ព័ត៌មានអន្ដរជាតិ
WHO ថា ប្រភពដើមជំងឺកូវីដទំនងកើតក្នុងកសិដ្ឋានចិញ្ចឹមសត្វនៅអាស៊ីអាគ្នេយ៍ មិនមែននៅចិនឡើយ
យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃអង្គារស្តីពីដើមកំណើតនៃជំងឺកូវីដ ១៩ បានឲ្យដឹងថា កសិដ្ឋានចិញ្ចឹមសត្វព្រៃនៅតំបន់អាស៊ីអាគ្នេយ៍ទំនងជាប្រភពដើមនៃការរាតត្បាតវីរុសកូរ៉ូណាមិនមែនកើតឡើងក្នុងទីផ្សារទីក្រុងអ៊ូហាន ប្រទេសចិន ដូចដែលបានគិតពីដំបូងឡើយ ។

របាយការណ៍បានបង្ហាញថា ទីផ្សារលក់ដុំអាហារសមុទ្រ Huanan នៅទីក្រុងអ៊ូហាន មិនមែនជាប្រភពដើមនៃការផ្ទុះជំងឺនេះនោះទេ ។
របាយការណ៍របស់ WHO ក៏បាននិយាយដែរថា ការលេចធ្លាយចេញពីមន្ទីរពិសោធន៍ក្រុងអ៊ូហាន ត្រូវបានគេចាត់ទុកថាជាផ្លូវដែលមិនទំនងកើតឡើង ខណៈទ្រឹស្តីពីប្រភពដើមនៃវីរុសកូរ៉ូណាបានលើកឡើងពីការលេចធ្លាយចេញពីវិទ្យាស្ថានពិសោធន៍ក្រុងអ៊ូហាន ។

របាយការណ៍បញ្ជាក់ថា “មិនមានកំណត់ត្រានៃវីរុស ឬហ្សែនដែលទាក់ទងយ៉ាងជិតស្និទ្ធជាមួយវីរុស SARS-CoV-2 នៅក្នុងមន្ទីរពិសោធន៍ណាមួយមុនខែធ្នូ ឆ្នាំ ២០១៩ ឡើយ” ។
របាយការណ៍ដែលមាន ១២៤ ទំព័របានកត់សម្គាល់ថា សត្វនៅក្នុងកសិដ្ឋានចិញ្ចឹមសត្វនៅអាស៊ីអាគ្នេយ៍អាច “ជាប់ទាក់ទងនឹងករណីឆ្លងដល់មនុស្សជាលើកដំបូង” ដោយបន្ថែមថាវាក៏ត្រូវការពេលសិក្សាបន្ថែមទៀតផងដែរ ខណៈពេលនេះមិនមានភ័ស្តុតាងណាមួយបង្ហាញថា វីរុសនេះកំពុងតែរីករាលដាលលឿនជាងចុងឆ្នាំ ២០១៩ ដែរ ។

ក្រុមអ្នកស៊ើបអង្កេតរបស់ WHO បាននិយាយថា ប្រភពដើមដែលទំនងបំផុតគឺទីតាំងចិញ្ចឹមសត្វដែលស្ថិតនៅថ្នាក់កណ្ដាល ហើយអាចជាសត្វព្រៃត្រូវបានគេចាប់យកមកចិញ្ចឹមនៅលើកសិដ្ឋានមួយកន្លែង ។ ការស៊ើបអង្កេតមិនបានរកឃើញអ្វីដែលសត្វដទៃទៀតត្រូវបានឆ្លងពីសត្វប្រចៀវឡើយ បន្ទាប់ពីសត្វមួយនេះត្រូវបានគេចាត់ទុកថាជាប្រភពដែលទំនងបំផុតនៃករណីឆ្លងដំបូង ខណៈដែលក្រោយមកគេជឿថាសត្វប្រជៀវបានចម្លងវីរុសទៅមនុស្ស ។
លោក Peter Daszak អ្នកជំនាញខាងបរិស្ថានវិទ្យានៃជំងឺឆ្លង និងជាផ្នែកមួយនៃក្រុមស៊ើបអង្កេតដែលបានធ្វើការស្រាវជ្រាវនៅក្នុងប្រទេសចិនបានប្រាប់ NPR កាលពីសប្តាហ៍មុនថា កសិដ្ឋានសត្វព្រៃខាងលើបានផ្គត់ផ្គង់ដល់អ្នកលក់នៅផ្សារក្រុងអ៊ូហាន ដែលត្រូវបានគេជឿថាជាចំណុចចាប់ផ្តើមដំបូងនៃរោគរាតត្បាត ។

លោក Daszak បាននិយាយថា កសិដ្ឋានទាំងនេះកំពុងផ្គត់ផ្គង់ដល់អ្នកលក់នៅផ្សារលក់ដុំអាហារសមុទ្រ Huanan នៅទីក្រុងអ៊ូហាន ហើយក្រោយមកផ្សារនោះត្រូវបានបិទនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ ខណៈក្រោយមកប្រទេសចិនបានបិទកសិដ្ឋានចិញ្ចឹមសត្វក្នុងខែកុម្ភៈ ឆ្នាំ ២០២០ ។
លោក Daszak បញ្ជាក់ថា ជំហានបន្ទាប់គឺត្រូវកំណត់ថាតើសត្វអ្វី ឬប្រភេទមួយណាដែលផ្ទុកវីរុសនេះនៅកសិដ្ឋានសត្វព្រៃនៅតំបន់អាស៊ីអាគ្នេយ៍ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ UPI
ចុចអាន ៖ មេ WHO ឲ្យប្រទេសអ្នកមានទទួលខុសត្រូវផ្ទាល់ចំពោះការស្លាប់ដោយសារកូវីដនៅប្រទេសផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


