ព័ត៌មានអន្ដរជាតិ
ទីក្រុងធំៗនៅអាមេរិក ចាប់ផ្តើមបង្កើនកម្លាំងប៉ូលិសនិងប្រុងជើងការខ្ពស់ ត្រៀមការសងសឹករបស់អ៊ីរ៉ង់
ទីក្រុងនានានៅទូទាំងសហរដ្ឋអាមេរិកជាពិសេសញូវយ៉ក វ៉ាស៊ីនតោនឌី.ស៊ី និងឡូសអេនជឺឡេស បានចាប់ផ្តើមបង្កើនកម្លាំងប៉ូលិសនិងប្រុងជើងការខ្ពស់ ដើម្បីទប់ទល់ការសងសឹករបស់អ៊ីរ៉ង់ ចំពេលមានក្តីបារម្ភខ្លាំងអំពីបញ្ហាសន្តិសុខ បន្ទាប់ពីលោក ដូណាល់ ត្រាំ វាយប្រហារទីតាំងនុយក្លេអ៊ែរនៅប្រទេសអ៊ីរ៉ង់។

ប៉ូលិសក្រុងញូវយ៉ក បានបង្ហោះលើបណ្តាញសង្គម X ថា «យើងកំពុងតាមដានស្ថានការណ៍នៅអ៊ីរ៉ង់យ៉ាងយកចិត្តទុកដាក់ជាទីបំផុត។ ជាវិធានការប្រុងប្រយ័ត្ន យើងបានដាក់ពង្រាយកម្លាំងបន្ថែមនៅតាមកន្លែងសាសនា វប្បធម៌ និងការទូត ទូទាំងទីក្រុង។ យើងនឹងបន្តតាមដានសម្រាប់ផលប៉ះពាល់ដែលអាចកើតមានចំពោះញូវយ៉ក»។
ចំណែក នាយកដ្ឋានប៉ូលិសក្រុងវ៉ាស៊ីនតោន ក៏ចេញសេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះដែរ ដោយនិយាយថា «នាយកដ្ឋានកំពុងតាមដានយ៉ាងដិតដល់នូវព្រឹត្តិការណ៍នៅក្នុងប្រទេសអ៊ីរ៉ង់។ យើងកំពុងសហការជាមួយដៃគូអនុវត្តច្បាប់ក្នុងតំបន់ រដ្ឋ និងសហព័ន្ធ ដើម្បីចែករំលែកព័ត៌មាននិងតាមដានការណ៍សម្ងាត់ ដើម្បីជួយការពារពលរដ្ឋ អាជីវករ និងអ្នកទេសចរនៅវ៉ាស៊ីនតោន»។

រីឯនៅ Los Angeles ឯណោះ អភិបាលក្រុងឡូសអេនជឺឡេស លោកស្រី Karen Bass បានបង្ហោះសារលើបណ្តាញសង្គម X ថា ទីក្រុងកំពុងតាមដានយ៉ាងដិតដល់នូវការគំរាមកំហែងណាមួយចំពោះសុវត្ថិភាពសាធារណៈ។ យ៉ាងណា ឥឡូវមិនទាន់មានការគំរាមធ្ងន់ធ្ងរទេ ប៉ុន្តែជាការប្រុងប្រយ័ត្ន ប៉ូលិសនឹងបង្កើនការល្បាតនៅជិតទីតាំងគោរពបូជា ទីប្រមូលផ្តុំសហគមន៍ និងកន្លែងរសើបផ្សេងទៀត។
វិធានការទាំងនេះកើតឡើងស្របពេល សហរដ្ឋអាមេរិក ក៏ព្រមានឲ្យកងទ័ពរបស់ខ្លួននៅតំបន់មជ្ឈិមបូព៌ា ត្រូវត្រៀមខ្លួនទប់ទល់នឹងការសងសឹករបស់អ៊ីរ៉ង់ផងដែរ។

ក្នុងសេចក្តីប្រកាសមួយ បណ្តាមេទ័ពអាមេរិក បានប្រាប់ឲ្យទាហានរបស់ខ្លួនថា អ៊ីរ៉ង់នឹងឆ្លើយតបដោយកំណត់គោលដៅលើមូលដ្ឋានទ័ពក៏ដូចជាទ្រព្យសម្បត្តិអាមេរិកនៅតំបន់មជ្ឈិមបូព៌ា ហើយក៏ប្រហែលជានឹងមានក្រុមសកម្មប្រយុទ្ធឬបក្សពួកអ៊ីរ៉ង់នៅបរទេសរួមទាំងនៅសហរដ្ឋអាមេរិកផងដែរ អាចនឹងវាយប្រហារលើជនជាតិអាមេរិកព្រមទាំងទីតាំងនានារបស់អាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីរ៉ង់ ប្រកាសថា អាមេរិក ចាប់ផ្តើមសង្គ្រាមដ៏គ្រោះថ្នាក់ហើយ!
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


