Connect with us

ព័ត៌មានអន្ដរជាតិ

ភ្លើង​ឆេះ​ព្រៃ​ដ៏​សាហាវ​​វាយប្រហារ​អឺរ៉ុប​ សម្លាប់មនុស្សយ៉ាងតិច៣នាក់

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៣ខែសីហានេះ ភ្លើងឆេះព្រៃកំពុងឆាបឆេះរាលដាលពាសពេញប្រទេសជាច្រើននៅទ្វីបអឺរ៉ុប សម្លាប់មនុស្សយ៉ាងតិចបីនាក់ បំផ្លាញផ្ទៃដីរាប់សិបហិកតា និងបង្ខំមនុស្សរាប់ពាន់នាក់ជម្លៀសចេញពីផ្ទះ។

ក្រុមពន្លត់អគ្គិភ័យក្នុងប្រទេសអេស៉្បាញ។ (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅប្រទេសអេស៉្បាញ បុរសម្នាក់បានស្លាប់ដោយព្យាយាមជួយសង្គ្រោះសេះពីភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅជិតទីក្រុងម៉ាឌ្រីត ហើយម្នាក់ទៀតបានស្លាប់ដោយសារភ្លើងឆេះនៅភាគពាយ័ព្យ។ មនុស្សរាប់រយនាក់ត្រូវជម្លៀសចេញពីទីក្រុង Tres Cantos ហើយមនុស្សប្រហែល ២,០០០ នាក់ត្រូវបានផ្លាស់ចេញពីសណ្ឋាគារ និងផ្ទះនៅតំបន់ Andalusia ។

ចំណែកនៅប្រទេសព័រទុយហ្គាល់ អ្នកពន្លត់អគ្គីភ័យជាង ៧០០ នាក់បានកំពុងព្យាយាមពន្លត់ភ្លើងដ៏ធំនៅជិតស្រុក Trancoso រដ្ឋ Bahia ។ រីឯនៅប្រទេសMontenegro ទាហានម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងហេតុការណ៍រថយន្តដឹកទឹកក្រឡាប់ពេលកំពុងព្យាយាមពន្លត់ភ្លើងនៅក្នុងរដ្ឋធានីPodgorica។

(រូបភាព៖ Reuters)

នៅប្រទេសក្រិកឯណោះវិញបានប្រឈមនឹងភ្លើងឆេះជាង ១០០ កន្លែងជាមួយនឹងការជម្លៀសពលរដ្ឋនៅលើកោះ Zakynthos និង Kefalonia និងនៅក្នុងតំបន់ Peloponnese ។ ប្រទេសអាល់បានីក៏បានបញ្ជូនទាហានទៅជួយគ្រប់គ្រងអណ្តាតភ្លើងនៅប្រទេសក្រិកផងដែរ។

ប្រទេសបារាំង អ៊ីតាលី អេស៉្បាញ និងព័រទុយហ្គាល់ ស្ថិតក្រោមការជូនដំណឹងអំពីកម្ដៅខ្លាំង ដោយមានសីតុណ្ហភាពលើសពី ៤០°C។ កុមារ​ម្នាក់​នៅ​ប្រទេស​អ៊ីតាលី​បាន​ស្លាប់​ដោយសារ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាលក្នុងអំឡុងពេលមានរលកកម្ដៅខ្លាំង។

នៅក្នុងប្រទេសតួកគី ក៏មានភ្លើងឆេះដ៏ធំនៅក្នុងខេត្ត Canakkale បណ្ដាលឲ្យបិទព្រលានយន្តហោះក្នុងស្រុក ដោយភ្លើងខ្លះស្ថិតនៅក្រោមការគ្រប់គ្រង ប៉ុន្តែខ្លះទៀតនៅតែបន្តឆេះ។

រលកកម្ដៅត្រូវបានគេរំពឹងថានឹងបន្ត ដោយមានសីតុណ្ហភាពខ្ពស់ និងខ្យល់បក់ខ្លាំង ដែលទំនងជាបណ្តាលឱ្យមានភ្លើងឆេះនៅតាមបណ្ដាប្រទេសទាំងនេះបន្ថែមទៀត៕

ភ្លើងឆេះព្រៃក្នុងប្រទេសក្រិក (រូបភាព៖ Reuters)
(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

(រូបភាព៖ Reuters)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម