Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ផ្ដាំ ពូទីន ថា«ត្រូវ​បញ្ចប់​សង្គ្រាម» ខណៈ​ត្រៀម​រក​ឲ្យ​ខែល​ការពារ​ថែម​ទៀត​ទៅ​អ៊ុយក្រែន

បានផុស

នៅ

ថ្លែង​ក្រោយ​ជំនួប​​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​ វ៉ូឡូឌីមៀរ ហ្សេលេនស្គី នៅ​ក្រៅ​កិច្ចប្រជុំកំពូលរបស់អង្គការ​ណាតូ​នៅទីក្រុងឡាអេ​កាល​ពី​ថ្ងៃ​ទី​២៥​ខែ​មិថុនា​ឆ្នាំ​២០២៥ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា លោកកំពុងពិចារណាបញ្ជូនប្រព័ន្ធ​ការពារ​ដែន​អាកាស​ Patriot បន្ថែមទៅកាន់ប្រទេសអ៊ុយក្រែន ហើយ​​លោកក៏​បាន​ផ្ដែផ្ដាំ​មេ​ដឹក​នាំ​រុស្ស៊ី​ វ៉ា្លឌីមៀរ ពូទីន ថា«ត្រូវ​តែ​បញ្ចប់​សង្គ្រាម​នេះ​​ជា​ដាច់​ខាត»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក ហ្សេលេនស្គី និង​លោក ត្រាំ នៅ​​ក្រៅ​កិច្ច​ប្រជុំ​កំពូល​របស់​ណាតូ​ថ្ងៃ​ទី​២៥​មិថុនា​២០២៥ (រូបថត៖ Reuters)

លោក ត្រាំ បាន​លើក​ឡើង​ថា សង្គ្រាម​រវាង​រុស្ស៊ី-អ៊ុយក្រែន គឺ​​មាន​លក្ខណៈ​«ពិបាក​ជាង​សង្គ្រាម​ដទៃ»។ លោក ត្រាំ បានបន្ថែមថា ក្នុងពេលឆាប់ៗនេះ លោកនឹងនិយាយ​គ្នា​ម្តងទៀតជាមួយ ពូទីន ហើយ​ប្រាប់​ថា «វ្ល៉ាឌីមៀរ ពូទីន ត្រូវតែ​បញ្ចប់សង្គ្រាម»។

ទន្ទឹម​នោះ លោក ត្រាំ ក៏បាន​បង្ហាញ​សញ្ញា​ថា អាមេរិក​នឹង​អាច​ផ្តល់ជំនួយយោធាបន្ថែមទៀតដល់ទីក្រុង​កៀវ ដែលកំពុង​រង​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ក្លា​ពី​រុស្ស៊ីនៅលើសមរភូមិក្នុង​រយៈពេល​ប៉ុន្មានខែថ្មីៗនេះ។ កន្លង​មក លោក ត្រាំ មិន​ធ្លាប់​បាន​បង្ហាញសញ្ញា​បន្តការបរិច្ចាគសព្វាវុធដល់អ៊ុយក្រែន​ឡើយ មិន​ដូច​អ្វី​ដែល​អតីត​ប្រធានាធិបតី ចូ បៃដិន បានបង្កើតឡើងបន្ទាប់ពីរុស្ស៊ីចាប់ផ្តើមការឈ្លានពានពេញលេញរបស់ខ្លួននៅឆ្នាំ​២០២២។

ប្រព័ន្ធការពារ​ដែន​អាកាស​ Patriot ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ដើម្បី​បាញ់​ទម្លាក់​មីស៊ីល​បាលិស្ទិក​រុស្ស៊ី ដែល​កំណត់​គោលដៅ​លើ​ទឹក​ដី​អ៊ុយក្រែន​។

មុន​ជំនួប​ជាមួយ​លោក ត្រាំ លោក ហ្សេលេនស្គី បាន​និយាយ​ថា អ៊ុយក្រែន​មាន​បំណង​ទិញ​ប្រព័ន្ធ Patriot បន្ថែមទៀត បើសហរដ្ឋអាមេរិកមិនមានឆន្ទៈក្នុងការបរិច្ចាគ​ខែល​ការពារ​ទាំង​នេះ​​ទៅ​ឲ្យ​ទីក្រុង​កៀវ។

សូម​ជម្រាប​ថា ក្នុង​កិច្ច​ប្រជុំ​កំពូល​របស់​អង្គការណាតូ​នា​ឆ្នាំ​២០២៥​នេះ ពុំ​មាន​សេចក្ដី​ថ្លែងការណ៍​ដែល​និយាយ​អំពី​សមាជិក​ភាព​​​នា​ពេល​អនាគតសម្រាប់​អ៊ុយក្រែន​ឡើយ ដូច​អ្វី​ដែល​លោក ត្រាំ ធ្លាប់​​បាន​រារាំង​នា​ពេល​កន្លង​មក៕

ដោយ៖ ឈាង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម