Connect with us

ព័ត៌មានអន្ដរជាតិ

ណេតាន់យ៉ាហ៊ូ៖ ការ​ផ្លាស់ប្ដូរ​របប​ដឹក​នាំ​នៅ​អ៊ីរ៉ង​មិន​មែន​ជាគោលដៅ​ទេ

បានផុស

នៅ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បានបំភ្លឺ​ថា ការផ្តួលរំលំរបបដឹកនាំរបស់អ៊ីរ៉ង់ មិនមែនជាគោលបំណងនៃយុទ្ធនាការយោធារបស់អ៊ីស្រាអែលនោះទេ តែ​លោក​ចាត់ទុក​ថា​វា​ជា «លទ្ធផល»។

លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Kan របស់អ៊ីស្រាអែល កាល​ពី​ថ្ងៃ​​ព្រហស្បតិ៍​​ទី​១៩​ខែ​មិថុនា​ឆ្នាំ​២០២៥ លោក ណេតាន់យ៉ាហ៊ូ បានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរណាមួយនៅក្នុងការដឹកនាំរបស់អ៊ីរ៉ង់ត្រូវតែកំណត់ដោយប្រជាជនអ៊ីរ៉ង់ មិនមែនដោយអ៊ីស្រាអែលនោះទេ។

លោក ណេតាន់យ៉ាហ៊ូ បាន​និយាយថា «បញ្ហានៃការផ្លាស់ប្តូររបប ឬការដួលរំលំនៃរបបនេះ គឺជាបញ្ហាចម្បង និងសំខាន់បំផុតសម្រាប់ប្រជាជនអ៊ីរ៉ង់។ នោះហើយជាមូលហេតុដែលខ្ញុំមិនចាត់ទុក​វាជាគោលដៅ។ វាអាចជាលទ្ធផល ប៉ុន្តែវាមិនមែនជាគោលដៅដែលបានបញ្ជាក់ ឬផ្លូវការនោះទេ»។

ទន្ទឹម​នោះ លោកបានគូសបញ្ជាក់អំពីសមត្ថភាពរបស់អ៊ីស្រាអែល ក្នុងការរុះរើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយមិន​ខ្វល់​ថា​តើ​​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ នឹង​ចូលរួម​​ដែរ​ឬ​ក៏​អត់។ មេ​ដឹក​នាំ​អ៊ីស្រាអែល បាន​រៀបរាប់​​ថា «គាត់ (ត្រាំ) នឹងធ្វើអ្វី ដែលល្អសម្រាប់សហរដ្ឋអាមេរិក ហើយខ្ញុំនឹងធ្វើអ្វី ដែលល្អសម្រាប់រដ្ឋអ៊ីស្រាអែល ហើយខ្ញុំត្រូវតែនិយាយថា រហូតមកដល់ពេលនេះ មនុស្សគ្រប់គ្នាកំពុងបំពេញតួនាទីរបស់ពួកគេ»។

យ៉ាង​ណា ក្រុម​អ្នក​វិភាគ​យោធា ជឿ​ថា ការចូលរួមរបស់អាមេរិក ជាពិសេសជាមួយគ្រាប់បែក​ខ្នាត​ធំ អាច​ជួយ​បង្កើនប្រសិទ្ធភាពប្រតិបត្តិការ​​កម្ទេច​រោងចក្រ​ចម្រាញ់​អ៊ុយរ៉ាញ៉ូម​​ Fordow​ របស់​អ៊ីរ៉ង់ ដែល​លាក់​ខ្លួន​នៅ​ក្រោម​ភ្នំ​ក្បែរ​ទីក្រុង Qom។

សូម​ជម្រាប​ថា តាមការឲ្យដឹងពីសេតវិមាន ២សប្តាហ៍ទៀត គឺជាពេលដែល​លោក ត្រាំ ត្រូវសម្រេចថាតើ នឹងវាយអ៊ីរ៉ង់ដែរឬក៏អត់។ អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បាន​ប្រាប់​ថា លោក ត្រាំ នៅតែបើកចំហចំពោះដំណោះស្រាយតាមផ្នែកការទូត ប៉ុន្តែប្រកាន់ជំហរថា អ៊ីរ៉ង់ មិនអាច​ផលិតអាវុធនុយក្លេអ៊ែរបានឡើយ៕

ដោយ៖ ឈាង

ចុចអាន៖ ២សប្តាហ៍ទៀតនឹងដឹងច្បាស់ថាតើ អាមេរិក វាយអ៊ីរ៉ង់ឬអត់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២ នាទីutes មុន

អាជ្ញាធរខណ្ឌទួលគោក ចុះរៀបចំសណ្តាប់ជាលើកទី២ នៅជុំវិញមន្ទីរពេទ្យកុមារជាតិ ក្រោយមានសំណូមពរពីពលរដ្ឋ

ព័ត៌មានជាតិ២ នាទីutes មុន

ទុរេន​ស្រុកស្ទឹងត្រង់​ ​មួយ​ដើម​អាច​​​ប្រមូល​ផល​បាន​ពី​ ៨០ គីឡូក្រាម ទៅ ១០០ គីឡូក្រាម

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ណេតាន់យ៉ាហ៊ូ៖ ការ​ផ្លាស់ប្ដូរ​របប​ដឹក​នាំ​នៅ​អ៊ីរ៉ង​មិន​មែន​ជាគោលដៅ​ទេ

ព័ត៌មានជាតិ២២ នាទីutes មុន

ក្រុមយុវជនសង្គមសុីវិល ចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាអ្នកបញ្ចប់សង្គ្រាម និងបិតាសន្តិភាព

ព័ត៌មានជាតិ២៣ នាទីutes មុន

វេទិកាសាធារណៈបង្កប់នូវអត្ថន័យ គន្លឹះ២ គឺការផ្សព្វផ្សាយ និងពិគ្រោះយោបល់ ក្នុងបំណងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ស្នើជួយដោះស្រាយជម្លោះមជ្ឈិមបូព៌ា តែ​ ត្រាំ​ ប្រាប់វិញថា ដោះស្រាយរឿងខ្លួនឯងឲ្យចេញសិនទៅ ចាំគិតរឿងគេ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រុមសកម្មប្រយុទ្ធនិកាយស៊ីអ៊ីតអ៊ីរ៉ាក់ គំរាមវាយមូលដ្ឋានទ័ពអាមេរិក បើ ត្រាំ ចូលជួយអ៊ីស្រាអែល

កីឡា២ ម៉ោង មុន

អតីត​កីឡា​ការិនី​ល្បុក្កតោ​ ពេជ្រ​ ចរណៃ​ ទំហំ​ទឹកប្រាក់​នៃ​ការ​ខូចខាត​ឆេះ​ហាងអស់​ខ្ទង់​ ២៦​ម៉ឺន​ដុល្លារ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

គណបក្ស​សំខាន់២​ទៀត​ក្នុងរដ្ឋាភិបាល​ចម្រុះ បដិសេធ​​ ផែថងថាន កាន់តំណែង​បន្ត​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ចារកម្ម​ក្រុង​សេអ៊ូល៖ អាមេរិកនឹងវាយកូរ៉េខាងជើង បើកូរ៉េខាងត្បូងរងការវាយប្រហារនុយក្លេអ៊ែរ

Sokha Hotels

ព័ត៌មានពេញនិយម