ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា អាមេរិក វាយអ៊ីរ៉ង់ ដោយប្រើលេសដូចកាលវាយអ៊ីរ៉ាក់ អ៊ីចឹង
នៅក្នុងកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃអាទិត្យ ប្រទេសរុស្ស៊ី បានថ្កោលទោសអាមេរិកខ្លាំងៗជុំវិញការវាយប្រហារលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ ដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោនប្រើលេសចោទប្រកាន់អ៊ីរ៉ង់ ដូចកាលវាយអ៊ីរ៉ាក់ក្នុងឆ្នាំ២០០៣អ៊ីចឹងដែរ។

ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Vassily Nebenzia បានទាញការប្រៀបធៀបទៅមុនពេលផ្ទុះសង្រ្គាមអ៊ីរ៉ាក់ឆ្នាំ២០០៣ នៅពេលរដ្ឋមន្ត្រីការបរទេសអាមេរិក Colin Powell បានប្រតិដ្ឋព័ស្តុតាង ដើម្បីលាងខ្លួនឯងថាស្អាតស្អំសម្រាប់ការលុកលុយរដ្ឋអធិបតេយ្យភាពមួយផ្សេងទៀត ធ្វើឲ្យប្រជាជនធ្លាក់ចូលទៅក្នុងភាពចលាចលអស់រាប់ទសវត្សរ៍ ទាំងមិនបានរកឃើញអាវុធប្រល័យលោកណាមួយសោះ។
លោកនិយាយថា៖ «សព្វថ្ងៃ មនុស្សជាច្រើនមានអារម្មណ៍ថា ស្ថានភាពបច្ចុប្បន្នក៏មិនខុសគ្នាដែរ។ យើងត្រូវគេបង្ខំឲ្យជឿលើរឿងនិទានម្តងទៀត រួចនាំមកនូវទុក្ខវេទនាដល់មនុស្សរាប់លាននាក់ដែលរស់នៅក្នុងតំបន់មជ្ឈិមបូព៌ា»។
រុស្ស៊ីប្រកែកថា គ្មានអ្វីសំអាងថា ទីក្រុងតេហេរ៉ង់កំពុងបន្តការអភិវឌ្ឍអាវុធនុយក្លេអ៊ែរនោះទេ គ្រាន់តែទីក្រុងវ៉ាស៊ីនតោន ប្រតិដ្ឋរឿងនិទានដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការប្រើប្រាស់កម្លាំង និងធ្វើឲ្យខូចក្របខណ្ឌការទូតមានអាយុកាលរាប់ទសវត្សរ៍ដែលខំកសាងឡើងជុំវិញកម្មវិធីនុយក្លេអ៊ែរសន្តិភាពរបស់អ៊ីរ៉ង់ប៉ុណ្ណោះ។

សូមជម្រាបថា សង្រ្គាមអ៊ីរ៉ាក់ឆ្នាំ២០០៣ ដែលត្រូវបានគេស្គាល់ថាជា «សង្រ្គាមឈូងសមុទ្រលើកទីពីរ» ឬ «ការលុកលុយអ៊ីរ៉ាក់» គឺជាជម្លោះយោធាដ៏ធំមួយដែលចាប់ផ្តើមនៅថ្ងៃទី២០ខែមីនាឆ្នាំ២០០៣ ដឹកនាំដោយសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក George W. Bush និងសម្ព័ន្ធមិត្ត រួមមានចក្រភពអង់គ្លេស អូស្ត្រាលី និងប៉ូឡូញជាដើម។
សង្គ្រាមនេះបានចាប់ផ្តើមដើម្បីផ្ដួលរំលំប្រធានាធិបតីអ៊ីរ៉ាក់ សាដាម ហ៊ូសេន និងកម្ទេចនូវអ្វីដែលអាមេរិកអះអាងថាជាអាវុធប្រល័យលោក យ៉ាងណា ក្រោយចប់សង្គ្រាមអាមេរិកមិនបានរកឃើញអាវុធប្រល័យលោកអ្វីទេ។
សង្គ្រាមនោះបានផ្តាច់ជីវិតជនស៊ីវិលអ៊ីរ៉ាក់រាប់សែននាក់ និងទាហានអាមេរិកជាង ៤ ៥០០នាក់ ហើយធ្វើឲ្យប្រទេសអ៊ីរ៉ាក់ ធ្លាក់ចូលទៅក្នុងជម្លោះនិកាយ ដោយអំពើហិង្សារវាងក្រុមនិកាយស៊ុននី និងសៀ បានកើនឡើងខ្លាំង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចិន៖ កុំឲ្យជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ រាលដាលប៉ះពាល់ផ្លូវពាណិជ្ជកម្មសមុទ្រ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


