ព័ត៌មានអន្ដរជាតិ
មូលហេតុចម្បងៗដែលអ្នកវិទ្យាសាស្ត្របន្តអភិវឌ្ឍវ៉ាក់សាំងកូវីដ ទោះបច្ចុប្បន្នបង្ហាញប្រសិទ្ធភាពខ្ពស់
ខណៈប្រសិទ្ធភាពនៃវ៉ាក់សាំងការពារកូវីដ-១៩ បានផ្ដល់ក្ដីសង្ឃឹមដល់មនុស្សជុំវិញពិភពលោក និងកំពុងចរាចររាប់លានដូស អ្នកវិទ្យាសាស្រ្តនៅតែមមាញឹកអភិវឌ្ឍថ្នាំបង្ការនេះនៅឡើយ។

ទោះបីបច្ចុប្បន្នវ៉ាក់សាំងកូវីដ-១៩បានបង្ហាញអត្ថប្រយោជន៍សំខាន់ៗរួចហើយក៏ដោយ ក៏អ្នកជំនាញខាងឱសថរនៅតែបន្តស្រាវជ្រាវបន្ថែមមិនឈប់ ស្របពេលដែលវាបានជោគជ័យទៅហើយ។ ហេតុអ្វី? ខាងក្រោមជាមូលហេតុ៖
-តាមដានប្រសិទ្ធភាពនៃវ៉ាក់សាំងដែលមានស្រាប់ អាចប្រឆាំងនឹងវីរុសបំប្លែងខ្លួនកម្រិតណា
-ការអភិវឌ្ឍវ៉ាក់សាំងដើម្បីពង្រឹងភាពស៊ាំប្រឆាំងនឹងមេរោគបំប្លែងខ្លួនថ្មីៗ
-បន្ថែមប្រសិទ្ធភាពនៃវ៉ាក់សាំងក្នុងការការពារការចម្លងវីរុសរួមទាំងប្រសិទ្ធភាពក្នុងចំណោមមនុស្សដែលកំពុងមានរោគសញ្ញាកូវីដ
-តាមដានប្រសិទ្ធភាពនៃវ៉ាក់សាំងនៅពេលចាក់មិនគ្រប់ចំនួនដូស ឬចាក់មិនត្រូវតាមការកំណត់
-អភិវឌ្ឍថ្នាំដែលមានសុវត្ថិភាពនិងប្រសិទ្ធភាពចំពោះកុមារនិងមនុស្សវ័យជំទង់ (មិនទាន់មានវ៉ាក់សាំងសម្រាប់ក្មេងតូចៗ)
លើសពីនេះ FDA និង CDC កំពុងបន្តកម្មវិធីជាច្រើនដែលតាមដានការឆ្លើយតបរបស់វ៉ាក់សាំងដើម្បីប្រមូលរបាយការណ៍អំពីផលប៉ះពាល់អវិជ្ជមាននៃថ្នាំ និងធ្វើការជាមួយអ្នកផ្តល់សេវាថែទាំសុខភាពដើម្បីធានាថាកម្មវិធីចាក់វ៉ាក់សាំងមានសុវត្ថិភាព១០០%សម្រាប់គ្រប់គ្នា៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ វេជ្ជបណ្ឌិត៖ គេងមិនគ្រប់ក្រោយចាក់វ៉ាក់សាំង អាចបន្ថយប្រសិទ្ធភាពរបស់ថ្នាំ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


