ព័ត៌មានអន្ដរជាតិ
តើខែលការពារមីស៊ីល Patriot ដែលអ៊ុយក្រែន សុំអាមេរិក ថ្លៃកម្រិតណា?
តបទៅសំណើរបស់អ៊ុយក្រែនដែលសុំខែលការពារមីស៊ីល Patriot, ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឆ្លើយ ថា ប្រព័ន្ធនេះគឺថ្លៃណាស់ លោកសុំពិចារណាលើសំណើនេះសិន ខណៈបើយោងតាមគេហទំព័រ Military Watch Magazine, ខែលការពារ Patriot ត្រូវគេប៉ាន់ស្មានថា មានតម្លៃប្រហែល ៤០០លានដុល្លារអាមេរិក ហើយបើបូកបន្ថែមទាំងមីស៊ីលទៀត វាអាចមានតម្លៃរហូតដល់ទៅ១.១ពាន់លានដុល្លារអាមេរិកឯណោះ។

ឆ្លើយសំណួរអ្នកសារព័ត៌មានកាលពីថ្ងៃពុធទី៩ខែកក្កដាឆ្នាំ២០២៥ អំពីការផ្តល់ Patriot ឲ្យប្រមុខរដ្ឋាភិបាលទីក្រុងកៀវ វ៉ូឡូឌីមៀរ ហ្សេលេនស្គី, លោកត្រាំនិយាយថា «ខែលការពារនេះគឺកម្រនិងថ្លៃណាស់ ប៉ុន្តែយើងនឹងពិនិត្យមើលសំណើរបស់អ៊ុយក្រែន។ វាជារឿងដ៏គួរឲ្យខ្មាសអៀនមួយដែរ ដែលយើងត្រូវចំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់ ទៅលើការគាំទ្រទីក្រុងកៀវ»។
ប្រព័ន្ធចាប់មីស៊ីល Patriot (Phased Array Tracking Radar to Intercept on Target) គឺជាខែលការពារដែនអាកាសនិងមីស៊ីលដ៏ទំនើបបំផុតមួយរបស់កងទ័ពអាមេរិក។ វាត្រូវបានផលិតឡើងដើម្បីការពារពីការគំរាមកំហែងតាមផ្លូវអាកាស។

Patriot ត្រូវបានផលិតដោយក្រុមហ៊ុនធំៗពីររបស់សហរដ្ឋអាមេរិក ពោលគឺក្រុមហ៊ុន Raytheon ជាអ្នកផលិតប្រព័ន្ធនានារួមទាំងសមាសធាតុសំខាន់ៗជាច្រើន ចំណែកក្រុមហ៊ុន Lockheed Martin ជាអ្នកដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតមីស៊ីលស្ទាក់ចាប់ទំនើបៗសម្រាប់ប្រព័ន្ធនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


