ព័ត៌មានអន្ដរជាតិ
យោធាមីយ៉ាន់ម៉ាវាយប្រហារច្រឡំចំគ្នាឯងរបួស ១៩ នាក់
យ៉ាងហោចណាស់ទាហាន ១៩ នាក់ រួមទាំងមេបញ្ជាការម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីយោធាមីយ៉ាន់ម៉ា បានច្រឡំធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកមកលើកងកម្លាំងរបស់ខ្លួនឯង អំឡុងពេលការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាជាមួយទាហាន Arakan Army (AA) នៅទីក្រុង Kyaukphyu រដ្ឋ Rakhine កាលពីថ្ងៃទី ១៣ខែកក្កដា។

យោងតាមការចេញផ្សាយរបស់ Mizzima News ទាហានមីយ៉ាន់ម៉ាកំពុងធ្វើប្រតិបត្តិការនៅជិតភូមិ Gonechwain ប៉ុន្តែពួកគេត្រូវបានកំណត់អត្តសញ្ញាណខុសថាជាអ្នកប្រយុទ្ធរបស់ Arakan Army (AA) ហើយត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់ទាហាគ្នាឯង។
របាយការណ៍ក្នុងស្រុកមួយចំនួននិយាយថា ចំនួនទាហានដែលរងរបួស ឬស្លាប់អាចនឹងមានច្រើនជាងនេះ ដោយអាចមានអ្នកស្លាប់ដល់ទៅ ១០ នាក់។ កំហុសនេះបង្ហាញពីភាពច្របូកច្របល់កាន់តែខ្លាំងឡើងនៅក្នុងជួរយោធា ខណៈដែលពួកគេប្រឈមមុខនឹងការវាយប្រហារយ៉ាងខ្លាំងពី AA ។
គួរបញ្ជាក់ថាដើម្បីទប់ទល់នឹងការវាយលុករបស់ AA យោធាបានបញ្ជូនកងកម្លាំងជាង១០០០នាក់ទៅកាន់ទីក្រុង Kyaukphyu ចាប់តាំងពីខែមីនាមក។ ទោះបីជាយ៉ាងណាក៏ដោយ កងវរសេនាតូចក្នុងស្រុកកំពុងជួបការលំបាក ដោយអង្គភាពមួយចំនួននៅជិតដួលរលំ ហើយទាហានត្រូវបានគេរាយការណ៍ថាបានរត់គេចខ្លួន។
ការវាយប្រយុទ្ធគ្នានៅតែមានភាពតានតឹង ជាពិសេសនៅជុំវិញកងវរសេនាតូចលេខ៣២ ដែលក្រុម AA បន្តការវាយប្រហារ។ របបយោធាកំពុងពឹងផ្អែកលើកាំភ្លើងធំពីកងវរសេនាតូចនៅក្បែរនោះ ដើម្បីពន្យាការឈានទៅមុខរបស់ពួកឧទ្ទាម។ អ្នកវិភាគនិយាយថា AA កំពុងបន្តរក្សាការវាយលុកនេះ ខណៈពេលដែលកងកម្លាំងយោធាកំពុងជាប់គាំងនៅក្នុងការប៉ុនប៉ងដ៏លំបាកមួយដើម្បីផ្លាស់ប្តូរពីការការពារទៅជាការវាយបកវិញ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


