ព័ត៌មានអន្ដរជាតិ
ថៃ កំពុងកុហកទាំង UN និងអាស៊ាន ទាំងដែលខ្លួន ឈ្លានពាននិងបាញ់កម្ពុជាមុនសោះ
ប្រទេសថៃកំពុងដើរតួកំសត់ ដោយកុហកទាំងអង្គការសហប្រជាជាតិ (UN) និងអាស៊ានថា កម្ពុជាជាអ្នកផ្តើមជម្លោះហើយខ្លួនឯងជាជនរងគ្រោះ ប្រយុទ្ធតតាំងដើម្បីការពារដែនអធិបតេយ្យ ទាំងខ្លួនឯងជាអ្នកឈ្លានពាននិងបាញ់កម្ពុជាមុនសោះ។

ក្នុងការភូតកុហករបស់ថៃ ថៃបានផ្ញើលិខិតទៅ UN ដោយនិយាយបំភ្លៃថា នៅថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២៥ វេលាម៉ោង ០៨:២០នាទីព្រឹក ទាហានកម្ពុជាបានបើកការបាញ់ប្រហារទៅលើមូលដ្ឋានយោធាថៃនៅប្រាសាទតាមាន់ធំ បណ្ដាលឲ្យទាហានថៃពីរនាក់រងរបួសភ្លាមៗ។
ថៃបន្តកុហកថា កងទ័ពកម្ពុជាបានបើកការវាយប្រហារដោយមិនរើសមុខលើទឹកដីថៃ ឆ្លងខេត្តចំនួន៤គឺ Buriram, Surin, Si Saket និង Ubon Ratchathani លើជនស៊ីវិលថៃ បង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ និងនាំឲ្យបាត់បង់ជីវិតជនស៊ីវិលស្លូតត្រង់ រួមទាំងស្ត្រី និងកុមារផងដែរ។
ថៃខំប្រតិដ្ឋថា ខ្លួនត្រូវបង្ខំចិត្តអនុវត្តសិទ្ធិការពារខ្លួន ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ប៉ុន្តែនៅតែប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី និងបដិសេធដាច់ខាតនូវការប្រើប្រាស់កម្លាំងជាមធ្យោបាយដោះស្រាយជម្លោះអន្តរជាតិ។

ថៃក៏បន្តទៅភូតអាស៊ានទៀត ដោយអះអាងថា ខ្លួនចាំបាច់ត្រូវការពារដែនអធិបតេយ្យនិងពលរដ្ឋខ្លួន ទាំងតាមពិតគឺជាថៃសោះដែលឈ្លានពាននិងរំលោភអធិបតេយ្យរបស់កម្ពុជា។
សូមជម្រាបថា ភាគីកម្ពុជាមិនបានបើកការបាញ់ប្រហារទៅលើភាគីថៃមុននោះទេ ហើយក្រសួងការពារជាតិកម្ពុជា ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានយោធាយ៉ាងកម្រោល សាហាវ ឃោរឃៅ របស់ថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។
កម្ពុជាអំពាវនាវឲ្យសមាជិកសហគមន៍អន្តរជាតិ ថ្កោលទោសដោយមិនស្ទាក់ស្ទើរ និងយ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពខុសច្បាប់របស់ថៃ ហើយត្រូវឲ្យភាគីថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រោលនេះ។ កម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដកកម្លាំងទៅខាងព្រំដែនរបស់ខ្លួន និងចៀសវាងសកម្មភាពឈ្លានពានដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ភូត UN ថា ប្រតិបត្តិការយោធារបស់ពួកគេ មិនប៉ះពាល់ប្រាសាទព្រះវិហារទេ ព្រោះឆ្ងាយពីនោះ ២គីឡូម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


