ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការពារជាតិថៃថា មេដឹកនាំយោធាថៃ មិនពិចារណាធ្វើរដ្ឋប្រហារទេ
ខណៈពេលមានការលើកឡើងជាចំហរបស់មេដឹកនាំបាតុករកាលពីថ្ងៃសៅរ៍ ដែលហាក់បង្ហាញជំហរឲ្យមានរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ដែលប្រឈមការធ្លាក់ប្រជាប្រិយភាពយ៉ាងខ្លាំងនោះ រដ្ឋមន្ត្រីការពារជាតិថៃ បានច្រានចោលពីការប៉ុនប៉ងធ្វើរដ្ឋប្រហារដោយក្រុមយោធា តាមរយៈការអុជពីមេដឹកនាំក្រុមបាតុករ។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Phumtham Wechayachai ដែលស្ថិតនៅក្នុងបញ្ជីនៃការរុះរើគណៈរដ្ឋមន្ត្រី ដោយឲ្យលោកទៅកាន់តំណែងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃវិញ បាននិយាយនៅថ្ងៃចន្ទ ដោយធានាថា ការធ្វើរដ្ឋប្រហារមិនត្រូវបានពិចារណាដោយថ្នាក់ដឹកនាំយោធានោះទេ។
តាមការចេញផ្សាយរបស់សារព័ត៌មានថៃ Khaosod រដ្ឋមន្ត្រីការពារជាតិរូបនេះ បានក្រើនរំឭកខ្លាំងៗដល់ក្រុមបាតុករប្រឆាំងនឹងការប្រើប្រាស់វិធីសាស្រ្តបែបប្រពៃណីដោយការអំពាវនាវឱ្យមានការចូលកាន់កាប់យោធា ដោយយកលទ្ធផលនៃការស្ទង់មតិចុងក្រោយជាផែ្នកសំខាន់ ដែលបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងនៃការវាយតម្លៃលើការគាំទ្រនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ។
ក្នុងអំឡុងពេលប្រមូលផ្តុំការតវ៉ាកាលពីថ្ងៃសៅរ៍ទី២៨ខែមិថុនា មេដឹកនាំក្រុមតវ៉ាប្រឆាំងរដ្ឋាភិបាល លោក Sondhi Limthongkul បានលើកឡើងថា លោកមិនគាំទ្ររដ្ឋប្រហារទេ ប៉ុន្តែបើសិនមានរដ្ឋប្រហារ សូមកុំឲ្យឧត្តមសេនីយ៍ទាំងនោះ ទៅគ្រប់គ្រង សូមឲ្យអ្នកដូចពួកយើង នៅក្នុងរដ្ឋាភិបាល។ យោងព័ត៌មាន Khaosod កាលពីពេលនោះ៕
រ៉ាន់ រើយ

-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


