនុយក្លេអ៊ែរនៅ Natanz រោងចក្រមីស៊ីលបាលិស្ទិក និងទីតាំងរបស់មេបញ្ជាការជាន់ខ្ពស់ និងការបញ្ជាក់អំពីការផ្ទុះនៅក្នុងទីក្រុងតេហេរ៉ង់។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយព្រមានអំពីការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ ដែលជិតមកដល់សំដៅលើតំបន់យោធា និងជនស៊ីវិលនៅទូទាំងប្រទេសអ៊ីស្រាអែល។

ទន្ទឹមនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមិនបានជាប់ពាក់ព័ន្ធនៅក្នុងការវាយប្រហារយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ឡើយ។ ប្រមុខការទូតកំពូលរបស់អាមេរិក បានពណ៌នាអំពីការវាយប្រហាររបស់អ៊ីស្រាអែលថាជា «សកម្មភាពឯកតោភាគីដែលបានធ្វើឡើងក្នុងការការពារខ្លួន» ហើយបានសង្កត់ធ្ងន់ថា «សហរដ្ឋអាមេរិកមិនជាប់ពាក់ព័ន្ធក្នុងមធ្យោបាយ រូបរាង ឬទម្រង់ណាមួយក្នុងការរៀបចំផែនការ ឬប្រតិបត្តិប្រតិបត្តិការទាំងនោះទេ។ ខ្ញុំសូមបញ្ជាក់ឲ្យច្បាស់៖ អ៊ីរ៉ង់មិនគួរកំណត់គោលដៅផលប្រយោជន៍ ឬបុគ្គលិករបស់សហរដ្ឋអាមេរិកឡើយ»៕
ដោយ៖ ឈាង
ចុចអាន៖ មេឆ្មាំបដិវត្តអ៊ីរ៉ង់និងមេទ័ពកំពូលៗច្រើននាក់ ស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


