ព័ត៌មានអន្ដរជាតិ
ស្លាប់និងរបួស៣៤នាក់ក្នុងហេតុការណ៍បាក់ស្ពាននៅតំបន់ទេសចរណ៍ភាគខាងលិចឥណ្ឌា
ការចេញផ្សាយរបស់សារព័ត៌មាន CNN បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ២នាក់បានស្លាប់ និង ៣២ នាក់បានរងរបួសក្នុងហេតុការណ៍បាក់ស្ពានដែកមួយ ក្នុងតំបន់ទេសចរណ៍ដ៏ពេញនិយមមួយកន្លែងក្នុងទីក្រុង Pune រដ្ឋ Maharashtra ភាគខាងលិចប្រទេសឥណ្ឌា។

ការបាក់ស្រុតនេះបានកើតឡើងនៅក្នុងតំបន់ Kundamala ដែលថ្មីៗនេះមានភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យទឹកទន្លេខាងក្រោមស្ពានហក់ឡើងខ្លាំង។ ទោះបីជា វាមិនមានភ្លៀងធ្លាក់នៅពេលបាក់ស្ពានក៏ដោយ ក៏ខាងក្រោមស្ពាននេះមានទឹកហូរខ្លាំងនិងមានអ្នកទេសចរជាច្រើននៅលើនោះ ទើបបណ្ដាលឲ្យអ្នកទេសចរធ្លាក់ចូលទៅក្នុងទន្លេដែលមានចរន្តទឹកហូរយ៉ាងខ្លាំង។
ក្រុមជួយសង្គ្រោះ រួមទាំងកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ បានជួយសង្គ្រោះមនុស្សចំនួន ៦នាក់ និងបន្តស្វែងរកអ្នកផ្សេងទៀតដែលបានបាត់ខ្លួន។ អភិបាលរដ្ឋ លោក Devendra Fadnavis បានបញ្ជាក់ពីចំនួនអ្នកស្លាប់ ២នាក់ និងមានអ្នករបួស៦នាក់ក្នុងចំណោម៣២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ឧប្បត្តិហេតុសោកនាដកម្មនេះបង្ហាញពីការព្រួយបារម្ភអំពីសុវត្ថិភាពដែលកំពុងកើតមានជុំវិញហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសឥណ្ឌា។ នៅក្នុងគ្រោះមហន្តរាយស្រដៀងគ្នានេះក្នុងឆ្នាំ ២០២២ ហេតុការណ៍បាក់ស្ពាននៅរដ្ឋ Gujarat បានសម្លាប់មនុស្ស ១៣២ នាក់ ដែលបង្កឱ្យមានការចោទសួរអំពីសុវត្ថិភាពសាធារណៈជាខ្លាំង៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


