ព័ត៌មានអន្ដរជាតិ
លក្ខណៈពិសេសនៃយន្តហោះចម្បាំង F35I “Adir” ដែលអ៊ីស្រាអែល កំពុងយកប្រយុទ្ធជាមួយអ៊ីរ៉ង់
យន្តហោះចម្បាំង F-35I “Adir” របស់អ៊ីស្រាអែល បានក្លាយជាចំណាប់អារម្មណ៍ខ្លាំងបំផុត ក្នុងប្រតិបត្តិការ «Rising Lion» ប្រឆាំងអ៊ីរ៉ង់ ព្រោះតែវាធ្វើសកម្មភាពនិងបំពេញតួនាទីបានយ៉ាងល្អឥតខ្ចោះ។

F-35I “Adir” ត្រូវបានគេប្រសិទ្ធនាម «ស្តេចអាកាស» ព្រោះតែសមត្ថភាពដ៏អស្ចារ្យរបស់វា។ ដូច្នេះ តើវាខ្លាំងកម្រិតណាទៅ?
F-35I “Adir” ជាជំនាន់ពិសេសនៃយន្តហោះចម្បាំង F-35A Lightning II ហើយវាជាប្រភេទ F-35 តែមួយគត់លើលោក ដែលត្រូវបានកែកុនតាមបំណងប្រទេសផ្សេងពីម្ចាស់ដើម នោះគឺអ៊ីស្រាអែលនេះឯង។ ជាក់ស្តែង F-35 ភាគច្រើនគឺត្រូវតែពឹងផ្អែកលើកម្មវិធីនិងប្រព័ន្ធសព្វាវុធរបស់សហរដ្ឋអាមេរិក ប៉ុន្តែមានតែអ៊ីស្រាអែលប៉ុណ្ណោះ ដែលត្រូវបានផ្តល់សិទ្ធិពិសេស ខុសពីប្រទេសជាដៃគូផ្សេងទៀត។
អ៊ីស្រាអែល អាចកែ Software របស់យន្តហោះនេះបានដោយខ្លួនឯង, ដំឡើងប្រព័ន្ធសង្គ្រាមអេឡិចត្រូនិច (EW) ដោយខ្លួនឯងនិងថែមទាំងអាចបង្កើតប្រព័ន្ធប្រតិបត្តិការប្រយុទ្ធផ្តាច់មុខដោយខ្លួនឯង។ អ្វីទាំងប៉ុន្មានខាងលើនេះ គឺគ្មានប្រទេសណាអាចធ្វើបានឡើយ ក្រៅពីអាមេរិក។

F-35I “Adir” បំពាក់ដោយម៉ាស៊ីន Pratt & Whitney F135-PW-100 ហោះបានរយៈចម្ងាយ ២ ២០០គីឡូម៉ែត្រ ជាមួយល្បឿនលឿនជាងសំឡេង១.៦ដង (១ ៩៧៥គីឡូម៉ែត្រក្នុងមួយម៉ោង) ហើយវាអាចបំបាំងកាយគេចពីរ៉ាដា ដើម្បីបើកការប្រយុទ្ធក្នុងរង្វង់ ១ ០៩៣គីឡូម៉ែត្រ។
F-35I “Adir” ប្រើរ៉ាដា AN/APG-81 AESA និងកាំភ្លើង GAU-22/A ២៥មិល្លីម៉ែត្រ។ វាអាចផ្ទុកគ្រាប់ខាងក្នុងបានទម្ងន់ ២ ៥៩០គីឡូក្រាមនិងបន្ថែមគ្រាប់ខាងក្រៅបាន ៨ ១៦០គីឡូក្រាម ហើយមានសមត្ថភាពផ្ទុកគ្រាប់បែកពិសេស SPICE 1000/2000, បំពាក់បានជាមួយមីស៊ីលបាញ់ពីអាកាសប្រភេទ Python-5 និងមីស៊ីលផ្លោង Delilah។
សមត្ថភាពពិសេសបន្ថែមទៀតរបស់វាមានដូចជា បំផ្លាញរ៉ាដាសត្រូវ, គេចមីស៊ីលនិងឧបករណ៍ចាប់សញ្ញា ថែមទាំងការពារប្រឆាំងការវាយប្រហារតាមប្រព័ន្ធអេឡិចត្រូនិច ឬតាមអ៊ីនធឺណិត។
យន្តហោះចម្បាំងជំនាន់ទី៥ប្រភេទនេះ ត្រូវបានផលិតដោយក្រុមហ៊ុនអាមេរិក Lockheed Martin ហើយសម្រាប់តម្លៃវិញ F-35I “Adir” ត្រូវគេប៉ាន់ស្មានថា មួយគ្រឿងមានតម្លៃចន្លោះពី ៩០-១០០លានដុល្លារអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អង្គការសិទ្ធិមនុស្ស៖ អ៊ីស្រាអែលសម្លាប់មនុស្ស ៦៣៩នាក់ និងរបួស ១ ៣២៩នាក់ នៅអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១៩ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


