ព័ត៌មានអន្ដរជាតិ
កាម៉ាឡា ហារីស ដកខ្លួនពីបេក្ខភាពអភិបាលរដ្ឋកាលីហ្វ័រញ៉ាឆ្នាំក្រោយ តែនឹងនៅឈរឈ្មោះជាប្រធានាធិបតីឆ្នាំ២០២៨
អតីតអនុប្រធានាធិបតីអាមេរិកលោកស្រី កាម៉ាឡា ហារីស (Kamala Harris) បានប្រកាសថាលោកស្រីនឹងមិនឈរឈ្មោះជាអភិបាលរដ្ឋកាលីហ្វ័រញ៉ានៅឆ្នាំ ២០២៦ទេ ដោយបញ្ចប់ការរំពឹងទុកជាច្រើនខែអំពីចលនានយោបាយបន្ទាប់របស់លោកស្រី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានAP នៅថ្ងៃទី៣១ខែកក្កដា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រី ហារីស បាននិយាយថា លោកស្រីបានពិចារណាយ៉ាងស៊ីជម្រៅលើការឈរឈកមោះ ប៉ុន្តែបានជ្រើសរើសផ្តោតលើការជួយគណបក្សប្រជាធិបតេយ្យទូទាំងប្រទេស និងស្វែងរកមធ្យោបាយផ្សេងទៀតដើម្បីបម្រើសាធារណៈជននៅខាងក្រៅការិយាល័យបោះឆ្នោត។
ទោះយ៉ាងណាលោកស្រី ហារីស ដែលបានកាន់តំណែងក្នុងរដ្ឋអស់រយៈពេលជាង ២០ ឆ្នាំមកហើយ មិនបានបដិសេធក្នុងការឈរឈ្មោះជាប្រធានាធិបតីម្តងទៀតនៅឆ្នាំ២០២៨ នោះទេ ទោះបីជាលោកស្រីបានចាញ់ការបោះឆ្នោតនៅឆ្នាំ ២០២០ និងនៅឆ្នាំ ២០២៤ក៏ដោយ។ ។
គួរបញ្ជាក់ថាទោះបីជា លោកស្រី ហារីស បានបង្កើតប្រវត្តិសាស្ត្រជាស្រ្តីអាហ្រ្វិក-អាមេរិកទីមួយ និងអនុប្រធានាធិបតីអាស៊ី-អាមេរិកដំបូងគេក៏ដោយ ក៏អនាគតនយោបាយរបស់លោកស្រីនៅតែមិនប្រាកដប្រជា បន្ទាប់ពីលោកស្រីចាញ់លោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតឆ្នាំ ២០២៤។ យ៉ាងណាក៏ដោយ អ្នកគាំទ្រជឿថា លោកស្រីនៅតែជាឥស្សរជនជាតិដ៏រឹងមាំ ជាមួយនឹងការចូលរួមចំណែកក្នុងតួនាទីដឹកនាំនាពេលអនាគត៕

អត្ថបទ៖ ប៊ុន សុភាព
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២០ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


