Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំង BioNTech-Pfizer មានប្រសិទ្ធភាព ១០០ភាគរយ ចំពោះក្មេងអាយុពី១២ដល់១៥ឆ្នាំ

បានផុស

នៅ

ក្រុមហ៊ុន BioNTech-Pfizer បាននិយាយកាលពីថ្ងៃពុធទី៣១ ខែមីនាថា វ៉ាក់សាំងរបស់ពួកគេបានបង្ហាញប្រសិទ្ធភាព១០០ភាគរយ ប្រឆាំងនឹងជំងឺកូវីដ-១៩ ចំពោះកុមារអាយុពី១២ដល់១៥ ឆ្នាំ។

COVID-19: Pfizer-BioNTech vaccine 100% effective in 12 to 15-year-olds, say  companies - Health News , Firstpost
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសាកល្បងដំណាក់កាលទី៣ដែលធ្វើឡើងលើមនុស្សវ័យជំទង់ចំនួន២,២៦០នាក់នៅក្នុងសហរដ្ឋអាមេរិក បានបង្ហាញពីប្រសិទ្ធភាព១០០ភាគរយ និងការឆ្លើយតបអង់ទីគ័រដ៏រឹងមាំ។

This image has an empty alt attribute; its file name is 000_96Y9VB.jpg

លោក Albert Bourla នាយកប្រតិបត្តិក្រុមហ៊ុន Pfizer បានលើកឡើងថា “យើងគ្រោងបញ្ជូនទិន្នន័យទាំងនេះទៅឲ្យនិយតករអាមេរិក (FDA) ជាការស្នើសុំធ្វើវិសោធនកម្មលើការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ និងទៅឲ្យនិយតករដទៃទៀតនៅជុំវិញពិភពលោកជាមួយក្តីសង្ឃឹម ក្នុងការចាប់ផ្តើមចាក់វ៉ាក់សាំងលើក្រុមអាយុនេះមុនពេលសាលារៀនបើកបវេសនកាលថ្មី”។

This image has an empty alt attribute; its file name is 31virus-children-1-facebookJumbo-1024x536.jpg

នាយកប្រតិបត្តិក្រុមហ៊ុនអាល្លឺម៉ង់ BioNTech បានឲ្យដឹងថា លទ្ធផលដែលបង្ហាញពីការការពារខ្ពស់សម្រាប់មនុស្សវ័យជំទង់គឺជាការលើកទឹកចិត្តខ្លាំងបំផុត ដោយសារតែនិន្នាការដែលយើងបានឃើញនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ទាក់ទងនឹងការរីករាលដាលនៃវីរុសបំប្លែងខ្លួនចក្រភពអង់គ្លេស B117។

វ៉ាក់សាំង BioNTech-Pfizer គឺផ្អែកលើបច្ចេកវិទ្យា Novel mRNA និងជាវ៉ាក់សាំងការពារជំងឺកូវីដ-១៩ដំបូងគេបង្អស់ ដែលត្រូវបានអនុម័តនៅប្រទេសខាងលិចកាលពីចុងឆ្នាំមុន៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ វ៉ាក់សាំងកូវីដ Johnson & Johnson ១៥លានដូស ត្រូវបំផ្លាញចោលដោយសារ មិនត្រូវតាមស្តង់ដារគុណភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម