Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិសម្នាក់ជួយការពារអ្នកតវ៉ាត្រូវកម្លាំងយោធាមីយ៉ាន់ម៉ាបាញ់ស្លាប់

បានផុស

នៅ

ប៉ូលិស​ម្នាក់​ដែល​នៅ​កន្លែង​កូដកម្ម​​បាន​ជួយ​​ការពារ​​អ្នក​តវ៉ា​​​ពី​ការបង្ក្រាប​របស់​​របប​យោធា​មីយ៉ាន់​ម៉ា​ត្រូវ​បាន​បាញ់ស្លាប់​ក្នុង​ទី​ប្រជុំ​ជន​ Tamu នៅ​តំបន់ Sagaing នៅ​​​ថ្ងៃ សុក្រ​ម្សិលមិញ។

កម្លាំង​សន្តិសុខ​បាន​បើក​ការ​បាញ់​រះ​ទៅ​លើ​អ្នក​ស្រុក​នៅ​ជិត​ស្ថានីយ៍​ពន្លត់​អគ្គីភ័យនៅ​ Nan Phar Lone Ward ក្នុង​ទីប្រជុំ​ជន​ Tamu វេលា​ម៉ោង​២:៣០​នាទី​ព្រឹក​កាល​ពី​ថ្ងៃ​សុក្រ។ ពេល​នោះ បុរស​ឈ្មោះ Kin Kin ជា​​ប៉ូលិសជន​ជាតិ​ភាគ​តិច Chin បាន​នៅ​កន្លែង​តវ៉ា​ដែល​ប្រឆាំង​នឹង​របប​យោធា ក៏ត្រូវ​កម្លាំង​សន្តិសុខ​បាញ់​សម្លាប់​នៅ​ពេល​គាត់​បាន​ជួយ​ការពារ​អ្នក​ស្រុក​ពី​ការ​​វាយ​​ប្រហារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ស្រុក Tamu ម្នាក់​បាន​និយាយ​ថា ៖«យើង​មិន​ទាន់​អាច​យក​សព​គាត់​បាន​នៅ​ឡើយ​ទេ។ ទាហា​បាន​ដាក់​ពង្រាយ​កម្លាំង​នៅ​ស្ថានីយ៍​ពន្លត់​អគ្គីភ័យ ហើយ​ពួក​គេមាន​ចេតនា​ទុក​សព​របស់​គាត់នៅ​ខាង​ក្រៅស្ថានីយ៍​ពន្លត់​អគ្គីភ័យ ដូច្នេះ​ពួក​គេ​អាច​បាញ់​នរណា​ម្នាក់​ដែល​ទៅ​យក​សព។ យើង​បាន​ឮថា ប៉ូលិស និង​ទាហាន​ក៏​បាន​របួស​ក្នុង​ការ​ប៉ះ​ទង្គិច​នោះ​ដែរ តែ​យើង​នៅ​តែ​មិន​អាច​បញ្ជាក់​បាន»។

អ្នក​ស្រុក​និយាយ​ថា មនុស្ស​ពីរ​បាន​កំពុង​បាត់​ខ្លួន​ពី​ការ​បង្ក្រាប​នោះ។

ប៉ូលិស Kin Kin ជា​មនុស្ស​ទី​២​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ Tamu ដោយ​របប​យោធា។ អ្នក​ស្រុក​ Tamu ម្នាក់​បាន​ស្លាប់​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា មួយ​ថ្ងៃ​បន្ទាប់​ពី​គាត់​ត្រូវ​បាន​កម្លាំង​សន្តិសុខ​បាញ់​​ត្រូវ។

មនុស្ស​៣​នាក់​ដែល​បាន​របួស​ក្នុង​ការបាញ់​ប្រហារ​ជា​មួយ​គ្នា​នោះ​ទទួល​បាន​ការ​ព្យាបាល​នៅ​ Imphal ក្នុង​ប្រទេស​ឥណ្ឌា និង​លែង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់​ធ្ងរ​ហើយ។

បុរស Gurkha ម្នាក់​ដែល​ធ្វើ​កា​រ​ជា​សន្តិសុខ​យាម​​ឯ​​ការដ្ឋាន​មួយ​កន្លែង​នៅ Tamu ត្រូវ​បាន​ចាប់ខ្លួនកាល​ពី​ថ្ងៃ​ចន្ទ ប៉ុន្តែ​រហូត​ដល់​ពេល​នេះ​មិន​ដឹង​ថា គាត់​ត្រូវ​គេ​ទុក​នៅ​កន្លែង​ណា​ទេ។

ទោះ​បី​ជា​ការ​ប្រើ​ប្រាស់កម្លាំង​បង្ក្រាប​ដែល​បណ្តាល​ឲ្យ​ស្លាប់​របស់កម្លាំង​សន្តិសុខ និ​ង​ការ​គំរាម​ចាប់​ខ្លួន ក៏​អ្នក​ស្រុក Tamu នៅ​តែ​ចេញ​តវ៉ា​នៅ​តាម​ផ្លូវ​​នៅ​ថ្ងៃសុក្រ​ម្សិល​មិញ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Irrawaddy

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម