ព័ត៌មានអន្ដរជាតិ
អនុប្រធាន IAEA នឹងធ្វើទស្សនកិច្ចនៅទីក្រុងតេហេរ៉ង់ ចំពេលកិច្ចចរចានុយក្លេអ៊ែរជាប់គាំង
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានប្រកាសកាលពីថ្ងៃអាទិត្យទី១០ខែសីហាឆ្នាំ២០២៥ថា អនុប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នឹងធ្វើទស្សនកិច្ចនៅទីក្រុងតេហេរ៉ង់ក្នុងសប្តាហ៍នេះ ដែលជាការកត់សម្គាល់ពីការចូលរួមកម្រិតខ្ពស់លើកដំបូង ចាប់តាំងពីអ៊ីរ៉ង់បានផ្អាកកិច្ចសហប្រតិបត្តិការជាមួយអង្គការឃ្លាំមើលនុយក្លេអ៊ែរកាលពីខែមុន។

ចំណាត់ការនេះ ធ្វើឡើងបន្ទាប់ពីមានភាពតានតឹងកាន់តែខ្លាំងឡើងក្រោយការវាយប្រហារដែលមិនធ្លាប់មានពីមុនមករបស់អ៊ីស្រាអែលលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់នៅពាក់កណ្តាលខែមិថុនា ដែលបានជំរុញឲ្យទីក្រុងតេហេរ៉ង់បញ្ឈប់ការត្រួតពិនិត្យរបស់ IAEA។ កងកម្លាំងអាមេរិក ក៏បានចូលរួមនៅក្នុងការវាយប្រហារលើទីតាំងនៅ Fordo, Isfahan និង Natanz ផងដែរ ដែលធ្វើឲ្យអរិភាពកាន់តែខ្លាំងឡើង។
លោក Araghchi បានសង្កត់ធ្ងន់ថា គ្មានការត្រួតពិនិត្យទីតាំងនុយក្លេអ៊ែរនឹងកើតឡើងក្នុងអំឡុងពេលទស្សនកិច្ចនោះទេ។ លោកបានប្រាប់អ្នកយកព័ត៌មានថា «កិច្ចពិភាក្សារបស់យើងជាមួយទីភ្នាក់ងារ នឹងផ្តោតលើក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការថ្មីមួយ។ ទាល់តែយើងឈានដល់កិច្ចព្រមព្រៀងមួយ ទើបកិច្ចសហប្រតិបត្តិការនឹងចាប់ផ្តើម»។
សង្គ្រាមរយៈពេល ១២ថ្ងៃរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ បានរារាំងកិច្ចចរចាររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលទើបចាប់ផ្តើមឡើងវិញនៅក្នុងខែមេសា ហើយជាកិច្ចចរចាកម្រិតខ្ពស់បំផុតចាប់តាំងពីទីក្រុងវ៉ាស៊ីនតោនបានចាកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ កាលពីឆ្នាំ២០១៨។ ឥឡូវនេះទីក្រុងតេហេរ៉ង់ទាមទារការធានាសន្តិសុខប្រឆាំងនឹងការវាយប្រហារដោយយោធា មុនពេលត្រឡប់ទៅតុចរចាវិញ។
សូមជម្រាបថា កាលពីថ្ងៃទី២៥ខែកក្កដា អ៊ីរ៉ង់បានជួបជាមួយអាល្លឺម៉ង់ អង់គ្លេស និងបារាំង ដែលបានព្រមានពីការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិឡើងវិញនៅចុងខែសីហានេះ ប្រសិនបើគ្មានកិច្ចព្រមព្រៀងនុយក្លេអ៊ែរត្រូវបានសម្រេច។ យ៉ាងណាមិញ ទីក្រុងតេហេរ៉ង់បានប្តេជ្ញាសងសឹក បើទណ្ឌកម្មពិតជាត្រូវបានស្ដារឡើងវិញម្ដងទៀត៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


