ព័ត៌មានអន្ដរជាតិ
អង្គការសិទ្ធិមនុស្ស៖ អ៊ីស្រាអែលសម្លាប់មនុស្ស ៦៣៩នាក់ និងរបួស ១ ៣២៩នាក់ នៅអ៊ីរ៉ង់
អង្គការសិទ្ធិមនុស្សមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចេញរបាយការណ៍ថា គិតត្រឹមថ្ងៃព្រហស្បតិ៍ទី១៩ខែមិថុនាឆ្នាំ២០២៥ ការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ បានសម្លាប់មនុស្ស៦៣៩នាក់ ខណៈ១ ៣២៩នាក់រងរបួស ហើយក្នុងចំណោមនោះ មាន២៦៣នាក់ជាជនស៊ីវិលនិង១៥៤នាក់ ជាកងកម្លាំងសន្តិសុខ។

ទោះបីជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់មិនបានចេញតួលេខថ្មីទេ ក្រៅតែពីការបង្ហាញលើកចុងក្រោយបំផុតកាលពីថ្ងៃចន្ទ ដែលបញ្ជាក់ថា មនុស្ស២២៤នាក់ស្លាប់និង ១ ២៧៧នាក់របួស។
ចំណែកនៅខាងអ៊ីស្រាអែលវិញ តួលេខមនុស្សស្លាប់ដោយការវាយប្រហាររបស់អ៊ីរ៉ង់ នៅតែមានត្រឹម២៤នាក់ដដែល ដោយមិនទាន់មានអ្វីប្រែប្រួលនោះទេ។

សូមជម្រាបជាថ្មី អ៊ីស្រាអែល បានបើកប្រតិបត្តិការ «Risisng Lion» កាលពីថ្ងៃសុក្រទី១៣ខែមិថុនាឆ្នាំ២០២៥ ដោយបាញ់មីស៊ីលលើទីក្រុងតេហេរ៉ង់ ក្នុងគោលបំណងកម្ទេចកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
អ៊ីស្រាអែលបញ្ជាក់ថា ខ្លួនគ្មានជម្រើសផ្សេងក្រៅពីវាយអ៊ីរ៉ង់ឡើយ ព្រោះប្រទេសនេះ កំពុងស្ថិតនៅលើផ្លូវឈានឆ្ពោះទៅរកការផលិតបានគ្រាប់បែកនុយក្លេអ៊ែរហើយ។ យ៉ាងណា អ៊ីរ៉ង់បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះ និងអះអាងម្តងហើយម្តងទៀតថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់តែគោលបំណងស៊ីវិលប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីរ៉ង់ បាញ់មីស៊ីលដាក់មន្ទីរពេទ្យអ៊ីស្រាអែល ឯអ៊ីស្រាអែល វាយប្រហាររោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ វិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


